ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ

Start from the beginning
                                    

#Skip

មិននៅស្នាក់ទីនោះក្រោយពីដោះស្រាយរួចជីមីនក៏ទាយុនហ្គីត្រឡប់មកសេអ៊ូលវិញតាមផ្លូវគេយំរហូតនិងខូចចិត្តដោយស្ងៀមស្ងាត់ ខឹងនឹងអន់ចិត្តឈឺចាប់ដែលកន្លងមកស្រលាញ់គេតែម្នាក់ឯង

"នេះញាុំទៅកុំទៅបង្អត់អាហារខ្លួនឯងដោយសារតែមនុស្សប្រុសដូចវា"យុនហ្គីក៏ហុចHot potដែលនាយខំឆុងអោយជីមីនបីដងហើយតែគេមិនញាុំលើកនេះនាយត្រូវតែបង្ខំគេអោយបាន

"ហ្ហឹកៗ...ខ្ញុំល្ងង់ណាស់គិតថាគេស្រលាញ់ខ្ញុំទើបគេធ្វើល្អដាក់ខ្ញុំប៉ុន្តែការពិតគេគ្រាន់តែអាណិតគេទុកអោយខ្ញុំស្រលាញ់គេតែម្នាក់ឯងជាច្រើនឆ្នាំ"ជីមីនអោបចង្កេះយុនហ្គីយំឡើងខ្សោះអស់ពីខ្លួនហើយ

"ឯងមានដែលឃើញបងយំដែរទេ?"យុនហ្គីសួរទៅរាងតូចទាំងដៃអង្អែលក្បាល

"អត់ទេ"ជីមីនក្រវីក្បាល

"នោះហើយបងស្រលាញ់ជីមីនតែម្នាក់ឯងអស់ជាច្រើនឆ្នាំបងមិនដែលយំដូចឯងទេ បងមានតែសប្បាយចិត្តដែលឯងធ្វើល្អដាក់បងនោះជាពេលដែលមានន័យបំផុតបើទោះគេមិនស្រលាញ់វិញក៏ដោយ "យុនហ្គី

"ហ្ហឹកៗ..ខ្ញុំសុំទោស"ជីមីន

"រឿងជីមីននិងអាជុនក៏ដូចគ្នាកុំយំកុំខូចចិត្តព្រោះនេះមិនមែនជាស្នេហាទេវាស្នេហាដែលឯងមានអោយគេតែម្ខាងគឺវាគ្រាន់តែធ្វើអោយឯងមានក្ដីសុខតែគេមិនចូលរួមមានក្ដីសុខនឹងឯងទេចាត់ទុកថាកន្លងមកគេគ្រាន់តែជាលំហរដែលហោះមកកាត់មកក្នុងជីវិតឯងប៉ុណ្ណោះ "យុនហ្គី

"ខ្ញុំដឹងហើយ..ខ្ញុំនិងព្យាយាម"ជីមីនក៏ក្រោកមកជូតទឹកភ្នែក

"ល្អនេះញាុំទៅដើម្បីអោយមានកម្លាំងហើយកុំយំទៀត"យុនហ្គីវែកកសក់អោយរាងតូចនិងយកកំប៉ុងhot potនោះមកភ្លុំដើម្បីបញ្ចុករាងតូចក្នុងនោះគឺមានមីសរសៃធំដូចដែលដឹងថាទន់ភ្លន់តែជាមួយជីមីនប៉ុណ្ណោះ

*តទៅខ្ញុំនិងព្យាយាមគឺព្យាយាមតបក្ដីស្រលាញ់ទៅបងខ្ញុំធ្លាប់ឈឺចាប់ព្រោះស្រលាញ់គេតែម្ខាងខ្ញុំនិងមិនអោយឈឺបែបនោះដូចតទៀតទេ*ជីមីនពោលតែម្នាក់ឯងទាំងញញឹមនិងហាមាត់ដើម្បីអោយយុនហ្គីបញ្ចុកតាមពិតគេដឹងថាគេមានសំណាងដែលយុនហ្គីនៅក្បែរតាមមើលថែរគេហើយរឹតតែមានសំណាងជាងនោះទៀតគឺយុនហ្គីក៏ស្រលាញ់ខ្លួនតទៅមិនត្រូវធ្វើអោយបុរសកក់ក្ដៅម្នាក់នេះខូចចិត្តទៀតនោះ។

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now