ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?

Start from the beginning
                                    

ក្រាក!! ពេលនោះដុកទ័រក៏បើកទ្វាចេញមក

"លោកដុកទ័រម៉ាក់ខ្ញុំយ៉ាងមិចហើយ?"ជុងហ្គុក

"អ្នកជំងឺមានជំងឺលើសឈាមដួលធ្ងន់បែបនេះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផងប៉ុន្តែក៏ជាសំណាងល្អដែលខាងពួកយើងសង្គ្រោះទាន់ដោយអ្នកជំងឺត្រឹមវៀចមុខមាត់ភាគរយច្រើនគឺនិយាយមិនបាននិងស្ពោធសសៃស្លាប់មួយចំហៀងខ្លួន"ដុកទ័រនិយាយទាំងទឹកមុខសោកស្ដាយ

"ថាមិច? ហ្ហឹម..អគុណលោកដុកទ័រ"ជុងហ្គុកព្យាយាមទប់ទឹកភ្នែកកំុអោយយំដោយមិនភ្លេចអគុណដុកទ័រដែលសង្គ្រោះម៉ាក់គេទាន់បន្ទាប់មកដុកទ័រក៏រៀបចំបញ្ជូនអ្នកស្រីចនទៅបន្ទប់VIPទឹកមុខរាងក្រាសកើតទុកតែខុសពីខេឡាដែលញញឹមសប្បាយចិត្តដែលអ្នកស្រីចនទៅជាបែបនេះនោះអាថ៍កំបាំងនិងមិនត្រូវបែកធ្លាយនោះទេ ឯជេយ៍ហាវិញឃើញជុងហ្គុកអញ្ចឹងក៏សសៀទៅក្បែរនាយនិងអង្អែលខ្នងថ្នមៗគេយល់និងដឹងថាទំហំចិត្តដែលស្រលាញ់ម្ដាយគឺបែបណាវាប្រៀបដូចជាគេដែលស្រលាញ់ថេហ្យុងអញ្ចឹង។

#Skip

ដោយទទួលដំណឹងពីជេយ៍ហាថាអ្នកស្រីចនគ្រោះ
ថេហ្យុងក៏ត្រូវចេញពីប្រជុំទើបឈាងចូលមកមន្ទីពេទ្យមិនមែនមកមើលអ្នកស្រីចនអីទេគឺមកមើលយកជេយ៍ហាប៉ុណ្ណោះខ្លាចថាអាល្អិតតូចអាចរំខានគេឯង

ក្រាក!!

"អាប់ប៉ា.."គ្រាន់តែថេហ្យុងបើកទ្វាមកភ្លាមជេយ៍ហាក៏ដើរទៅរករាងតូច

"កូនមានរំខានលោកតាអីទេ?"ថេហ្យុង

"អត់ផង"ជេយ៍ហា

"ថេយ៍អូនមកបានយ៉ាងមិច?"ជុងហ្គុក

"ជេយ៍ហាcallមកប្រាប់.."ថេហ្យុងដើរចូលទៅជិតនិងសម្លឹងមើលអ្នកស្រីចនតែគេមិនមាត់អ្វីនោះទេ

"គឺម៉ាក់ស្លាប់មួយចំហៀងខ្លួនគ្រូពេទ្យថាគាត់អាចនិងនិយាយមិនបានទៀតផង"ដោយឃើញ
ថេហ្យុងមិនសួរជុងហ្គុកក៏ប្រាប់នាយទាយចិត្ត
រាងតូចដឹងថាទោះយ៉ាងណាគេមិនអាចចិត្តដាច់ជាមួយម៉ាក់នាយដែរ មើលតែកាលអ្នកស្រីចនដាក់ថ្នាំបំពុលគេទៅដឹងហើយថាថេហ្យុងមិនបានធ្វើអីអ្នកស្រីចនធ្ងន់ធ្ងរទេ បែរមកធ្ងន់ទៅលើនាយនិងខេឡាវិញវាបញ្ជាក់ថា
ថេហ្យុងមិនចិត្តដាច់ដាក់អ្នកស្រីចនដែលជាមនុស្សចាស់

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now