នៅក្នុងកន្លែងធ្វើការជីនអង្គុយសញ្ចុចសញ្ចឹងម្នាក់ឯងព្រោះមិនសូវជាមានភ្ញៀវចូល។
គេអង្គុយគិតម្នាក់ឯងទាំងមិនយល់ពីសម្ដីដែលជីមីននិយាយដាក់គេថ្ងៃមិញ មនុស្សមិនដែលស្គាល់គ្នា មុខក៏មិនដែលជួបតែសុខៗបែជាមកដៀមដាមប្រើពាក្យមើលងាយដាក់គ្នាបាត់ទៅហើយ។
តើគេធ្វើអ្វីខុសមេនទេ?
" ជីន!... "
"...... "
" ជីននី!!!!! "
កំពុងតែគិតសុខៗពេលនោះម្ចាស់Martក៏បានដើរមកគាត់ហៅជីនម្ដងជាពីរដងតែគេនៅតែមិនឆ្លើយទើបចុងក្រោយគាត់ក៏ស្រែកតែម្ដង។
ជីនភ្ញាក់ព្រើត! និយាយប៉ារូសឆ្លើយឲ្យតាពាស់!។
" បាទ បាទ បងត្រូវការទិញអី!!! "
" នេះអង្គុយភ្លឹកនឹកឃើញរូបសង្សាហ៎? ទើបបានបងហៅមិនឮ!... "
មេការសើចដើមកបន្ដិចគាត់ច្រត់ដៃនិងតុធ្វើការចំអន់លេងទៅជីន។
" អ្ហស៎! បងមេការ គឺខ្ញុំមិនមានសង្សាឯណាទេតែគិតលេងៗទៅនឹង " ជីននិយាយទាំងអឹមអៀន។
ជីនមិនសូវជាចេះកុហកទើបនិយាយចេញមករាងឆ្គងៗធ្វើឲ្យមេការដឹងថាជីនប្រកដជាមានរឿងអ្វីពិបាកចិត្តទៀតមិនខាន។
បងម្ចាស់Martនេះគាត់ជាមនុស្សល្អហើយក៏តែងតែអាណិតជីនមករហូត បើកាលណាឃើញគេពិបាកហើយក៏ចេះតែមានចិត្តចង់ជួយទើបគាត់ក៏នឹកឃើញវិធីមួយដើម្បីជួយជីនបានខ្លះ។
" បងមិនសួនាំច្រើនទេ មកនេះគឺគ្រាន់តែចង់មើលហាង និងយករង្វាន់តិចតូចមកឲ្យ!.. "
" តែ៎... "
" គ្មានតែទេបងឲ្យគ្រប់តែគ្នានឹង នេះយកទៅ!! "
មេការហុចស្រោមសំបុត្រ(មានលុយខាងក្នុង)ចូលក្នុងហោប៉ៅរបស់ជីនដោយកុហក់ថាវាជាប្រាក់រង្វាន់ ហើយបានឲ្យទៅបុគ្គិលិកគ្រប់គ្នា ព្រោះគាត់ដឹងថាបើប្រាប់តាមត្រង់ទៅជីនច្បាស់ជាមិនយកទើបគាត់កុហក ។
" អគុណបង!... " ជីនលើកដៃសំពះអគុណទាំងសប្បាយចិត្តព្រោះបានប្រាក់បន្ថែម ហើយគេទទួលវាព្រោះគិតថាអ្នកគ្រប់គ្នាក៏បាន
តែតាមពិតគ្មានអ្នកណាបានវាឡើយម្ចាស់ហាងឲ្យតែជីនម្នាក់ប៉ុណ្ណោះ។
YOU ARE READING
ទោសស្នេហ៍កូនអ្នកមាន
RomanceJin&jimin Jin ( btt ) jimin ( top ) " ខ្ញុំភ្លើដើរចូលរនកខ្លួនឯង ហេតុនេះហើយទុកឲ្យខ្ញុំអ្នកទទួលវាតែម្នាក់ឯងបានហើយ លោកកុំទាញបងប្រុសខ្ញុំមកពាក់ពាន់ "
