!ទោសស្នេហ៍កូនអ្នកមាន!
Ep1 : [ ស្រោមមួយ! ]
រីង~~រីង~~
" ថ្ងៃនេះយើងរៀនប៉ុណ្ណឹងសិនចុះ កុំភ្លេចhomeworkដែលបានដាក់ឲ្យ!... "
កណ្ដឹងរោទ៍ពេលដល់ម៉ោងទៅផ្ទះសិស្សទាំងអស់ក៏នាំគ្នារៀបសៀវភៅហើយចាកចេញទៅម្ដងមួយៗបន្ទាប់ពីគ្រូ។
*ផឹប៎...ព្រូស!...*
" ស...សុំទោសផង " ក្មេងល្អិតម្នាក់បានចេញពីតុរត់ទៅមុខទ្វាយ៉ាងប្រញ៉ាប់ដោយមិនប្រយ័ត្នក៏ធ្វើឲ្យគេទៅបុកនិងប្រុសម្នាក់ដួលផ្ងាក្រោយជ្រុះសៀវភៅចេញពីដៃអស់រលីង។
កម្លោះតូចងើបឡើងបោសដីចេញពីខ្លួននិងអោនរើសសៀវភៅមកវិញហើយក៏និយាយសុំទោសទៅកាន់អ្នកខាងមុខដែលកំពុងឈរសម្លក់គេដូចង់សីុសាច់ទាំងរស់។
" ឯងខ្វាក់ទេអ្ហេស៎? បានរត់មិនមើលមកបុកយើង? " កម្លោះសង្ហាតែខ្វះកម្ពស់បានឈរជ្រែងហោប៉ៅស្ដីឲ្យអ្នកខាងមុខ។
" សុំទោស!... " នាយល្អិតបានត្រឹមអោនមុខហើយសុំទោសម្ដងព្រោះខ្លាចអំណាចរបស់ជីមីន។
" អក៎ អួយ!... " ភ្លាមៗកម្លោះតូចក៏ត្រូវភ្លាត់មាត់ស្រែកឡើង ព្រោះជីមីនបានចាប់កដៃរបស់គេច្របាច់យ៉ាងខ្លាំងនិងទាញកញ្ឆក់មកជិតនាយ។
" ខ្លាចយើងហេស៎? " ជីមីនឃើញអ្នកខាងមុខកំពុងញ័រខ្លួនដោយការភ័យខ្លាចក៏កាន់តែបានចិត្តញ៉ោះគេបន្ថែមទៀត។ ដោយនាយបានអោនមុខទៅជិតគេហើយបង្ហើរសំនៀងត្រជាក់ស្រេបស្រាលៗល្មមអាចស្ដាប់ហើយព្រឺសម្បុខ្ញាកៗ។
*ផូស*
តែសំណាងល្អហូប៊ីក៏បានមកដល់ គេឃើញកំពូលមិត្តកំពុងតែលមនុស្សឲ្យខ្លាចដោយអត់មិនបានក៏ដាក់មួយសៀវភៅកណ្ដាលក្បាលតែម្ដង។
" អួយឈឺ!..វៃយើងធ្វើអីហា៎... " ជីមីនប្រលេងដៃជីនងាកមករអ៊ូដាក់ហូប៊ីវិញដោយសម្លេងស្រទន់ មានទាំងធ្វើមុខជូគួឲ្យស្រឡាញ់ទៀតផងខុសឆ្ងាយពីមិញនេះដាច់។
ជីនបានឱកាស់ក៏រត់ចេញពីទីនោះបាត់។
" វៃឲ្យឯងឈប់ឆ្កួត!... ហើយទៅលរគេធ្វើស្អីទ'នេខ្លាំងមេន? " ហូប៊ីនិយាយទាំងសម្លក់ជីមីនថ្លែហើយក៏ដើរចេញទៅមុន។
ESTÁS LEYENDO
ទោសស្នេហ៍កូនអ្នកមាន
RomanceJin&jimin Jin ( btt ) jimin ( top ) " ខ្ញុំភ្លើដើរចូលរនកខ្លួនឯង ហេតុនេះហើយទុកឲ្យខ្ញុំអ្នកទទួលវាតែម្នាក់ឯងបានហើយ លោកកុំទាញបងប្រុសខ្ញុំមកពាក់ពាន់ "
