ភាគទី35: កូនប្រុស!!

Start from the beginning
                                    

"តោះ! ឡើងទៅងូតទឹកសម្រាកសិនតែរៀងល្ងាចអាប់ប៉ានិងថមមីគឺមកហើយ"ហ្វៃសឺក្រោកឈដោយដៃបញ្ជារអ្នកបម្រើអោយយកវ៉ាលីជេយ៍ទៅទុក

"យកតែវាលីបានហើយកាបូបនេះទុកនៅត្រង់នឹងហើយអ៊ុំស្រី..ឯពូទៅមុនចុះណា"ជេយ៍ហាឃាត់មិនអោយគេយកកាបូបផ្ទាល់របស់គេឡើង

"ចា៎អ្នកប្រុសតូច"អ្នកបម្រើ

"ឆាប់ឡើងទៅសម្រាកផង"ហ្វៃសឺអង្អែលក្បាលជេយ៍ហារួចក៏ដើរឡើងទៅលើទាំងញញឹមមើលទៅហ្វៃសឺសប្បាយចិត្តជាងគេក្នុងការត្រឡប់មកកូរ៉េលើកនេះ

"ពូកុហកlocationបងថមមីគឺនៅក្នុងផ្ទះណាមិនដឹងបានន័យអាប់ប៉ាក៏នៅទៅនោះដែរ..នឹកអាប់ប៉ាណាស់មិនចាំទេ"ជេយ៍ហាពោលតែឯងតិចៗនិងយកកាបូបយួលួចចេញទៅបាត់ថែមទាំងហៅTaxiទៅទៀតផង ដូចដែលដឹងថាគេជាក្មេងឯករាជ្យមិនខ្លាចអ្នកណានោះទេជេយ៍ហាហៅTaxiជិះសំដៅទីតាំងlocationនោះ

#វិមានចន

ក្មេងប្រុសសង្ហារម្នាក់ដែលមានអាយុទើបតែ10ឆ្នាំតែមានរូបរាងជាស្តង់ការមាឌធំនិងខ្ពស់ឡើងត្រឡោកតែម្ដងគេប្រហែលជាកាត់តាមអ្នកជាឪពុករបស់គេ ដោយសារតែថេហ្យុងគឺរាងតូចជេយ៍គឺជាក្មេងប្រុសតូចបែបនោះមើលមួយភ្លេតអាចនិងច្រលំដោយសារតែមុខដូចគ្នាបេះដាក់ ដើរចូលមកក្នុងវិមានដ៍ធំជេយ៍ហាក៏បានឃើញស្ត្រីចំណាស់ម្នាក់និងនារីម្នាក់ដែលកំពុងតែរៀបចំវ៉ាលីចេញទៅណាមិនដឹង

"នៅទីនេះហើយ"កម្លោះតូចនិយាយតែឯងទាំងដៃមើលទូរស័ព្ទ

"គីមថេហ្យុងឯងចង់សម្ដែងអីទៀតហើយពេលនេះពួកយើងក៏រើចេញហើយយើងក៏ឈប់ពាក់ព័ន្ធនិងឯង"ខេឡានិយាយទៅកាន់ក្មេងប្រុសនោះព្រោះរូបរាងមុខមាត់ស្រដៀងថេហ្យុងទើបនាងគិតថេហ្យុងតែងខ្លួនក្មេងជាងវ័យមកលេងល្បែងអីទៀតហើយ?

"មីងជាអ្នកណា?"ជេយ៍ហាសួរទាំងមុខមុតតើអ្នកណាហ៊ានប្រហើនថាអោយអាប់ប៉ាគេបែបនេះ

"ឯងមកសម្ដែងអី? ល្មមឈប់ហើយ"ខេឡានិយាយទាំងរអាបន្តិចតែក៏ខំប្រឹងប្រាប់ថេហ្យងអោយបញ្ចេញធាតុរីឯអ្នកស្រីចននៅសញ្ជឹងគិតព្រោះគាត់គិតថាក្មេងប្រុសនេះគឺមើលយូៗទៅមិនមែនថេហ្យុងទេ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now