ភាគទី30: ទុកពេលអោយបងបន្តិច

Start from the beginning
                                    

"សុំទោសព្រោះអូនគ្រាន់តែស្រលាញ់ជេលីខ្លាំងនិងទើសទាល់ទៅលើខេឡាណាស់ដែលនាងតែងតែស្ដីអោយអូននៅរឿងអ្នកម៉ាក់ទៀតគាត់ថាអូនឆ្កួតគ្រប់ពេល"ថេហ្យុងក៏បែរមកអោបចង្កេះនាយវិញ

"បងនិងចាត់ចែងអោយស្រឡះនៅពេលបន្តិចទៀតនេះ បងស្រលាញ់អូនណាថេយ៍កុំខ្វល់និងសម្ដីអ្នកដទៃសំខាន់បងស្រលាញ់អូនទោះអូនបែបណាក៏ដោយ "ជុងហ្គុកអោបថេហ្យុងជាប់និងទ្រូងបេះដូងនាយពេលនេះគឺត្រូវការតែថេហ្យុងម្នាក់គត់នាយស្រលាញ់គេខ្លាំងណាស់ បើទោះថេហ្យុងត្រឡប់វិញដោយគំនិតគេបែបណាក៏នាយនៅស្រលាញ់និងទទួលរាប់រងសងភាពឈឺចាប់របស់គេវិញទាំងអស់អោយតែគេធ្វើហើយសប្បាយចិត្តហើយអនាគត់គេលើកលែងទោសអោយប្រុសអារក្រក់ដូចនាយ។ ( ?? ?)

#ចម្ការទំពាំងបាយជូ

មកលេងនៅទីនេះជីមីនសប្បាយចិត្តណាស់គេដើរលេងផងញាុំទំពាំងបាយជូផងនិងសប្បាយក្នុងជីវិតជនបទបែបនេះ ព្រោះតែណាមជុនជាអតិថិជនធំដែលតែងតែម៉ៅទំពាំងបាយជូពីចម្ការនេះមកជាច្រើនឆ្នាំណាមួយភរិយាណាមជុនមើលទៅចូលចិត្តទីនេះទៀតទើបអ្នកស្រីចាងឃាត់ពួកគេអោយសម្រាកនៅវីសតរបស់គាត់តែម្ដង

"ហេតុអីមិនឃើញប្ដីរបស់ឯង? មិនមែនចេះដឹងទេគ្រាន់តែចង់មើលមុខថាមនុស្សដែលឯងជ្រើសហើយគិតថាល្អនោះមុខមាត់គេបែបណា?"ណាមជុនមកពីក្រោយខ្នងជីននិងពោលឡើង

"គឺមុខដូចមាន់និងហើយ ខ្ញុំមិនគួរណាជ្រើសរើសខុសព្រោះគិតថាគេល្អជាមនុស្សមានហេតុផលចុងក្រោយគឺzero"ជីនតបដោយសម្ដីម៉ាត់ៗថានេះគឺថាអោយអ្នកខ្លះមានឈ្មោះថាប៉ាអេជេនិងហើយ

"អ..រើសខុសហើយពេលនេះកំពុងតែស្ដាយក្រោយមែនទេ?"ណាមជុនលួចសើចហួសចិត្តឃើញទេក្រៅពីនាយទៅជីនប្រាកដជាជួបមនុស្សមិនល្អនោះទេតែជួយមិនបាននេះជាលទ្ធផលដែលក្បត់នាយ

"មិនស្ដាយទេ ព្រោះខ្ញុំហើយនិងកូនគឺរស់នៅសុខសាន្តមិនត្រូវការមនុស្សប្រុសចរឹកអន់ៗគ្មានហេតុផលអញ្ចឹងមកក្បែរជីវិតខ្ញុំទេ គេការប្រពន្ធថ្មីជារឿងគេឯរឿងខ្ញុំគឺមានតួនាទីលាក់អេជេមិនអោយស្គាល់ឪបែបនោះ"
ជីននិយាយសម្ដីខុសពីចិត្តបេះដូងស្រែករកនាយប៉ុន្តែហាមចិត្តខ្លួនឯងព្រោះថាណាមជុនមានប្រពន្ធរួចហើយមើលទៅប្រពន្ធនាយល្អហើយស្រលាញ់នាយទៀតផងណ្ហើយ..រស់នៅបណ្ដោយតាមវាសនាទៅ និយាយរួច
ជីនក៏ដើរចេញទៅបាត់ទុកអោយណាមជុននៅឈគិតតែឯង

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now