ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?

Start from the beginning
                                    

តុបៗ!!

សម្លេងស្បែកជើងកែងក៏ដើរចូលមកក្នុងផ្ទះទាំងខឹងលក្ខណៈទន្រ្ទាំតែម្ដង ហើយមូលហេតុដែលខេឡាខឹងនោះព្រោះតែពេលនាងកំពុងតែដេកជាមួយដ្រាហ្វៃប្រពន្ធនាយក៏មករកដល់ក្លឹបជាហេតុធ្វើអោយដ្រាហ្វៃបញ្ឈប់សកម្មភាពនិងដេញនាងអោយមកផ្ទះវិញទាំងដែលនាងមិនទាន់បាននិយាយរឿងថេហ្យុងប្រាប់ផង

"អូ..គេងបែកបន្ទប់ទេហ្ហេ? តើរើចេញខ្លួនឯងឬក៏គេទាត់ក្បាលខ្ទាត់ចេញពីបន្ទប់?"ថេហ្យុងតាមមើលខេឡាដល់បន្ទប់ដែលនាងគេងបែកបន្ទប់ពីជុងហ្គុកទើបគេ
និយាយចម្អក

"ឯង?គីមថេហ្យុងតើឯងកំពុងតែធ្វើអី?"ខេឡាភ្ញាក់ព្រឺតនៅវត្តមានរបស់ថេហ្យុងនៅពីក្រោយខ្នង

"ធ្វើអី?យើងគ្រាន់តែមានអារម្មណ៍សង្វេគនាងតិចៗដែលមុខក្រាសយកប្ដីគេហើយប៉ុន្តែត្រូវគេទាត់ក្បាលចោលមើលទៅបន្ទប់គេងនាងតូចជាងបន្ទប់ទឹកនៅភូមិគ្រិះយើងទៅទៀត"ថេហ្យុងនិយាយដោយទឹកមុខកាចនិងដើរចូលទៅរកនាងធ្វើអោយខេឡាត្រូវថយក្រោយ

"នេះជារឿងរបស់យើងទេ?"ខេឡាខំប្រឹងស្រែកនិងថយទៅក្រោយនាងហាកភ័យនិងថេហ្យុងដែលកំពុងតែធ្វើមុខកាចដើរចូលទៅរកនាង

"អម្បិញមិញនាងសួរយើងថាយើងកំពុងតែធ្វើអីមែនទេ?"ថេហ្យុងនិយាយដោយសម្លេងមាំ

"ត្រូវហើយឯងមកសន្លំធ្វើឆ្កួតឬស្និតស្នាលនិងយើងដើម្បីអី?បើស្អប់យើងក៏បង្ហាញត្រង់ៗមក"ទោះបីយ៉ាងណាក៏ខេឡាខំប្រឹងតប

"យើងមកលេងហ្គេមជាមួយនាង នេះជាហ្គេមចាស់ទេប៉ុន្តែយើងមានdimonច្រើនមុនដែលអាចមានភាគរយឈ្នះច្រើនជាងនាងឆ្ងាយណាស់..ហើយdimonរបស់យើងនោះគឺមាយា..នាងនិងដឹងថាមាយារបស់យើងនិងប្រើធ្វើអ្វីបានខ្លះទៅលើស្រីថោកទាបដូចនាង"ថេហ្យុងច្របាច់មាត់និងមួយទំហឹងដៃខេឡាព្យាយាមរើតែមិនឈ្នះកម្លាំងដៃម្ខាងរបស់រាងតូចផង

ប្រូស!!

"អ្ហាយ..ឯង?"នាងត្រូវរាងតូចក្រវាស់មុខអោយដួសទៅនិងដីខេឡាបម្រុងងើបទៅតដៃហើយតែថេហ្យុងជ្រលរកទះទើបនាងយកដៃមករងជំនួសវិញ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now