ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ

Start from the beginning
                                    

"ពួកឯងមកល្អហើយនាំនាងទៅដាក់នៅបន្ទប់ក្រោមដីទៅ"ជុងហ្គុកស្រែកបញ្ជារកូនចៅអោយនាំនាងទៅបន្ទប់ក្រោមដីត្បិតតែផ្ទះនេះជាប្រភេទវិឡាមែនតែគឺជា
វិឡាដ៍ធំស្កឹមស្កៃស្ទើរតែធំជិតស្មើរនិងភូមិគ្រិះទៅហើយ

"បាទចៅហ្វាយ...ពួកឯងចូលមក"ទោះមិនយល់ថាមានរឿងអីហេនសូគឺត្រូវធ្វើតាមបញ្ជារជុងហ្គុកសិន

"អត់ទេណាបងជុង..អ្ហាយ..លែងយើង"ខេឡាក៏ត្រូវបានកូនចៅរាងក្រាសនាំនាងទៅបន្ទប់ក្រោមដីទុកអោយជុងហ្គុុកនៅធ្វើមុខស្រងូតស្រងាត់តែឯងនិងសម្លឹងមើលបរិវេនផ្ទះ

"សុំទោស..ហ្ហឹកៗ..សុំទោសដែលបងមិនជឿជាក់លើអូនសុំទោសបងជាអ្នកធ្វើអោយគ្រួសារយើងបែកបាក់កំហុសបងគ្រប់យ៉ាង..ហ្ហឹកៗ..បងជាអ្នកអនុញ្ញាត្តិអោយជនទីបីជ្រៀតចូលមកក្នុងជីវិតគ្រួសារយើង..
ហ្ហឹកៗ..ពេលនោះបងគួរតែស្រលាញ់អូននិងមើលថែអូនអោយល្អបំផុត"កំហុសនិងភាពស្ដាយក្រោយជ្រៀតចូលមកពេញទ្រូងបន្ទោសអ្នកដទៃទាំងស្រុងក៏មិនបាននាយក៏មានកំហុសបើនាយស្មោះត្រង់ជាមួយថេហ្យុងបើនាយស្រលាញ់គេនិងស្វែងយល់ពី
ចរឹកគេគ្រប់យ៉ាងក៏មិនត្រូវគេបោកបានដោយងាយៗបែបនេះដែរ នាយឆេវឆាវធ្វើបាបចំពោះមនុស្សដែលគេមានសតិមិនល្អគ្រប់គ្រាន់ពិសេសគឺមនុស្សដែលគេស្រលាញ់នាយខ្លាំង កន្លងមកនាយនឹកដល់ថេហ្យុងដែរតែខំប្រឹងហាមចិត្តខំប្រឹងទ្រាំព្រោះតែនាយនៅទន្ទេញក្នុងចិត្តថានាយស្អប់ថេហ្យុងគេជាមនុស្សអាក្រក់។

ក្រោយពីពិចារណា៍កំហុសរបស់ខ្លួនបន្តិចជុងហ្គុកក៏ឡើងទៅបន្ទប់កាមេរ៉ាសុវត្តិភាពដើម្បីឆែកមើលគ្រប់សកម្មភាពកាលពី4ឆ្នាំមុនមកវិញ ពីពេលនេះទៅមុននិងជឿលើអ្វីមួយត្រូវគិតអោយបានល្អិតល្អន់និងរកភសត្តុតាងអោយបានច្បាស់លាស់ជៀសវាងធ្វើរឿងដែលមានវិប្បតិ្តសារីដូចពេលនេះ។

#ប្រទេសអេស្បាញ

ពេលនេះគឺពេលយប់បន្ទាប់ពីដាក់អោយជេយ៍ហាគេងហើយថេហ្យុងក៏មករកហ្វៃសឺដែលនាយបានចាក់នៅVideoមួយដែលកើតឡើងកាលពី4ឆ្នាំមុនអោយថេហ្យុងមើលដោយរាងតូចមើលនៅគ្រប់សកម្មភាពដែលកើតឡើងធ្វើអោយទ្រូងខាងឆ្វេងរបស់គេឈឺស្កៀបៗរហូតដល់ច្រាលទឹកភ្នែកចេញមកម៉ាត់ៗ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now