ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា

Bắt đầu từ đầu
                                    

#មន្ទីពេទ្យ

រឿងលេចឮថ្នាក់នេះហើយមិនដែលថាអ្នកស្រីចនមិនដឹងនោះទេជេលីគឺត្រូវម៉ែដោះក្នុងភូមិគ្រិះមើលថែអ្នកស្រីប្រញាប់ចេញមកមើលខេឡា

"មិនស្មានថាគីមថេហ្យុងគេហ៊ានធ្វើថ្នាក់នេះសោះ .."អ្នកស្រីក៏កំពុងតែខឹងនិងថេហ្យុងដូចគ្នាដែលធ្វើអោយចៅប្រុសរបស់គាត់ត្រូវស្លាប់មិនថាតែជុងហ្គុកទេដែលចង់បានកូនប្រុសសូម្បីតែអ្នកស្រីចនក៏ចង់បានចៅប្រុសស្នងត្រកូលដែរ

"ហ្ហឹកៗ..ខ្ញុំក៏មិននឹកស្មានដែរតែថេហ្យុងតែងតែខឹងនិងលបធ្វើបាបខ្ញុំរហូតពេលបងជុងមិននៅ"ខេឡាបានដៃចូលតួអោយគេស្អប់
ថេហ្យុងមួយគ្រួសារតែម្ដង

"នេះប្រហែលជាកម្មពាដែលនាងនិងជុងហ្គុករួមគំនិតគ្នាក្បត់ថេហ្យុងហើយ..ឮថានាងជាមិត្តថេហ្យុងកាលពីវិទ្យាល័យហេតុអីសុខៗមកមានកូនជាមួយជុងហ្គុកហេតុអីសុខៗមកទាក់ទងប្ដីមិត្ត?"លោកចនចូលមកនិងបោះពាក្យសម្ដីយ៉ាងចុកឆ្អល់ទៅខេឡាធ្វើអោយនាងគាំង

"គឺ..ពួកយើងជ្រុសជ្រួសនិងគ្នា"ខេឡានិយាយដោយខ្លាចរអាលោកចនបន្តិចដែរ

"ត្រូវហើយនាងជាមិត្តដែលថេហ្យុងទុកចិត្តប៉ុន្តែនាងទៅមានកូនជាមួយប្ដីគេ បើទោះថេហ្យុងជះទឹកអាសីុតដាក់នាងក៏មិនថ្វីដែរព្រោះនាងបំផ្លាញទំនុកចិត្តគេនាងយកប្ដីរបស់គេ"សម្ដីលោកចនគឺត្រជាក់ទេតែអាចធ្វើអោយខេឡាព្រឺឆ្អឹងខ្នងបាន

"នេះលោកបងចង់កាន់ជើងមនុស្សធ្វើខុសមែនទេ?"អ្នកស្រីចនមកលួងលោមខេឡានិងនិយាយទៅកាន់លោកចន

"នេះអូនកំពុងតែកាន់ជើងអ្នកណាតើយកប្ដីគេត្រូវមែនទេ? "លោកចន

"តែយ៉ាងណាគួរតែយល់ដល់ក្មេងដែលមិនដឹងអី"អ្នកស្រីចន

"ចុះបើបងប្រាប់ថាថេហ្យុងគេមិនបានធ្វើ? "លោកចនក៏មើលvideoដែលហ្វៃសឺអោយមើលរួចហើយពិតជាដូចអ្វីដែលថេហ្យុងនិយាយមែនខេឡារកច្រានថេហ្យុងតែជ្រុលដៃធ្លាក់ខ្លួនឯង

"បងទៅជឿក្មេងឆ្កួតនិងដែរហ្ហេ?"អ្នកស្រីចន

"មនុស្សខ្លះមិនបានឆ្កួតទេតែពូកែកុហកបោកប្រាស់ជាងមនុស្សមិនដឹងអីទៅទៀត"លោកចននិយាយដោយភ្នែកដៀងទៅមើលខេឡា

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ