ភាគ8 :អ្នកណាឱ្យឯងថើបមាត់យើង

Start from the beginning
                                    

"អឹម..."ថាហើយគេក៏បានដើរចូលទៅក្នុងបន្ទប់ទឹកដោយមានកន្លែងពោះគោមួយនៅជាប់និងចង្កេះ គេក៏ចាប់ផ្តើមសម្អាតខ្លួនដើម្បីទៅក្រុមហ៊ុនរបស់ខ្លួន

កាលសម្អាតខ្លួនប្រើរយះពេល20នាទីទម្រាំតែរួចពេលចេញពីបន្ទប់មកវិញក៏បានឃើញថេយ៉ុងអង្គុយលើពូកដោយស្ងៀមស្ងាត់មិននិយាយអ្វីឡើយ ដោយឃើញបែបនេះគេមិនខ្វល់គេក៏បានដើរទៅបើកទូរខោអាវដើម្បីយកសម្លៀកបំពាក់របស់ខ្លួនមកស្លៀកទៅក្រុមហ៊ុន បន្ទិចក្រោយមកគេក៏បានរៀបចំខ្លួនរួចរាល់

"កំភ្លេចទៅងូចទឹកចេញផងហើយក៏សម្អាតបន្ទប់របស់យើងផង" ជុងគុកគេក៏បាននិយាយទៅកាន់ថេយ៉ុងដែលអង្គុយមិនមាត់មិន.កនៅលើពូកនោះដោយសំឡេងធម្មតា

"បាទ..."ថេយ៉ុងឆ្លើយតែមួយម៉ាត់ប៉ុណ្ណោះហើយបន្ទាប់មកជុងគុកគេក៏បានដើរចេញពីបន្ទប់ធ្វើមិនដឹងទាំងមិនខ្វល់ពីអ្នកដែលអង្គុយអន់ចិត្តអន់ថ្លើមនៅលើពូក

"អាមនុស្សចិត្តអាក្រក់ អាមនុស្សអត់ចិត្ត អាលាមក អាគំរក អាមនុស្សគ្មានចិត្តសន្តោសប្រណៃ ហ្ហឹកៗឱ្យយើងងូចទឹកស្អីរបស់លោកឯងសូម្បីកម្រើកជើងកម្រើកមិនរួចផងឱ្យយើងទៅងូច សម្តីឱ្យដូចឆ្កួតមិនដូចយប់មិញសោះអាចង្រៃហ្ហឹកៗ..."ជុងគុកដើរចេញទៅផុតថេយ៉ុងក៏បានដៃជេរយកៗគ្មានសម្ចៃយំផងអីផងឈឺផង គេអន់ចិត្តមធ្យមងំអាមិនខ្វល់ពីគេបន្ទិចសោះទាំងយប់មិញនិយាយឱ្យផ្អែមរលួយ

   បន្ទាប់ពីនិយាយចប់ថេយ៉ុងក៏បានខំប្រឹងងើបទាំងឈឺពេញខ្លួនពិសេសកន្លែងចំណុចសំខាន់ បន្ទាប់ពីឈរបានហើយគេក៏បានខំប្រឹងងើបដើរទាំងជើងញ័រតតាត់ដើមិនបានប៉ុន្មានផងក៏ដួលព្រូសដួលហើយក៏បានប្រឹងងើបឈរបន្តទៀត

"អ៎ាយ....."កំពុងតែដើរយ៉ាងវេទនាសុខៗស្រាប់តែមានដៃក្រាស់មួយមកចាប់បីគេស្ងាត់ៗធ្វើឱ្យថេយ៉ុងស្រែកចាចភ័យឡើងចង់ជ្រុសថ្លើម

"បើដើរមិនរួចប្រឹងណាស់ខំម្លេះឈឺអ្នកណាមើល"សម្តីដ៏មានសិរីសួស្តីក៏បានហារស្តីទៅកាន់អ្នកដែលនៅក្នុងដៃយកមុខជ្រប់និងទ្រូងរបស់ខ្លួន

"មកពីលោកនិងអ្នកទុកខ្ញុំចោលឱ្យខ្ញុំដើរទៅងូចទឹកទាំងដែលខ្ញុំដើរមិនរួច!!"ថេយ៉ុងមិនចង់ចាញ់ក៏បានតទៅកាន់ជុងគុកដែលកំពុងតែបីខ្លួន

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now