ភាគទី12: ហ្គេមនេះយើងជាអ្នកឈ្នះ

Start from the beginning
                                    

#វិទ្យាចន

នៅថ្ងៃថ្មីជុងហ្គុកនាយត្រូវទៅធ្វើការដោយខេឡានៅអង្គុយតែងខ្លួនក្នុងបន្ទប់នាយនិងថេហ្យុងនោះ ការដែលយកនាងមកគេងក្នុងបន្ទប់ជំនួសថេហ្យុងធ្វើអោយនាងតូចជេលីឆ្ងល់ទើបជុងហ្គុកត្រូវរើនាងតូចអោយគេងជាមួយអាប់ប៉ាគេនៅខាងក្រោមវិញ

"ហ្ហឹម..."ជុងហ្គុកដកដង្ហើមធំសម្លឹងមើលទៅកញ្ចក់និងយកដៃមកចងក្រវាត់.កតែនាយមិនចេះចងទេរាល់ដងមានតែថេហ្យុងដែលចងអោយ

"ខេឡាតើអូនចេះចងក្រវាត់.កទេ?"នាយសួរទៅខេឡាដែលកំពុងតែអង្គុយលាបថ្នាំក្រចកនោះ

"អូនមិនចេះទេ មិនដែលចងផង"នៅផ្ទះនាងមិនដែលធ្វើអីផងមិចនិងចេះទៅខេឡាបន្តអង្គុយលាបក្រចកជើងដោយមិនខ្វល់នោះទេថាជុងហ្គុកទៅធ្វើការយ៉ាងមិចនាងមិនដែលយល់ផងគិតថាជុងហ្គុកក្រោកឡើងទៅស្លៀកពាក់ធ្វើការធម្មតា

"មិនអីទេ.."ជុងហ្គុកបានយកកាបូបធ្វើការនិងដើរចុះទៅក្រោមនាយមិនចេះចងក្រវាត់.កទេតាំងពីចូលធ្វើការក៏រៀបការជាមួយថេហ្យុងរាងតូចក៏ចងអោយនាយរៀងរាល់ថ្ងៃពេលនេះមិនចេះចងមានតែទៅរក
ថេហ្យុងនិងហើយ

ក្រាក!

"ប៉ាប៉ា.."បើកទ្វាចូលមកបន្ទប់របស់ថេហ្យុងជេលីក៏រត់មករកនាយដោយនាងតូចធ្វើខ្លួនចងសក់ស្អាតបាតដែលអាប់ប៉ាគេធ្វើខ្លួនអោយ

"អីយ៉ា..កូនស្រីប៉ាធ្វើខ្លួនស្អាតដល់ហើយ..សឺត.."ជុងហ្គុកលើពនាងតូចនិងថើប

"ហិហិ..អាប់ប៉ាធ្វើខ្លួនអោយ"ជេលីសើចស្ញេញ

"ថ្ងៃនេះបងថមមីទៅមើលឈ្មោះប្រឡងកូនឡើងទៅហៅទៅក្រែងលគេភ្លេច"ត្រូវហើយមួយរយៈនេះស្ងាត់ថមមីព្រោះតែនាយកម្លោះត្រូវប្រឡងឌីភ្លូមហើយបន្ទាប់ពីប្រឡងរួចថ្ងៃនេះក៏ត្រូវទៅមើលឈ្មោះប្រឡងបែបនោះទើបជុងហ្គុកដេញអោយជេលីឡើងទៅហៅ

"ចា៎..ប៉ាប៉ា"ឮថាទៅហៅថមមីជេលីលឿនណាស់នាងចូលចិត្តកូនិងទៅរំខានអោយថមមីឈឺក្បាលនោះគឺជាក្ដីសុខនាងហើយក្រោយមកនាងតូចសម្រូតខ្លួនចុះរត់ចេញទៅបាត់ទុកអោយថេហ្យុងនៅប្រឈមមុខនិងជុងហ្គុកទាំងភ័យខ្លាច

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now