ភាគទី7: អៀនប្ដី!

Começar do início
                                    

"នាងមកធ្វើអី?"ជុងហ្គុកគ្រាន់តែខេឡាភ្លាមនាយភ្ញាក់ផ្អើល

"ខ្ញុំយកអាហារមកអោយបងនឹងហើយ"ខេឡាញញឹុមស្រស់

"ចុះថេយ៍នោះហេតុអីមិនមក.."ជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់

"គេប្រហែលជាឃើញខ្ញុំសុំមកស្នាក់នៅដែរហើយទើបគេមិនធ្វើទុកអោយខ្ញុំអ្នកធ្វើតែឯងឃើញនៅគេងប្រឡែងជាមួយកូនមិនធ្វើអាហារអោយបងអីផងទើបខ្ញុំក៏សុខចិត្តធ្វើអោយបងជំនួស"ខេឡាធ្វើរឹកដូចប្រពន្ធនាយនិងដើរសំដៅទៅសាឡុងទៀតផងអង្គុយជិតនាយទៀតផង

"មោះ! ខ្ញុំរៀបចំអាហារអោយ"នាងញញឹមនិងបន្តរៀបចំអាហារដែលនាងបើកប្រអប់មកមានក្លិនឆ្ងុយនិងមិនមានខ្លោចឬខូចត្រង់ណាវាមិនដូចជាពេលដែល
ថេហ្យុងធ្វើសោះ ធ្វើអោយជុងហ្គុកសញ្ចឹងគិតនិងតាមមើលមុខខេឡា

"ទុកអាហារនៅទីនឹងហើយចេញទៅ"នាយក្រាសបែរមុខមកវិញនិងបណ្ដេញការគិតថាខេឡាល្អជាង
ថេហ្យុងនោះចោលពីខួរក្បាលនាយ នាយនៅតែមិនអាចបញ្ឈប់នៅខួរដែលតែងតែឃើញអ្នកដទៃល្អជាង
ថេហ្យុងបន្តិចក៏ដូចជាចង់ប្រាថ្នាទៅលើអ្នកនោះហើយ

"បងញាុំអោយអស់ហើយទើបខ្ញុំចេញ"ខេឡាញញឹមតិចៗនិងរងចាំមើលដោយជុងហ្គុកមិននិយាយច្រើននាយក៏ដួសញាំមែន

តែវាមិនឆ្ងាញ់ដូចអាហារថេហ្យុងធ្វើទេវាមានសោភ័ណភាពល្អមើលតែខាងក្រៅតែរសជាតិពិបាកទទួលយកបំផុតបែបនោះទើបជុងហ្គុកញាុំតែពីបីមាត់ក៏ឈប់ញាុំនាយទម្លាប់មាត់ហូបស្នាដៃថេហ្យុងធ្វើទោះខ្លោចឬខូចតិចៗតែក៏ឆ្ងាញ់ដែរមើលម្ហូបនៅចំពោះមុខនាយចុះស្រស់ស្អាតតែរសជាតិវិញញាំហើយសឹងតែរត់ទៅក្អួតទេ។

(ល្អតែរូបឆោម)

#ofternoon

ជុងហ្គុកនៅមិនសុខក្នុងចិត្តធម្មតាថេហ្យុងមិនដែលបែបនេះទេឬមកពីខេឡាមកសុំស្នាក់នៅទើបគេខ្ជិលមែនហើយចិត្តមួយនៅខឹងម៉ួម៉ាវរឿងនាយមិនបានញាំបាយមិនឆ្អែតផងទើបមកផ្ទះនៅម៉ោង3ល្ងាចហើយថែមទាំងជ្រួញជាប់

"អ្នកប្រុសឯងយ៉ាងមិចហ្វៃសឺ"ជុងហ្គុកសួរទៅជំនិតម្នាក់ទៀតដែលនាយឧស្សាហ៍ទុកអោយមើលថែថេហ្យុង នេះជាជំនិតថេហ្យុងផ្ទាល់ៗដែលត្រូវប៉ាម៉ាក់រាងតូចចិញ្ចើមមកតាំងពីក្មេងហើយហ្វៃសឺជាមនុស្សដែលអាថ៍កំបាំងបន្តិចដែរ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Onde histórias criam vida. Descubra agora