ភាគទី6: រើសសម្បកផ្លែឈើញាុំអោយអស់

Start from the beginning
                                    

"បាទ អាប់ប៉ា មោះ! ជេលីបងលាបប័រអោយបន្ត.."
ថមមីក៏បន្តលាបប័រអោយនាងតូចសិនដោយភ្នែកនាយកម្លោះចេះតែដៀងមើលទៅខេឡាបែបមិនទុកចិត្តហេតុអីគេមើលមុខនាងហើយមានអារម្មណ៍ថាមិនទុកចិត្តដូចមិត្តថេហ្យុងដទៃគេមានអារម្មណ៍មិនល្អសោះមិនដឹងហេតុអី។

#Night

ក្រោយពីសួរនាំពីរាងក្រាសហើយជុងហ្គុកក៏ផ្ដល់យោបល់អោយនាងគេងនៅបន្ទប់ខាងក្រោមបើគេងខាងលើគឺមានតែនៅក្បែរបន្ទប់ថមមីតែថមមីគេពេញកម្លោះហើយបែបនោះអោយនាងគេងខាងក្រោមទៅមើលមកសមជាង ពេលនេះកំពុងតែជុំគ្នាញាុំអាហារពេលល្ងាចតែនេះគឺចូលយប់ជិតម៉ោង8ហើយ

"មោះ! ថេយ៍យើងជួយលើកអាហារ.."ខេឡាក៏យកមុខយកមាត់ជួយថេហ្យុងរៀបចំអាហារ

"មិនអីទេ យើងលើកបាន"ថេហ្យុងលើកអាហារមកដាក់លើតុនិងប្រាប់នាងទាំងញញឹម

"បើអញ្ចឹងយើងជួយដួសបាយ"នាងក៏ដើរមកកាន់តុនិងឈក្បែររាងក្រាសនិងចាប់ផ្ដើមដួសបាយអោយជុងហ្គុកមុនគេទាំងញញឹមហើយបន្តដួសអោយថមមីចុងក្រោយគឺជេលី

"មោះ! មីងអោយញាំអោយច្រើនៗណា
ជេលីតូច ហឹសៗ"នាងអង្អែលក្បាលជេលីទាំងញញឹមដើម្បីធ្វើអោយគេមើលមកដូចនាងស្រលាញ់ជេលីណាស់អញ្ចឹង

"កុំប៉ះក្បាលអូន.."ជេលីក៏ក្រវាត់ក្បាលទាំងបួញមាត់មិនពេញចិត្ត

"ជេលី..មីងស្រលាញ់កូនតើ.."ថេហ្យុងអោនមកនិយាយប្រាប់ទៅនាងតូចដោយខេឡានៅខំប្រឹងញញឹមទាំងក្នុងចិត្តខ្នាញ់និងជេលីជាខ្លាំងក្មេងអីបិុនអីចៃសោះឆ្នាស់យ៉ាងនេះបើនៅតែពីអ្នកមុខជានាងទះមិនបានទេ

ជុងហ្គុកនៅមើលគ្រប់សកម្មភាពហើយថមមីក៏ដូចគ្នាតែមិនមាត់ទាំងពីអ្នកបន្ទាប់មកការញាំុអាហារក៏ចាប់ផ្ដើមប្រព្រិត្តទៅដោយខេឡាចេះតែដួសនេះដួសនោះយកចិត្តជេលីរហូតថេហ្យុងវិញមានតែញញឹមសប្បាយចិត្តដែលមិត្តគេស្រលាញ់ក្មេងបែបនេះ។

យប់ជ្រៅ

ខណៈពេលដែលយប់ជ្រៅទៅហើយខេឡាក៏ក្រោកមកងើយមើលទៅលើឃើញថានៅបន្ទប់ធ្វើការរាងក្រាសនៅបើកភ្លើង ដោយចង់ដឹងថាជុងហ្គុកឬថេហ្យុងគេងឬនៅនាងក៏ធ្វើជាឆុងកាហ្វេនិងដើរឡើងទៅខាងលើ គ្រាន់តែជិតដល់បន្ទប់នោះនាងក៏ឮសម្លេងអ្វីមិនដឹងនៅបន្ទប់ធ្វើការរបស់ជុងហ្គុកដែលបិទទ្វាជិតនោះ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now