ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?

Start from the beginning
                                    

"ហិហិ កូនខ្ពស់ណាស់ យ៉េ!"ជេលីក៏សើចពេលបានជិះលើ.កជុងហ្គុកបែបនេះឯរាងក្រាសវិញក៏ញញឹមដូចគ្នា

"បែបនោះកូនអាចមើលទេសភាពច្បាស់"ជុងហ្គុកនិយាយទៅកាន់កូនស្រីទាំងញញឹមនិងបែរមកមើលមុខថេហ្យុងឃើញថារាងតូចទម្លាក់ស្នាមញញឹមនិងពេបមាត់គិតអ្វីមិនដឹង

"កើតអី?"សម្ដីកំបុតៗរបស់ជុងហ្គុកក៏សួរឡើង

"បើថមមីមកជាមួយពួកយើងដែរគឺល្អបាត់"
ថេហ្យុងនិយាយទៅកាន់នាយថមមីគឺជាកូនចិញ្ចើមរបស់ថេហ្យុង

"អត់គេម្ដងមិនបានទេមែនទេ? សប្បាយចិត្តជាមួយកូនបង្កើតខ្លួនឯងមិនគ្រប់គ្រាន់មែនទេទើបនឹកគិតតែពីគេរហូត អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?"ជុងហ្គុកខាំថ្គាមខឹងនាយមិនសូវចូលចិត្តថមមីទេព្រោះថមមីពេញវ័យហើយថែមទាំងទទួលបានការថ្នាក់ថ្នមក្ដីស្រលាញ់ពីថេហ្យុងប្រៀបដូចជាជេលីកូនបង្កើតយ៉ាងអញ្ចឹងធ្វើអោយជុងហ្គុកខឹងរាល់តែលើក

"អត់..ទេអូនសុំទោសណា តោះ! យើងទៅបន្តទៀត"
ថេហ្យុងខំប្រឹងញញឹមនិងអោបដើមដៃនាយដើរទៅបន្តទៀតជុងហ្គុកសម្ដីនាយបែបនេះតាំងពីរៀបការមកម្លេះ តែថេហ្យុងគិតថានាយក៏ស្រលាញ់គេដែរតែមាត់រឹងព្រោះលោកចនបានប្រាប់រាងតូចថាបើជុងហ្គុកមិនស្រលាញ់ខ្លួនមិនមែនព្រមមានកូនជាមួយ
ថេហ្យុងនោះទេ នាយមានជម្រើសច្រើនណាស់ហេតុអីក៏ជ្រើសថេហ្យុងធ្វើជាម្ដាយកូននាយ? អោយគេពពោះទាំងសតិមិនល្អសុខចិត្តមើលថែចង់24hមិនមែនភ្លាត់មានទេតែជាការតាំងចិត្តគ្មានអ្នកណាម្នាក់ដឹងចម្លើយរបស់ជុងហ្គុកពីរឿងនេះទេ..

ហើយលោកចនបន្ថែមប្រាប់ថេហ្យុងថាការមានកូនគឺកើតចេញពីក្ដីស្រលាញ់បែបនេះ
ទើបថេហ្យុងមិនខឹងឬប្រកាន់និងសម្ដីស្វាមីមាត់រឹងម្នាក់នេះ ព្រោះតែងតែគិតក្នុងចិត្តថានាយស្រលាញ់ខ្លួន

គ្រួសារតូចពួកគេក៏បន្តដើរលេងមើលទេសភាពបន្ទាប់មកជុងហ្គុកក៏ជូនថេហ្យុងនិងជេលីទៅញាំុអាហារពេលល្ងាចបន្ថែមទៀតទើបនាំគ្នាទៅផ្ទះ រាងក្រាសតែងតែចំណាយពេលជាមួយគ្រួសារតូចរបស់នាយបែបនេះអោយតែទំនេ នាយមិនដែលយកពេលទៅបណ្ដើរស្រីឬចិញ្ចើមស្រីណានោះទេ គ្រាន់តែកំដរអារម្មណ៍ហើយបោះលុយអោយថែមទាំងមិនហ៊ានអោយថេហ្យុងដឹងព្រោះមិនចង់អោយរាងតូចកើតទុក្ខអោយគេរស់នៅបែបនេះគឺសុខសាន្តហើយ។

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now