Short Novel 🔞🔥

Start from the beginning
                                    

« ឯងចង់លេងរបស់ប្លែកៗមែនទេ មួយថ្ងៃហើយមិចក៏មិនប្រាប់យើងបែជាសុខចិត្តមកអង្គុយធ្វើមុខអញ្ចឹងលែងស្អាតអស់ហើយ »

« ឯងមានអ្វីអោយយើងលេងមែនទេ?? »

« យើងគ្មានអ្វីអោយឯងកេងទេប៉ុន្តែនៅទីនេះគឺមាន!!! » ជីមីននិយាយទាំងទឹកមុខកំហូចរួចហើយក៏បក់ដៃហៅអ្នកបម្រើនៅក្នុងក្លឹបមួយនេះអោយរៀបចំSetពិសេសមួយសម្រាប់ពួកគេ មិនចាំបង្អង់យូរអ្នកបម្រើម្នាក់នោះក៏ដើរទៅប្រាប់ម្ចាស់ក្លឹបមួយនេះហើយបុរសម្នាក់មានរាងវ័យចំណាស់បន្តិចក៏ដើរមករកពួកគេទាំងពីរទាំងទឹកមុខញញឹមញញែម

« អ្នកប្រុសទាំងពីរចង់បានSetពិសេសមែនទេ?? តើមានកាតសមាជិកដែលទេ » បុរសម្នាក់នោះទំនងជាម្ចាស់ហាងក៏សួរទៅកាន់ពួកគេទាំងពីរនាក់សួររកអំពីកាតសមាជិកឬមួយក៏ជាកាតសម្រាប់អតិថិជនដែលជាម៉ូយប្រចាំនោះឯងព្រោះថាសម្រាប់setពិសេសមួយនេះគឺសម្រាប់តែជាបុគ្គលដែលជាម៉ូយប្រចាំនៅក្លឹបនេះតែប៉ុណ្ណោះបើគ្មានកាតទេគឺមិនអាចប្រើប្រាស់សេវាកម្មពិសេសមួយនេះបានឡើយ តែថាថេយ៉ុងគេទើបតែមកលេងនៅក្លឹបនេះមិនដល់ទាំងដប់ដងផងនិងគេមិចនិងមានកាតសមាជិកអីអស់នោះទៅ

« ខ្ញុំមាន!!! សុំក្មេងៗហើយសាច់ដុំធំៗមកណ៎ាកុំអោយមិត្តរបស់ខ្ញុំស្មុគបែបនេះទៀត » អីយ៉ា ថេយ៍ពិតជាមិនមានពិតមែនប៉ុន្តែជីមីនគឺមានប្រហែលជាគេធ្លាប់ប្រើសសេវាកម្មមួយនេះញឹកញាប់ទេដឹងបានជាមានកាតសមាជិកបែបនេះ

« បាទអ្នកប្រុសតូចអញ្ចឹងចាំខ្ញុំអោយគេរៀបចំអោយហើយនេះគឺជាកាតបន្ទប់ »

« នេះកាតបន្ទប់ឯងលេងអោយសប្បាយណ៎ា!!!! » ជីមីនទាញយកកាតពីដៃរបស់ម្ចាស់ក្លឹបម្នាក់នោះហុចទៅអោយថេយ៉ុងដោយមិនភ្លេចផ្ដែផ្ដាំអោយរាងតូចម្នាល់នេះរីករាយជាមួយនិងសេវាកម្មពិសេសមួយនេះផងដែល ថេយ៉ុងទទួលយកកាតពីក្នុងដៃរបស់ជីមីនហើយក៏ដើរទៅតាមអ្នករត់តុម្នាក់នោះបាត់ទៅ

_______________

@ក្នុងបន្ទប់

ចូលមកដល់ក្នុងបន្ទប់ភ្លាមថេយ៉ុងគេពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញបុរសម្នាក់ដែលត្រូវបានគេចងជាប់នៅលើកៅអីដោយបន្សស់ទុកអោយនៅខ្លួនទទេរហើយបុរសម្នាក់នោះក៏ត្រូវបានគេយកបាវមកគ្របមុខជិតផងដែល ។ ថេយ៉ុងគេដើរចូលមករកបុរសអាថ៍កំបាំងម្នាក់នោះម្ដងបន្តិចៗរួចហើយក៏ដៃតូចៗរបស់គេក៏ដកយកបាវដែលគ្របពីលើមុខរបស់បុរសម្នាល់នោះចេញ ពុទ្ធោអើយ!!! គ្រាន់តែមុខរបស់គេត្រូវបានបង្ហាញភ្លាមរាងតូចក៏ត្រូវចំហមាត់ភ្លាមៗតែម្ដងដោយសារតែសម្រស់របស់កម្លោះម្នាក់នេះគឺពិតជាភ្លឺចិញ្ចាំថចិញ្ចាចខ្លាំងណាស់។

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now