Short Novel 🔞🔥

2.1K 69 1
                                    

🔞កាដូរ🔞 ( Warning ‼️)

Jk : Top

Tae : Btt

______________

@វិមានចន

« ថ្ងៃនេះជាថ្ងៃខួបកំណើតយើងមិចក៏គ្មានអ្នកណាមករៀបចំអញ្ចឹងវើយ!!! » សម្លេងតូចក្រូចឆ្មាស្រែកចាចពេញក្នុងវិមានផ្អើលអស់ពួកអ្នកបម្រើដែលកំពុងតែធ្វើការក៏ស្រាប់តែឈប់បង្អាក់ភ្លាមៗនេះក៏ដោយសារតែថ្ងៃនេះគឺជាថ្ងៃខួបកំណើតអាយុ18ឆ្នាំរបស់គេនោះអីហើយបែរជាគ្មានអ្នកណារៀបចំកម្មវិធីអោយអ្នកប្រុសតូចដូចជាគេនេះទៅវិញមើលទៅម្នាក់ៗដូចជាផ្គើនកាន់តែខ្លាំងទៅៗហើយ

រាងតូចសម្ដីឆ្នាស់ម្នាក់នេះគឺមានឈ្មោះថា គីម ថេយ៉ុង ឆ្នាំនេះគេ...អូ!!មិនមែនឆ្នាំនេះទេគឺថ្ងៃនេះគេមានអាយុគ្រប់18ឆ្នាំហើយគឺជាវ័យមួយដែលគឺមនុស្សឈាមរាវខ្លាំងណាស់ ចូលចិត្តភាពសប្បាយអ៊ូរអរ ភាពឡូយឆាយ ជាពិសេសនោះគឺតណ្ហាវាក៏ឡើងកាន់តែខ្លាំងដែល ថ្ងៃនេះជាថ្ងៃដំបូងដែលគេទើបតែពេញអាយុដូច្នេះអារម្មណ៍ដែលឆេវឆាវវាបានក្លាយទៅជារឿងធម្មតាសម្រាប់មនុស្សទើបតែពេញវ័យដូចជាគេនេះទៅហើយប៉ុន្តែថានិយាយបែបនេះក៏វាដូចជាមិនសូវត្រូវប៉ុន្មានដែលព្រោះថានាមជាអ្នកប្រុសតូចដូចជាគេនេះណ៎ាត្រូវបានឪពុកម្ដាយទម្រើសតាំងពីក្មេងមកហើយ អ្នកណាមិនដឹងនោះមួយវិមាននេះគេស្គាល់ចរឹករបស់អ្នកប្រុសតូចម្នាក់នេះច្បាស់ខ្លាំងណាស់បើហ៊ានតែធ្វើអោយគេទាស់ចិត្តតែបន្តិចច្បាស់ណាស់ថាប្រាកដជាត្រូវដេញក្បាលចេញជាមិនខានទេ!!!

« កូនថេយ៍!!!មានរឿងអីហ្នឹងមិចក៏ស្រែកឡូឡាខ្លាំងម្ល៉េះ » អ្នកស្រីគីមដោយសារតែលឺសម្លេងរបស់កូនប្រុសបណ្ដូលចិត្តរបស់ខ្លួនឡូឡាខ្លាំងពេកក៏នឹកគិតមកថាកូនប្រុសម្នាក់នេះមកបង្កបញ្ហាអ្វីទៀតហើយទាំងព្រឹកព្រលឹមបែបនេះ គិតទៅនៅក្នុងវិមានមួយនេះមិនដែលថាមានភាពស្ងប់ស្ងាត់ម្ដងណ៎ានោះទេបើមិនឈ្មោះគ្នាជាមួយអ្នកបម្រើក៏ទៅមានរឿងជាមួយនិងកូនរបស់លោកម្ចាស់ណាទៀតដែលគិតទៅនាមជាម្ចាស់តូចដូចជាសុខស្រួលខ្លាំងពេកហើយសម្រាប់អាល្អិតដែលច្រឡើមម្នាក់នេះ

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now