Short Novel 🔞🔥

Start from the beginning
                                    

« អ្នកម៉ាក់!!!!!! ក្រែងនេះជាថ្ងៃកំណើតថេយ៍មិនអញ្ចឹងហ្អេសមិចក៏ពួកអ្នកបម្រើទាំងអស់នេះមិនរៀបចំកម្មវិធីសម្រាប់កូនដូចជារាល់ឆ្នាំអញ្ចឹងម៉ាក់ » ថេយ៍និយាយពាក្យត្អូញត្អែរប្រាប់ទៅកាន់អ្នកជាម្ដាយរឹកពារញិញក់បែបនេះមិនចេះចោលទាល់តែសោះជាង10ឆ្នាំហើយនៅតែប្រើក្បាច់នេះដដែលស្មានតែគាត់មិនដឹងហ្អេសថាកូនក្បាលខូចម្នាក់នេះចង់បានអ្វីនោះ.....

« ក្រែងឆ្នាំនេះកូនពេញវ័យហើយនៅគិតចង់ប្រារព្វពិធីនៅក្នុងវិមានទៀតឬ?? ម៉ាក់បានសុំលោកម្ចាស់រួចហើយ ហើយគាត់ក៏បានអនុញ្ញាតអោយកូនចេញទៅជប់លាងខួបកំណើតរបស់កូននៅឯខាងក្រៅបានដែក....លេងអោយសប្បាយចុះណ៎ា » អ្នកស្រីគីមអង្អែលក្បាលកូនប្រុសថ្នមៗរួចហើយក៏ផ្ដល់ស្នាមថើបមួយខ្សើតទុកជាកាដូរខួបកំណើតផងដែល មិនមែនថាខួបកំណើតរបស់កូនទាំងមូលអោយតែពិននិងនោះទេប៉ុន្តែថាលុយ ឡាន វីឡា ភូមិគ្រឹះ សណ្ឋាគាផ្ទាល់ខ្លួន គឺគេបានទទួលរៀងរាល់ឆ្នាំទៅហើយអញ្ចឹងឆ្នាំនេះយកkissដ៏កក់ក្ដៅមួយនេះទៅចុះ

« អរគុណម៉ាក់ស្រឡាញ់ម៉ាក់ជាងគេ សឺត »

________________

@ Night Club

« ជល់មួយៗ » សម្លេងទង្គិចកែងបន្លឺឡើងនៅក្នុងបន្ទប់វីអាយវីមួយកន្លែងដែលមានមនុស្សប្រុសស្រីជាច្រើនបានចូលរួមក្នុងPartyមួយនេះ ប៉ុន្តែបើយើងងាកទៅមើលមុខម្ចាស់Partyមួយនេះវិញដូចជាមិនសប្បាយរីករាយនិងកម្មវិធីរបស់ខ្លួនឯងទាល់តែសោះកម្លោះតូចអង្គុយធ្វើមុខជូហួញកាន់កែវស្រាសាំប៉ាញរបស់ខ្លួនគ្រវីចុះគ្រវីឡើងទាំងធុញថប់

« ថេយ៍ឯងយ៉ាងមិចហ្នឹង!! » អ្នកដែលជាមិត្តកាលណាដែលបានឃើញមិត្តសម្លាញ់របស់ខ្លួនមិនសប្បាយចិត្តបែបនេះគេក៏ទម្លាក់ភាពសប្បាយអម្បាញ់មិញនោះចោលទាំងអស់រួចហើយក៏ដើរមកសួរាងតូចដែលកំពុងអង្គុយនៅលើសាឡុងបញ្ចេញទឹកមុខដូចជាមិនរីករាយជាមួយនិងថ្ងៃខួបកំណើតរបស់ខ្លួនបន្តិចទាល់តែសោះ

« គឺធុញនិងណ៎ា....គ្មានអីសប្បាយលេងទាល់តែសោះយើងខំគិតថានៅពេលដែលបានចេញមកខាងក្រៅនិងមានអ្វីប្លែកៗសម្រាប់លេង »

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now