ភាគទី3:សុំគេងអោបមួយយប់

Start from the beginning
                                    

<<ធ្វើចឹងមិនបានទេ បងមិនសូវពូកែស្រាប់ផងហើយ
បើមិនរៀនចាំយកតែចម្លើយស្រប់បងចេះអីទៅ!!>>
Haoxuanក៏យកលេសនេះលេសនោះ

<<ណ្ហើយ!!ធ្វើអាស័យមិនហើយចាំទៅក៏បាន!!>>
Jiyangក៏ស្របតាមនាយចឹងទៅ។។បន្ទាប់ពីញ៉ាំបាយ
រួចហើយលោកយាយក៏ទៅបន្ទប់របស់គាត់ដើម្បីសម្រាកJiyangក៏នាំHaoxuanទៅបន្ទប់ខ្លួនដំបូង
ចង់រៀននៅក្រៅផ្ទះតែដោយសារមេឃភ្លៀងក៏ឲ្យនាយ
មកបន្ទប់ខ្លួនតែម្តងទៅ បន្ទប់Jiyangតូចប៉ុន្តែការរៀបចំគឺពិតជាគួរចង់ឲ្យរស់នៅណាស់

<<អង្គុយនឹងហើយ!!>>Jiyangឲ្យនាយក្រាស់អង្គុយ
តុរៀនរបស់ខ្លួនឯគេក៏យកតុមួយទៀតមកអង្គុយជិត
នាយ។បន្ទាប់ពីធ្វើអាស័យមិនហើយHaoxuanក៏
ប្រុងទៅផ្ទះតែមើលទៅមេឃគ្មានផ្អាកភ្លៀងសោះថែម ទាំងមានខ្យល់កន្រ្តាក់ខ្លាំងៗថែមទៀត។

<<គេងនៅទីនេះមួយយប់ចុះ មេឃនិងមិនឈប់ភ្លៀង
ទេមើលទៅ>>Jiyangហាក់មានអារម្មណ៍ថាបារម្ភពី
នាយក៏និយាយឃាត់នាយឲ្យនៅទីនេះមួយយប់
Haoxuanបានគេឃាត់ប៉ុននិងហើយក៏ឡើងរឹក

<<មិនអីទេ ខ្លួនបងស្អុយញើសណាស់ហើយគ្មាន
សម្លៀកបំពាក់ប្តូរទេចឹងត្រូវតែត្រឡប់ទៅផ្ទះហើយ
ទើបបាន>>Haoxuanក៏ប្រុងចេញទៅម្តង

<<ខ្ញុំមានខោអាវធំៗពីបីកំផ្លេដែរចាំខ្ញុំយកឲ្យ!!>>
Jiyangថាហើយក៏រុករកខោអាវឲ្យនាយ។ចុះឡើងៗ
គឺបាននៅគេងទីនេះមួយយប់ដដែរ បន្ទាប់ពីងូតទឹក
សម្អាតខ្លួនហើយHaoxuanក៏ចេញមកវិញជាមួយ
ខោជើងខ្លីអាវសឺមីដៃខ្លីមកមើលទៅសង្ហារមួយបែប
ដែរតើ។

<<ឲ្យបងកន្លែងណា>>Haoxuan

<<កន្លែងណាក៏គេងទៅ>>Jiyangនិយាយ Haoxuanបានតែប៉ុននិងក៏ឡើងមកគេងលើ
គ្រែជិតនាយតូច Jiyangរាវភ័យបន្តិចដែរព្រោះ
មិនទម្លាប់គេងជុំនាក់ណាធ្លាប់តែគេងម្នាក់ឯង។

<<អាយ~~នេះលោកធ្វើស្អី លែង!!>>Jiyangស្រែក
ភ្លាត់សំឡេងពេលត្រូវនាយទាញមកអោប គេក៏
និយាយឲ្យនាយលែងខ្លួននិងរើចេញតែនាយនេះ
អោបស្អិតដូចបិទកាវចឹងរើមិនរួច

<<រងារ សុំគេងអោបមួយយប់!!>>Haoxuanថាហើយក៏ឈ្ងុលក្បាលទៅជិតកញ្ចឹងកនាយតូចសំងំ
គេងចឹងទៅ

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now