ភាគទី2:កំណាញ់ខ្លួនម្លេះ!!

Start from the beginning
                                    

ក្រឡេកមកមើលZhanឯណេះវិញមកដល់ផ្ទះភ្លាមក៏
វ៉ាក់អឺនិងកម្លោះសង្ហារម្នាក់មិនដឹងមកចាំគេនៅមុខនិង
តាំងពីកាល។

<<អាbo!!នេះឯងមកចាំយើងហេ៎ស>>Zhanដើរមក
ឈប់ឆ្ងក់នៅមុខនាយ

<<អឺ យើងមកចាំជិតមួយថ្ងៃហើយ!!>>Yibo

<<ចឹងចូលក្នុងសិនទៅ មេឃដូចជារកភ្លៀងហើយ!>>
Zhanថាហើយក៏បើកទ្វារចូលទៅក្នុងYiboក៏ចូលទៅ
តាមក្រោយនាយតូច

<<ឯងមករកយើងធ្វើអី!!>>Zhanគ្រាន់តែចូលមកក្នុង
ភ្លាមក៏ងាកក្រោយសួរនាយ

<<នៅហាងកាហ្វេឯងធ្វើមិនស្គាល់យើងធ្វើអី>>Yibo

<<គឺរឿងនោះទេហេ៎ស!!បានមករកយើងនេះ>>Zhan

<<ត្រូវគឺរឿងនិង!!>>Yibo

<<ចុះឯងមិនគិតឯងកំពុងណាត់គ្នាជាមួយសង្សារឯង
បើឲ្យនាងដឹងថាឯងមានមិត្តក្រៗដូចយើង ឯងមិន
ខ្មាស់នាងទេហេ៎ស!!>>Zhanនិយាយទាំងមិនហ៊ាន
សម្លឹងមុខនាយចំៗ

<<ឯងគិតថានាងជាមនុស្សបែបនេះឬ!!_>>Yiboរឹត
តែមានអារម្មណ៍ថាខឹងនាយតូច

<<ទេ តែបើឯងជួបយើងក្នុងស្ថានភាពបែបនោះក៏គ្រាន់
តែធ្វើមិនស្គាល់យើងទៅបានហើយ!!>>Zhan

<<នោះវាកាន់តែមិនសមហេតុផល ឲ្យយើងធ្វើចឹង
ដើម្បីអី!!>>Yiboចាប់ទាញដៃនាយតូចខ្លាំងៗ

<<ក៏កុំឲ្យឯងខ្មាស់នាងនិងហើយ មើស៎លែងយើង
យើងទៅធ្វើម្ហូបញ៉ាំបាយ!!>>Zhanបិះដៃនាយចេញពី
ដៃខ្លួនហើយក៏ប្រុងចូលចេញតែនាយក៏ទាញកន្រ្តាក់ដៃ
នាយតូចឲ្យបកមកវិញ ទប់ខ្លួនមិនទាន់នាយតូចក៏
ជម្ពប់ជើងដួលទៅលើនាយក្រាស់ពួកគេក៏ដួលទៅលើ
គ្នាបបូរមាត់ក៏ប៉ះគ្នាភ្លឹកមើលមុខគ្នាមួយសន្ទុះទើប
Zhanងើបចេញពីនាយសម្រួលខ្លួនឲ្យស្រួលបួលមក
វិញ។។

<<យើងទៅធ្វើម្ហូបឯងនៅញ៉ាំបាយទីនេះទេ>>Zhan
សួរ ព្រោះពេលខ្លះYiboមកទីនេះគឺញ៉ាំបាយឬគេងនៅ
ទីនេះតែម្តង

<<ហឹម!!>>Yiboក្រហឹមដើមកបន្តិចហើយក៏ដើរទៅ
បន្ទប់ទឹក។ភ្លេចប្រាប់ផ្ទះនេះគឺជាផ្ទះលោកពូម្នាក់ដែរ
គាត់ទៅនៅឯស្រុកទើបZhanសុំជួលនៅតែម្តងព្រោះ
មិនសូវចង់នៅបន្ទប់ជួលនោះទេ។ផ្ទះនេះមិនសូវធំតែ
ក៏តូចពេកដែរល្មមរស់នៅបាន។

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now