‼️NOT BAD‼️ភាគ5/?

Start from the beginning
                                    

« ដោយរបៀបណា? »សម្លេងអួលដើមករបស់ជីមីនចោទសួរមកវិញដោយស្នាមញញឹមចម្អកអោយខ្លួនឯង កែវភ្នែកស្លូតបូតដក់ដោយទឹកសន្សឹមសម្លឹងមុខសង្ហារបស់ជុងហ្គុកពោរពេញដោយការឈឺចាប់ជាខ្លាំង ស្រលាញ់?តើក្ដីស្រឡាញ់នេះវាផ្ដើមតាំងតែពីពេលណា?ដោយរបៀបណា?

« ? »រាងក្រាស់បានតែលើកចិញ្ចើមសម្លឹងមុខជីមីនទាំងមិនយល់

« លោកនិយាយថាស្រលាញ់ខ្ញុំឬ?តើវាកើតឡើងដោយរបៀបណា?បើយើងជួបមុខគ្នាមិនដល់មួយថ្ងៃស្រួលបួលផង?លោកជួបខ្ញុំទាំងក្នុងសភាពបែបណាលោកក៏ដឹង!តើមូលហេតុអ្វីធ្វើអោយលោកលង់ស្រលាញ់មនុស្សអាក្រក់ដូចជាខ្ញុំ? » មែនគ្រាដំបូងពួកគេជួបគ្នាក្នុងសភាពបែកណាម្នាក់ៗសុទ្ធតែដឹងរៀងៗខ្លួន គេចាំបាននៅពេលនោះគេអាក្រក់ខ្លាំងកម្រិតណាសឹងតែក្លាយជាមនុស្សសុីសាច់មនុស្សទៅហើយ,ចំពោះគេនិងជុងហ្គុកក៏ជួបគ្នាមិនបានយូរត្រឹមតែប៉ុន្មានម៉ោងគេក៏ហាមាត់ថាស្រលាញ់ខ្លួនពេញៗមាត់ទៅហើយ,តើគេស្រលាញ់ៗត្រង់ណា?ឬក៏ដោយសារសុិចមួយគ្រានោះ?

« ស្រលាញ់គឺស្រលាញ់ជីមីន វាគ្មានហេតុផលអ្វីនោះទេ ខ្ញុំដឹងត្រឹមថាខ្ញុំស្រលាញ់ជីមីនខ្លាំងខ្ញុំរងចាំអស់រយះពេលប្រាំពីរឆ្នាំមកហើយដើម្បីជួបជាមួយជីមីនវិញ! »ជុងហ្គុកព្យាយាមបកស្រាយប្រាប់ សួរគេថាស្រលាញ់ដោយសារអ្វីឬ?ខ្លួនគេក៏មិនច្បាស់ដូចគ្នាគេដឹងត្រឹមថាបេះដូងមួយដុំតូចនេះវាស្រលាញ់ជីមីនហើយគេក៏ធ្វើតាមបេះដូងមួយនេះ។ប៉ុន្ដែសម្ដីរបស់គេធ្វើអោយជីមីនកាន់តែបង្ហាញការឈឺចាប់តាមរយះកែវភ្នែកថ្លាឈ្វង់មួយកែវនោះ គេញញឹមចុងមាត់ចម្អកអោយខ្លួនឯងមុននឹងក្រវាសដៃមាំចេញពីស្មាតូចរបស់ខ្លួនហើយក៏ស្រែកកំហគទៅកាន់រាងក្រាសតាមអារម្មណ៍

« ហើយនេះមែនទេជាក្ដីស្រលាញ់របស់លោក?លោកនិយាយថាលោកស្រលាញ់ខ្ញុំខ្លាំងរងចាំខ្ញុំរយះពេលប្រាំពីរឆ្នាំអញ្ចឹងហ៎េស?ចុះពេលខ្ញុំលំបាកតើលោកនៅឯណា?រយះពេលប៉ុន្មានឆ្នាំដែលខ្ញុំរស់នៅយ៉ាងវេទនាទម្រាំព្យាបាទខ្លួនជាតើលោកនៅឯណា?គឺលោកទៅនៅសើយសុខជាមួយប្រពន្ធរបស់លោក រហូតដល់ខ្ញុំជាសះស្បើយបែបនេះទើបលោកត្រឡប់មកវិញមកប្រាប់់ថាស្រលាញ់ខ្ញុំមែនទេ? »ជីមីនស្រែកកំហគដាក់ជុងហ្គុកដោយការឈឺចាប់និងអួលណែនពេញទ្រូងទឹកភ្នែកដែលខំទប់ហូរស្រក់ចុះមកសស្រាក់ដូចជាទឹកភ្លៀង ក៏ព្រោះតែសម្ដីនាយធ្វើអោយជីមីនមានគំនិតគិតបែបនេះ,ជីមីនកំពុងតែគូសគំនួសក្រហមទៅលើផ្លូវដែលគិតលើជុងហ្គុកដោយសារតែនាយប្រើពាក្យថាស្រលាញ់ជីមីនដោយគ្មានរអៀសឬអៀនមាត់បន្ដិច នាយនិយាយថារងចាំជីមីន7ឆ្នាំ ចុះបើគេស្រលាញ់មែនមិចមិននៅមើលថែពេលជីមីនលំបាកហេតុអ្វីទុកគេចោលអោយរស់នៅឯការតែឯង?ហេតុអ្វី?
« បើលោកស្រលាញ់ខ្ញុំតាំងពីដំបូងហេតុអ្វីដាច់ចិត្តទុកខ្ញុំចោល ហេតុអ្វីបណ្ដោយអោយខ្ញុំរស់នៅយ៉ាងវេទនាបែបនេះ?ហេតុអ្វីមិននៅមើលថែផ្ដល់ភាពកក់ក្ដៅផ្ដល់កម្លាំងចិត្តអោយខ្ញុំ មិចក៏ចាំខ្ញុំធូរស្បោយបានត្រឡប់មកវិញ?ឬក៏លោកលែងមានប្រពន្ធលោកទើបមករកខ្ញុំហា៎ស?ប្រាប់មក បើគ្មានគេលោកក៏មិនត្រឡប់មកជាន់ទីនេះវិញដែរមែនទេ? »រាងតូចបន្ដដោយកាយវិការច្រឡោតខឹងខ្លួនប្រាណយំឡើងញ័រទទ្រើត ចុងប្រយោគក៏កាន់តែដំឡើងសម្លេងព្រមទាំងរុញទ្រូងមាំមួយទំហឹងដើម្បីទាមទារចម្លើយដែលខ្លួនចង់បាន។

Short Novel 🔞Where stories live. Discover now