«អ្ហឹស» មាឌតូចទម្លាក់ខ្លួនទៅលើពូកមួយទំហឹងហើយក៏ទាញភួយមកគ្របខ្លួនទាំងម៉ួម៉ៅ ។

ខឹងចុះខឹងទ្បើងមិនបានមួយសន្ទុះផងមាឌតូចក៏គេងលក់បាត់
មើលទៅប្រហែលជាអស់កម្លាំងណាស់ហើយព្រោះឃើញស្រែកយំបានណាស់ ។

«ហឹះ ខូច» Jungkook បិទទូរស័ព្ទអើតមកមើលអ្នកគេងលក់ថ្ពាល់ប៉ោងៗគួរឲ្យគ្រឺតក្នាញ់ក៏ឱនទៅថើបមួយខ្សឺតមុននឹងទាញគេមកឱបយ៉ាងណែនដៃ  ។

ពេលខ្លះមិនមែនគេមិនចង់លួងទេតែក្មេងនេះលួងហើយបានចិត្ត ។ គេមិនចង់ឲ្យមាឌតូចយល់តែចិត្តខ្លួនឯងពេកទេហើយក៏
ចង់ឲ្យមាឌតូចជឿជាក់លើគេខ្លះមិនខឹងអីក៏ច្រទ្បោតមិនស្តាប់ ហេតុផលដូច្នេះទេជួនកាលខ្លះអ្វីដែលយើងឃើញនឹងភ្នែកមិនមែនជាការពិតក៏ថាបាន ។
_____

ប្រលឹមទ្បើងមិនខុសពីរាល់ដង Taehyung គេងបានលក់
ល្អណាស់មិនងាយងើបហើយថ្ងៃនេះរឹតតែសំណាងមិនមានស្វាមីនៅចាំដាស់ ។

ថ្ងៃនេះ Jungkook ត្រូវបានថ្នាក់លើកោះហៅទៅប្រជុំ
នៅទីស្នាក់ការហើនោះយគឺជាលោក Oh នេះឯងនាយក៏ខឹងច្បាស់ថាមកពីហេតុអ្វីដូចគ្នាហើយនាយក៏បានត្រៀមចម្លើយរួចហើយដែរ ។

ប៉ុន្តែមុននឹងទៅ Jungkook ក៏មិនភ្លេចធ្វើបបរគ្រឿងទុកឲ្យភរិយាជាទីស្រទ្បាញ់ដែរថែមទាំងច្របាច់ទឹកក្រូចស្រស់ទុកឲ្យទៀតផង ។

«សឺតៗ កុំរករឿងម៉ាក់ពេលប៉ាមិននៅណា» Jungkook ឱនទៅថើប Taehyung និងកូននៅក្នុងផ្ទៃព្រមទាំងការផ្តែផ្តាំសឹមលាទៅដោយទុក note មួយលើចង្កៀងនៅជាប់ក្បាល
ដំណេក ។ 

   #ទីស្នាក់ការ

នាយដើរចូលទៅដោយដំណើរហំហានប៉ូលិសនៅទីនោះក៏គោរពគ្រប់គ្នាក្នុងនាមនាយជាអ្នកធំជាងគេនៅទីនេះ ។

«លោកមេបញ្ជាការចប់ជាមិនខាន» Hoseok

«ខ្ញុំមិនដែលខ្លាចស្រាប់ហើយ» Jungkook ញ៉ាក់ស្មាមុននឹង ដើរចូលទៅក្នុងបន្ទប់ប្រជុំថ្នាក់តូច ។

«សួស្តីលោក Jeon» Mr.Oh

«បាទ សូមគោរពលោកឧត្តមសេនីយ៍» Jungkook

«ឮថាយប់មិញលោកជាអ្នកជួយកូនស្រីមកពី club មែនទេ?» Mr.Oh

«បាទ ទាន! ព្រោះវាជាតួនាទីខ្ញុំដែលជួយមនុស្សក្នុងគ្រាលំបាក» Jungkook

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Donde viven las historias. Descúbrelo ahora