ភាគទី០៣: ដូចជាថ្នាំសណ្ដំនិងថ្នាំរម្ងាប់អារម្មណ៍

578 82 1
                                    

Wonwoo បានជូន Taehyung មកដល់ផ្ទះដោយប្រាប់ឲ្យអ្នកបើកឡានរបស់គេជូនមក។

« ថ្ងៃក្រោយបើឃើញមុខគេម្នាក់នោះទៀតឯងគួរតែនៅឲ្យឆ្ងាយៗទៅ មើលទៅគេមិនគួរឲ្យទុកចិត្តទេ សុខៗក៏សុំជូនឯងមកផ្ទះហើយចង់ស្គាល់គ្នាជាមួយឯងទៀត!! មានល្បិចអីច្បាស់ណាស់ » wonwoo

« កុំគិតអាក្រក់លើមនុស្សតែសំបកក្រៅអីគេមានបំណងអីក៏យើងមិនដឹងដែរ តែមើលទៅគាត់គ្មានអ្វីគួរឲ្យខ្លាចទេ គ្រាន់តែមនុស្សមិនដែលស្គាល់គ្នាទើបវាចេះតែចម្លែកបែបនេះហើយ » Taehyung

« មនុស្សយើងមើលមិនឃើញពីចិត្តគំនិតរបស់គេនៅខាងក្នុងទេមិត្ត ការពារទុកក៏ល្អប្រសើរជាងព្យាបាលដែរ » wonwoo លើកដៃដាក់លើស្មា Taehyung ណែនាំគេឲ្យចេះការពារពីខ្លួនឯងកុំសូវជឿទុកចិត្តនរណាខ្លាំងពេក ជួនកាលគេល្អដាក់យើងក៏មិនប្រាកដថាគេមិនមានគំនិតអាក្រក់មកលើយើងដែរ។

« អឹម...ដឹងហើយៗឯងទៅផ្ទះវិញទៅយប់ហើយ អរគុណហើយណាដែលបារម្ភនិងជូនយើងមកផ្ទះ »

« អញ្ចឹងយើងទៅវិញហើយ » wonwoo ក៏លាចាកចេញទៅវិញជាមួយតៃកុងឡានឯ Tae ឈរចាំមើលរហូតដល់គេចេញផុតទើបចូលក្នុងផ្ទះ។

« លោកយាយ Tae មកវិញហើយ » Taehyung ចូលមកដោយផ្ដល់ដំណឹងដល់លោកយាយតាមទម្លាប់

« អាហារយាយរៀបចំឲ្យចៅរួចហើយ ចំណែកឯនេះគឺជាថ្នាំរបស់ចៅកុំភ្លេចញ៊ាំឲ្យទៀងទាត់ផង » លោកយាយរបស់ Tae ហុចកំពុងថ្នាំម្យ៉ាងមកឲ្យគេ

« បាទ...អញ្ចឹង Tae ទៅប្ដូរសម្លៀកបំពាក់សិន » Taehyung ទទួលថ្នាំពីដៃលោកយាយនិងញញឹមតាមទម្លាប់មុននឹងដើរចូលទៅបន្ទប់គេងរបស់ខ្លួន។

Tae ដើរចូលទៅក្នុងបន្ទប់គេងដោះកាតាបទុកទៅលើតុរៀន ទើបទាញកន្សែងចូលទៅបន្ទប់ទឹក។ ខណៈពេលដែលកំពុងរៀបចំងូតទឹកទៅហើយស្រាប់តែក្លិន heat (ហ៊ីត) របស់គេក៏ចាប់ផ្ដើមភាយឡើងនិងធ្វើទុក្ខ ធ្វើឲ្យគេពិបាកទ្រាំជាខ្លាំងទើបរាងតូចប្រញាប់ប្រញាលចេញទៅរកថ្នាំលេបដើម្បីការពារនិងរម្ងាប់អារម្មណ៍ត្រេកត្រអាលរបស់គេ។

មួយសន្ទុះក្រោយពេលដែលគេស្ងប់អារម្មណ៍ហើយទើបគេក៏ចាប់ផ្ដើមចូលទៅងូតទឹកសម្អាតខ្លួន។ ក្លិន heat (ហ៊ីត) ដែលភាយចេញមកមុននេះវាគឺជាក្លិនទាក់ទាញចំណាប់អារម្មណ៍របស់ Alpha ឲ្យគ្រប់គ្រងតណ្ហាខ្លួនឯងលែងបាន ធ្វើឲ្យចំណង់រវាង alpha និង omega កើតឡើងពេលនោះអ្វីៗគ្រប់យ៉ាងនឹងបញ្ចប់តែម្ដង។ ក្លិននេះវាបញ្ចេញឡើងនៅពេលដែលពពួក omega ស្ថិតនៅក្បែរ alpha ហើយពេលនោះ alpha នឹងអាចហិតដឹងក្លិនរបស់ពួកគេ។ មានតែ alpha ប៉ុណ្ណោះដែលអាចហិតដឹងពីក្លិនរបស់ Omega បានព្រោះចំណង់របស់ Alpha ខ្លាំងក្លាទើបធ្វើឲ្យពពួក alpha ធំៗឆាប់ចាប់បាន។

អ្នកអង្គម្ចាស់ Alpha (Alpha Prince) Where stories live. Discover now