ភាគទី០២: មិនអនុញ្ញាតឲ្យស្គាល់គ្នា

501 77 2
                                    

< ថ្ងៃថ្មី > ព្រះអាទិត្យដ៏ធំចាប់ផ្ដើមរះឡើងបញ្ចេញនូវរស្មីដ៏ភ្លឺថ្លាដាស់ឲ្យមនុស្សលោកទាំងពួងក្រោកពីដំណេករួមទាំងអ្នកអង្គម្ចាស់របស់យើងផងដែរ។ Jungkook ក្រោកពីដំណេកដើរទៅកាន់បន្ទប់ទឹកដើម្បីងូតសម្អាតខ្លួនមុននឹងចុះទៅរកអ្វីញ៊ាំ។

ក្រោយពីចំណាយពេលវេលាធ្វើធុរៈផ្ទាល់ខ្លួនរួចនាយក៏ចេញមកវិញជាមួយនឹងអាវស៊ឺមុី ដើរហួសទៅកាន់ទូដាក់សម្លៀកបំពាក់រកឈុតថ្មីមកពាក់។ បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយ Jungkook ក៏ចុះទៅខាងក្រោមរកអ្វីញ៊ាំទើបគេត្រូវចេញទៅបន្តធុរៈការងារ។

ក្រឡេកមកមើលរាងតូចរបស់យើងឯណេះវិញ ពេលនេះក៏ងូតទឹករៀបចំខ្លួនទៅរៀនថ្ងៃថ្មីរួចរាល់ហើយតែក៏មានអារម្មណ៍ថាខ្វះអ្វីម្យ៉ាងដែលគេភ្លេចចាប់អារម្មណ៍ភ្លេចនឹកឃើញពីវា។

« មែនហើយកាតរបស់ខ្ញុំ បិះនឹងភ្លេចទៅហើយ » Taehyung ដើរទៅរកកាតសិស្សនៅឯក្នុងថតតុសិក្សារបស់គេប៉ុន្តែមិនបានឃើញវានៅក្នុងនោះទេ។

« មិនឃើញទេ!! តើវាបាត់ទៅណាទៅ ខ្ញុំមិនបានច្រឡំដៃទុកកន្លែងណាឯណា ? » Tae ស្លន់ស្លោធ្វើមុខចង់យំបន្តិចអីបន្តិច តែក៏នឹកឃើញថាជិតដល់ម៉ោងចូលរៀនទៅហើយ ទើបគេមិនបានបន្តរុករកកាតរបស់គេទៀត ថ្ងៃនេះត្រូវមាត់គ្រូមួយថ្ងៃចុះ។

     Taehyung ធ្វើដំណើរថ្មើជើងទៅសាលាជារៀងរាល់ថ្ងៃព្រោះវាក្លាយទៅជាទម្លាប់មួយទៅហើយ ណាមួយក៏គេមិនមែនជាកូនអ្នកមានស្ដុកស្ដម្ភអ្វីដែរម៉ាល្មមអាចនឹងរស់ស្រួលមិនសូវជាវេទនានោះទេ។

មកដល់សាលារាងតូចក៏ប្រញាប់រត់ឡើងទៅខាងលើបន្ទប់រៀនរបស់ខ្លួនយ៉ាងរហ័ស បើសិនជាគេទៅយឺតទៀតនោះធ្ងន់កមិនខានទេ បាត់ទាំងកាតហើយនៅទៅថ្នាក់យឺតទៀតគ្រូស្ដីបន្ទោសបាក់មុខចំពោះមិត្តរួមថ្នាក់គ្រប់គ្នាមិនខានឡើយ។

« ឯងកើតអី ? ថ្ងៃនេះស្លន់ស្លោម្ល៉េះ ? » wonwoo ដែលជាមិត្តរួមថ្នាក់របស់ Taehyung ផងនិងជាមិត្តរួមតុផងពេលដែលឃើញអាការៈរបស់មិត្តប្លែកក៏សួរ។

« គឺយើងបាត់កាតរកមិនឃើញហ្នឹងណា៎ » នាយតូចនិយាយតិចៗប្រាប់ wonwoo ទាំងដកខ្យល់មិនចង់ទាន់

អ្នកអង្គម្ចាស់ Alpha (Alpha Prince) Where stories live. Discover now