ភាគ17+18កូនប្រសា

2K 143 0
                                    


" ពូជុងហ្គុកថេយ៌អត់ចង់ជួបពូនោះទេ" ថេយ៉ុងក៏ផ្តាច់បបូរមាត់ចេញពីបបូរជុងហ្គុករួចក៏លូកដៃទៅឱបរាងក្រាស់យ៉ាងណែន៎ជាប់នឹងដើមទ្រូង
"ឮពេញត្រចៀករបស់ឯងហើយមែនទេ?ថាប្រពន្ធរបស់យើងមិនត្រូវការជួបមុខរបស់ឯងនោះទេ"ជុងហ្គុកពោលពាក្យទាំងញញឹមមានប្រៀបធ្វើឱ្យឡុងឈីងមិនមានការពេញចិត្តយ៉ាងខ្លាំង។
"ថេយ៉ុងនេះអូនចាំបងឬធ្វើជាភ្លេចបង?ក្រែងពួកយើងទាំងពីរស្រលាញ់គ្នាណាស់មិនចឹង?ហេតុអ្វីថ្ងៃនេះអូនបោកប្រាស់បង?ថេយ៉ុងបងណាគឺបងឡុងឈីងណាថេយ៌ៗ"ឡុងឈីងក៏លុតជង្គុង់នៅមុខរាងតូច។
"ឆាប់អូសវាចេញពីរភូមិគ្រឹះរបស់យើងភ្លាមទៅ"ជុងហ្គុកក៏ស្រែកមួយទំហឹងធ្វើឱ្យអ្នកបម្រើទាំងអស់រត់ចូលមកទាញឡុងឈីងចេញពីរថេយ៉ុងទោះបីជាអតីតគូដណ្តឹងព្យាយាមនិយាយយ៉ាងណាក៏ថេយ៌មិនបានចាប់អារម្មណ៌ដឹងត្រឹមតែម្យ៉ាងគឺថេយ៉ុងស្អប់ឡុងឈីងគឺស្អប់ស្ទើរតែឲគេបាត់ពីរលោកនេះទាំងមូល។
"ពូ....ហេតុអ្វីក៏គាត់និយាយបែបនេះ?ថេយ៉ុងស្អប់គេណាស់ពូហុឹក....អូនស្អប់គេណាស់ហុឹក...ស្អប់"ថេយ៌ពោលទាំងឈឺចាប់ក្នុងបេះដូងរាងក្រាស់ឃើញបែបនេះក៏ទាញថេយ៌ចូលមកឱបក្នុងដើមទ្រូង
"ថេយ៉ុង....កុំយំអីបានទេ?ទឹកភ្នែករបស់អូនគឺជាភាពឈឺចាប់របស់បងអូនដឹងទេ?សឺតតត...ឆ្លាតកុំយំណាក្មេងឆ្លាតជាទីស្រឡាញ់របស់បង"ជុងហ្គុក
"ហុឹក..ថេយ៌អត់បានយំទេហុឹក...ថាឈឺកន្លែងនេះហុឹក..ពូស្ទាបមើលទៅហុឹក..វាឈឺណាស់ពូ...ហុឹក.."ថេយ៌ចង្អុលកន្លែងដែលខ្លួនរបស់គេឈឺប្រាប់ទៅកាន់ជុងហ្គុកមិនខុសទេកន្លែងដែលរាងតូចគឺចំដើមទ្រូងខាងឆ្វេង។ជុងហ្គុកក៏មិនបាននិយាយអ្វីក៏ស្រាប់តែលើកបីថេយ៉ុងឡើងទៅបន្ទប់ចំណែកឯអ្នកបម្រើទាំងអស់ក៏បំបែកផ្លូវគ្នាធ្វើការរាងៗខ្លួន។
(。・ដង់ផ្លូវ・。)
"ហឺស...អាចង្រៃហេតុអ្វីក៏ឯងហ៊ានបំបែកស្នេហាយើងឯងជាអ្នកណាទៅបើយើងមិនបានគីមថេយ៉ុងអ្នកណាក៏មិនបានដែល"ឡុងឈីងនិយាយទាំងកំណាចអ្វីដែលគេស្រលាញ់គេត្រូវតែយកឲ្យបានបើគេមិនបានអ្នកផ្សេងក៏មិនបានដូចគ្នា។
"អូនត្រូវតែរបស់បងតែម្នាក់គត់គីមថេយ៉ុង"ឡុងឈីងក្រោយពីរនិយាយរឿងទាំងអស់នេះចប់ក៏ទៅភូមិគ្រឹះលោកគីម ស្សូរ៉ាដា។មិនដឹងថាគេទៅទីនោះក្នុងគោលបំណងអ្វីឡើយ....
......ងឺតតតត....មួយពព្រិចភ្នែកសោះគេក៏បានមកដល់កន្លែងដែលគេមក។ចំណែកឯអ្នកនៅក្នុងផ្ទះក្រោយពេលដែលឮសម្លេងឡានក៏ចេញមកក្រៅប៉ុន្តែក៏ជួបនឹងឡុងឈីង។
"អររ៎ ក្មួយឡុងឈីងនេះមកលេងថេយ៉ុងមែនទេ?ថេយ៉ុងគេមិនទាន់មកពី..."អ្នកស្រីគីម ស្សូរ៉ាដា និយាយមិនទាន់ចប់ផងក៏ឡុងឈីងនិយាយកាត់សម្តី
"អ្នកម៉ាក់ដឹងឬក៏មិនដឹង?ហេតុអ្វីក៏ម៉ាក់កហុកថាថេយ៉ុងទៅបារីសទាំងដែលថេយ៌គូដណ្តឹងខ្ញុំនៅជាមួយប្រុសផ្សេង?"ឡុងឈីង(សម្តែងដើរតួកំសត់)
"ក្មួយនិយាយអំពីអ្វីទៅ?"អ្នកស្រីគីម ស្សូរ៉ាដាព្រោះតែមិនយល់ន័យរបស់ឡុងឈីងទើបសួរបញ្ជាក់
"ខ្ញុំបានជួបអូនថេយ៌គេមិនបានទៅបារីសទេហុឹកគឺគេនៅជាមនុស្សប្រុសផ្សេងទាំងដែលគេនោះមិនមែនខ្ញុំ ម៉ាក់ប៉ារឿងទាំងអស់នេះម៉ាក់ប៉ាចង់បកស្រាយអ្វីទៀត?"ឡុងឈីង
"ចុះពាក្យសម្តីក្មួយនិយាយជាការពិតទេ?ហើយចុះកូនថេយ៌ពេលនេះនៅឯណា?"គ្រាន់តែដឹងដំណឹងរឿងទាក់ទងនឹងកូនភ្លាមធ្វើឲ្យប្តីប្រពន្ធមួយគូរនេះមានក្តីរំភើបជាខ្លាំងដែលកូនថេយ៌មិនប៉ុន្តែអ្វីដែលឆ្ងល់នោះគឺតើកូនរបស់គាត់នៅឯណា?
"គឺគេនៅភូមិគ្រឹះម៉ាយូគិម៉ាក់ប៉ាយកអូនថេយ៌មកឲ្យខ្ញុំវិញមកណា"ឡុងឈីងក៏លុតជង្គង់នៅមុខរបស់ប៉ាម៉ាក់ថេយ៉ុងធ្វើឲប្តីប្រពន្ធមួយគូរនេះមើលមុខគ្នាចុះឡើង។
"អឺតែក្មួយនាំមីងទៅជួបនឹងកូនបានទេ??" អ្នកស្រីគីម ស្សូរ៉ាដា
"បាទ...."ឡុងឈីង
♡ភូមិគ្រឹះម៉ាយូគិ♡
រាងតូចយំមិនទាន់បាត់ទៀតរំអួយដាក់ជុងហ្គុកថាឈឺចាប់ត្រង់ដើមទ្រូងខាងឆ្វេង..អារម្មណ៍ឈឺចាប់របស់រាងតូចពេលមុនក៏ត្រឡប់មកបន្តិចម្តងៗ។
"ថេយ៌ៗរបស់ពូហេតុអ្វីក៏យំមិនបាត់ចឹង?បងពិតជាឈឺចាប់ណាស់នៅពេលដែលឃើញទឹកភ្នែករបស់អូនហូរបែបនេះ"ជុងហ្គុកនិយាយទាំងឱនរាងកាយរបស់ថេយ៉ុង
"ហុឹក...ថេយ៌ៗក៏មិនបានដឹងដែលគឺដឹងថាថេយ៌ឈឺនឹងចង់យំហុឹកពូគាត់ជាអ្នកណាទៅ?"ថេយ៌ក៏ប្រលែងពីរការឱបរបស់ជុងហ្គុកនឹងសួរអំពីរឡុងឈីងរាងក្រាស់នៅពេលរាងតូចសួរខ្លួនអំពីររឿងនេះភ្លាមធ្វើឱ្យគេមិនដឹងឡើយគឺតែបកស្រាយយ៉ាងណា។
(បើខ្ញុំប្រាប់គេតើគេចាក់ចេញពីរខ្ញុំទេ?បើគេមានការចងចាំឡើងវិញតើគេនៅហៅខ្ញុំថាពូនឹងស្រលាញ់ខ្ញុំដូចពេលនេះ?បងខ្លាចណាស់ថេយ៉ុងបងខ្លាចអូនជ្រើសរើសគេដើរចេញពីជីវិតបងណាស់)ជុងហ្គុកគិតក្នុងចិត្ត
"ពូ....ហេតុអ្វីពូមិនឆ្លើយតបនឹងអូនចឹង?"ថេយ៉ុងក៏លើកម្រាមដៃដូចបម្លាក្រូចទៅចាប់ផ្ទៃមុខជុងហ្គុក
កែវភ្នែកមានពន្លឺប្រៀបដូចជារស្នី។
"ថេយ៉ុងស្រលាញ់ពូទេ?"ជុងហ្គុកមិនបានឆ្លើយប៉ុន្តែក៏សួរទៅវិញ
"អូនស្រលាញ់ពូគឺពូខ្លាំងបំផុស"ថេយ៉ុងក៏ឆ្លើយទាំងចរិកក្មេងមិនដឹងក្តីគេដឹងត្រឹមថាគេអាយុ7ឆ្នាំប៉ុណ្ណោះ
"ហុឹក ..ពូដឹងថាថេយ៉ុងស្រលាញ់ពូនៅពេលដែលថេយ៉ុងបាត់បង់ការចង់ចាំប៉ុណ្ណោះហុឹក តែក៏មិនអីឡើយពូទទួលយកបាន"ជុងហ្គុកញញឹមទាំងបង្ខំតែថេយ៉ុងមិនយល់អ្វីដែលជុងហ្គុកនិយាយឡើយ បានត្រឹមតែលើកដៃទៅជូតទឹកភ្នែកឲ្យរាងក្រាស់ប៉ុណ្ណោះ
" បានហើយអូនសម្រាកទៅបងទៅក្រៅបង្ហើយការងារបន្តិចអររ៎ យប់បន្តិចពូអាចនឹងមកវិញណាសឺតត"ជុងហ្គុកនិយាយចប់ក៏ជូតទឹកភ្នែករបស់ខ្លួនឯងនឹងចេញទៅក្រៅបាត់សូម្បីតែទ្វារបន្ទប់ក៏គេចាក់សោរដែល។

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now