ភាគ5+6:អូនឈ្មោះថេយ៍ៗ ពូអាចហៅអូនថា ខ្លាតូចបានណា

2.6K 174 0
                                    

"កុំយំៗៗ...ក្មេងឆ្លាត...ឯងមិនអីទេណា...ឆ្លាតៗ....ៗ..."ជុងហ្គុក និយាយទាំងអង្អែលក្បាលលួងលោមថេយ៉ុង ចំណែកឯក្មេងតូច ក្រោយពីរទទួលបាន ការលួងលោមបែបនេះហើយក៏ឈប់យំ រួចក៏សម្លឹង មើលមុខ រាងក្រាស់ទាំង មានអារម្មណ៍ថា ខ្លាច
" ហុឹម? ឯងមិនអីទេមែនទេ? " ជុងហ្គុកចោទសួររាងតូច ទាំងចង់ចិញ្ចើម គេពិតជាមិនយល់ អំពីក្មេងម្នាក់នេះឡើយម្តងយំម្តងខ្លាចគេ ឬមួយមកពីរគេទើបដឹងខ្លួន បានជាមិនមានអារម្មណ៍គ្រប់គ្រង់ខ្លួនឯង ?
" លោកពូ ជាអ្នកណា ??? ឯណា ប៉ាៗ នឹង ម៉ាៗ របស់អូន ថេយ៌ៗ " សម្លេងតូចឆ្មារឮច្បាស់ពីរក្មេងដែល គួរឲ្យអាណិត
" ឯងហៅយើងពូ? តែយើងមើលទៅឯង ដូចជា អាយុក្បែរ30ហើយ ហៅយើងពូអញ្ចឹងហែ៎? នេះចាស់ខ្ញុំហើយដឹងទេ ?" ជុងហ្គុក និយាយទាំង ក្រវីក្បាល
" ហុឺក.. ចុះពូនឹង ក្មេងហ៎? អូនថេយ៌ៗ ទើបអាយុ7ឆ្នាំទេ ហេតុអ្វីក៏ ហៅពូជាពូមិនបាន ? " ថេយ៌ឆ្លើយបែបញិកញ៉ក់
" ហាស៎? 7ឆ្នាំ ? ណែក៎ កុំមកប្រែងខ្ញុំណា ទៅបោកអ្នកណាក៏ បោកទៅ តែមិនមែនខ្ញុំ ឡប់ឡែ " ជុងហ្គុក
" ហុឺ... អូនថេយ៌ៗ អត់ ឡប់ឡែទេ ហុឹក...ហុឹក... ពូឯងចោទ អូន ថេយ៌ៗ ហុឹក... Mommy Daddy where you now? ហុឹក... អូន ថេយ៌ ខ្លាច ពូៗ កាចៗ ហុឹក..." ថេយ៉ុង ស្រែកយំយ៉ាងខ្លាំង ក្រោយពេលដែលឃើញទឹកមុខកាចរបស់រាងក្រាស់
" អឺៗ...ឈប់យំៗណា អូខេៗ ខ្ញុំៗ...មិនចេះលួង លោកទេ ណាមួយ លោកពូនឹងអ្នកមីងមិនទាន់មកទៀត " ជុងហ្គុក ពោលទាំង ទឹកមុខមិនអំណោយផល
" អររ៎.. ចុះលោកពូដឹងទេ ថា Mommy Daddyអូន នៅឯណា ? នេះពួកគាត់ទុកអូនថេយ៌ៗ ចោលមែនទេ? ហុឹក.... " ថេយ៌ ពោលទាំងមានការអន់ចិត្ត
" អឺៗ...ចឹងចាំពូទៅ រក MommyនឹងDaddy ឲ្យ...." ជុងហ្គុក និយាយសុខៗ ស្រាប់តែ ទាក់កន្លែងឈ្មោះ
" អរ៎...អូន ឈ្មោះថេយ៌ៗ តែពូអាចហៅអូនថា កូនខ្លាតូចបានណា លោកពូ..." ថេយ៌ ពោលទាំងមាត់ស្រួចគួរឲ្យខ្នាញ់
" អររ៎ បាទ ថេយ៌ៗ ចឹងចាំ ពូនៅទីនេះហើយណា ហាមទៅណា ដឹងទេ? " ជុងហ្គុក និយាយចប់ក៏ចេញទៅ ក្រៅបាត់ ទុកឲ្យរាងតូចអង្គុយក្នុងបន្ទប់តែម្នាក់ឯង ក្រោយពេល10នាទីក្រោយមក រាងក្រាស់ក៏ត្រឡប់មកវិញ គឺមកជាមួយ.....
" កូនថេយ៌ៗ របស់ម៉ាក់ៗ ទីបំផុតកូនដឹងខ្លួនហើយ ម៉ាក់ពិតជាបារម្ភពីរកូនណាស់ ដឹងទេ ? " អ្នកស្រី គីមស្សូរ៉ាដា គ្រាន់តែឃើញរាងតូច ដឹងខ្លួនភ្លាមក៏ ប្រញ៉ាប់រត់ទៅឱបថេយ៉ុងដោយក្តីរំភើបជាពន់ពេក
" Mommy..ៗ...ៗ.. ខ្លាតូច ហប់(ថប់) ដង្ហើមណាស់ ឡាប់(ងាប់) អូនឥឡូវហើយ " ថេយ៌ ពោលទាំងពេបមាត់ ធ្វើឱ្យ លោកគីម ស្សូរ៉ាដានឹង អ្នកស្រីគីម ស្សូរ៉ាដា ប្រលែងពីរការឱបហើយក៏សម្លឹងមុខគ្នាដោយចង់ចិញ្ជើម
" ម៉ាក់វា.... មិនមែនទេដឹង? " លោកគីម ស្សូរ៉ាដា កេះសួរអ្នកដែលជា ប្រពន្ធ
" បងនៅឲ្យស្ងៀមទៅ " អ្នកស្រីគីម ស្សូរ៉ាដា
" Mommy Daddy  និយាយអ្វីនឹង ហេតុអ្វីក៏ ធ្វើមុខធ្វើមាត់ដូចជា និយាយដើមអូន ខ្លាតូចចឹង ? ត្រូវហើយ daddy haaaa...គាត់ជា អ្នកណាទៅ
ហេតុក៏គាត់ នៅនឹងដែល ចឹង? " រាងតូចនិយាយទៅតាម ចរិតលក្ខណៈរបស់ខ្លួន ដូចទៅនឹង ក្មេងមិនដឹងអ្វីគឺ ( 27ឆ្នាំ ខ្លួនធំ មាន ប្រាជ្ញា ឆ្លាតវាងវៃ គ្រប់យ៉ាងប៉ុន្តែក៏ ប្តូរមកជា ក្មេងប្រុសដែលខ្យូត ត្រឹមអាយុ7ឆ្នាំទៅ វិញ នេះកុំ ប្រាប់ណា ថា គ្រោះថ្នាក់ចរាចរណ៍មួយនោះ ធ្វើឱ្យ ថេយ៉ុង មិនចាំ កាលអាយុ27ឆ្នាំ តែបែបជា មកចាំ
ខ្លួនជាក្មេង7ឆ្នាំទៅវិញ? តើរឿងនេះវាមិនចម្លែកទេ?)
" អរររ៎ ...គឺ Daddy មានបាន និយាយដើមខ្លាតូចឯណា ចេះតែគិតហើយកូនហ៌ " លោកគីម ស្សូរ៉ាដា និយាយបែប បន្លំ
" អឺ.. ចឹង អ្នកទាំង3 និយាយគ្នា តាមសម្រួលទៅណា ខ្ញុំអត់រំខានទេ " ជុងហ្គុក និយាយចប់គេក៏ចាកចេញទៅបាត់ ទុកឲ្យ ម្តាយឪពុកនឹងក្មេងកំហូច អង្គុយមើលមុខគ្នា
" ម៉ាក់វា គិតដូចខ្ញុំទេ ? "
" តិចៗ ដែលណា ប៉ាវា គឺសង្ស័យតែម្តងហើយ "
" នឹងហើយបានថា ចឹងពួកយើង ពិសោធន៍ទៅ?"
" ពិសោធន៍យ៉ាងម៉េច ប៉ាវា ?"
" ហុឺ.. ចាំតែមើល ប្តីអូនទៅ បានហើយ "
' ហិហិ ក៏បានចាស៎"
" Daddy ហាស៎ អូនថេយ៌ៗ ចង់ញ៉ាំ ទឹកដោះគោ " ថេយ៌ សុខៗ ស្រាប់តែរុំអុក ឪពុកម្តាយ
" តែកូន ឆ្លើយសំណួរប៉ា សិនមក បានទេ!? កូនខ្លា" លោកគីម ស្សូរ៉ាដា 
" បាទ Daddy  " ថេយ៌ ឆ្លើយតបទាំងងក់ក្បាលគួរ ឲ្យស្រលាញ់
" កូន ស្គាល់ ឡុងឈីងទេ? គេជា សង្សារនឹង គូដណ្តឹងកូនណា " លោកគីម ស្សូរ៉ាដា ( សួរដោយប្រាកដប្រជា)
" អីគេ Daddy នេះអូន ទើបតែ អាយុតូចញឹបសោះ (តិច) ហេតុអ្វីក៏ឲ្យអូន មាន អី អាដឹងៗនោះហ៌ ( គូដណ្តឹង) ហុឹក... Mommy មើល Daddy ហ៌" ថេយ៌
" បានៗណា Daddy ឈប់ហើយ កុំយំៗ Daddy sorry ....ណា Babe" លោកគីម ស្សូរ៉ាដា ពោលទាំង ក្រវីក្បាល
" ចុះ កូនមានចាំអ្វី ខ្លះទេ កូនថេយ៌? " អ្នកស្រីគីម ស្សូរ៉ាដា
" ចតាស៎ គឺថេយ៌ៗ ចាំថា Daddy គឺជា គោឲ្យអូន ថេយ៌ៗ ជិះពីរលើលេង ហើយ Mommy ជាអ្នក ច្រៀងរាំឲ្យអូន មើល នោះអី? " ថេយ៌ តបទៅវិញទាំងពេបមាត់
" ហាស៎? នេះកុំប្រាប់ណាថា...." លោកគីមនឹងអ្នកស្រីគីម និយាយត្រឹមនេះក៏មើកមុខគ្នា ទាំងមានការភ្ញាក់ផ្អើលព្រោះតែ ...

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now