ភាគ3+4កុំយំៗៗ...ក្មេងឆ្លាត ក្មេងឆ្លាត

Start from the beginning
                                    

" ហុឹក...ហុឺ... លោកប្តី... ហុឺ...អូនអាណិតកូនណាស់ ហុឹក ... កូនយើង ប្រហែលជា ឈឺខ្លាំងហើយ ..." អ្នកស្រីគីម ស្សូរ៉ាដា យំនៅមុខ បន្ទប់របស់កូន ( ចិត្តជាម្តាយ អ្នកណាដែលទ្រាំឃើញ កូនទៅជាបែបនេះទៅ? )
" មិនអីទេ អូន ពេលនេះ កូនៗយើង បានមកដល់ដៃពេទ្យហើយ " លោកគីម ស្សូរ៉ាដា បានត្រឹមតែលួងលោម អ្នកជាប្រពន្ធប៉ុណ្ណោះ ព្រោះគាត់ពេលនេះធ្វើអ្វីក៏មិនបានដែល មានតែរង់ចាំមើល លោកគ្រូពេទ្យនឹងលើកដៃសំពះ បួងសួងបន់ស្រន់សុំសេចក្តីសុខដល់ទេវតាប៉ុណ្ណោះ។

" ហុឹក... តែអូន ខ្លាច....ហុឹ...ហឺៗ ... កូនយើង ប្រហែលជាឈឺខ្លាំងណាស់ ដឹងទេលោកប្តី ហុឹក...." អ្នកស្រីគីម ស្សូរ៉ាដា
" គឺមកពីរបងដែល...ហុឹម... បងសូមទោសអូន បងគួរតែចេញមករកកូនថេយ៌ឲ្យលឿនជាងនេះ " លោកគីម ស្សូរ៉ាដា ថាស្តីបន្ទោសឲ្យខ្លួនឯង
" មិនអីទេ បង ធ្វើបែបណា ប្រសិនបើរឿងនេះគឺ វា បានកើតឡើងទៅហើយ " អ្នកស្រីគីម ស្សូរ៉ាដា
" ហុឹម... មានតែរង់ចាំមើល ប៉ុណ្ណោះ សង្សឹមថាកូនយើង នឹងមិនកើតអ្វីឡើយ " លោកគីម ស្សូរ៉ាដា និយាយទាំងអង្អែលខ្នងរបស់ ប្រពន្ធដើម្បីបន្ថែមភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក។
" ចាស៎..." អ្នកស្រីគីម ស្សូរ៉ាដា
• ភូមិគ្រឹះ ថៅកែសែងហ៊ាន
"យ៉ាងម៉េចហើយ? រឿងដែលយើងឲ្យឯង ទៅចាក់ការ? " ថៅកែសែងហ៊ាន សួរទាំង ញញឹមនឹងជក់បារីយ៉ាងរំភើយ ព្រោះគាត់ បន្តិចទៀតនឹង ទទួលបាន ដំណឹងដែលគាត់ចង់បាន
" បាទ ចៅហ្វាយ គឺបាន សម្រេចហើយ គ្រាន់តែវា មិនទាន់ងាប់ប៉ុណ្ណោះ ទាន " កូនចៅ
" ហឺស នេះគ្រាន់តែជា ការចាប់ផ្តើមប៉ុណ្ណោះ ធ្វើការបានល្អចេញទៅវិញទៅ " ថៅកែសែងហ៊ាន និយាយទាំងសើចនៅលើគំនរទុក្ខសោករបស់គេ មើលទៅគាត់ ហាក់បីដូចជាពេញចិត្តណាស់ ( ពិតប្រាកដណាស់រឿងដើមហេតុគឺជា អ្នកធ្វើទាំងអស់ រួមទាំងឲ្យកូនចៅទៅផ្តាច់ហ្វ្រាំងរថយន្ត របស់ជុងហ្គុក អាចថានេះគឺជាការប្រមាន របស់គាត់ ចំពោះរាងក្រាស់)
" ក្មេងដូចជា ឯង កុំស្រមៃថា បានខ្ពស់ឲ្យសោះ ប្រសិនបើមាន ថៅកែសែងហ៊ាន ដូចជាយើង" គាត់និយាយទាំងសម្តីពិសពុល ដែលគ្មានអ្នកណា អាចដឹងពីរកកលល្បិចរបស់គាត់ឡើយ។
ෆ╹ មន្ទីរពេទ្យ ពេលព្រឹក╹ෆ
ក្រោយពីឆ្លងកាត់ឱបសគ្គ ពីរយប់ម្លេះធ្វើ ឲ្យ អ្នកកម្លោះទាំង3ស្ទើរតែបាត់បង់ជីវិត រីឯអ្នកម្តាយឪពុក បន់ស្រន់ដល់ព្រះជាម្ចាស់ បូករួមជាមួយនឹង លោកគ្រូពេទ្យជាច្រើន ព្យាយាមសោចស្រង់ជីវិត មនុស្ស រហូតដល់បានជោគជ័យ ។
" ហុឹម" សម្លេងក្រហឹមដើមករបស់ ជុងហ្គុក បញ្ជាក់ថា គេបានដឹងខ្លួនឡើងហើយ ចំណែកឯសម្លេងរបស់គេក៏ បណ្តាលឲ្យឮដល់ អ្នកស្រីគីម ស្សូរ៉ាដា ដែលកំពុងតែ ជូតមុខរបស់កូនសំណព្វចិត្ត ។
" ទីនេះ? " ជុងហ្គុក ឧទានឡើងតិចៗ ក្រោយពីរក្រលែកមើលជំវិញ ឆ្អែតឆ្អន់ទើបដឹងថា គេមិនទាន់ស្លាប់ហើយ ពេលនេះគេ កំពុងតែ ស្ថិតនៅក្នុងមន្ទីពេទ្យ ដោយ សុវត្ថិភាព
" យ៉ាងម៉េច ហើយអ្នកកម្លោះ" អ្នកស្រីគីម ស្សូរ៉ាដា ក៏បែរមកសួរសុខទុក្ខរបស់រាងក្រាស់ តែគេមិនបាន ឆ្លើយតបឡើយព្រោះតែពេលនេះខួរក្បាលរបស់គេគឺផ្ទុបទៅដោយ ចម្ងល់ជាច្រើន ។
" អឺ... ខ្ញុំ.." ជុងហ្គុក ស្រាប់តែ ប្រទះភ្នែកឃើញ រាងកាយតូចស្តើងទៅនឹងស្រ្តីកំពុងតែគេងលងលក់ បើនិយាយអំពីរបួសវិញស្ទើរតែមើលមិន យល់ទៅហើយ ( សភាពឡានបុកមួយទំហឹង ប្រហែលជាអ្នកទាំងអស់គ្នា អាចយល់ហើយមែនទេ? )
" គេគឺ គីម ថេយ៉ុង ដែលក្មួយបានបុកពីរយប់មិញហើយក្មេងម្នាក់នេះក៏ជាកូន ប្រុសតែម្នាក់គត់របស់ខ្ញុំដែល " អ្នកស្រីគីម ស្សូរ៉ាដា គាត់និយាយទាំង អារម្មណ៍សោកសៅ
" កូនប្រុស របស់មីង ? " ជុងហ្គុក គ្រាន់តែឮស្ទើរតែគាំង ដក់ដង្ហើមស្ទើរតែមិនបានទៅហើយ នេះគេ ប៊ីសនិងបំបែកគ្រួសាររបស់គេ ហើយមែនទេ ។
" ត្រូវហើយ " អ្នកស្រីគីម ស្សូរ៉ាដា និយាយពាក្យនេះចប់គាត់ក៏ឱន មុខយំតែម្តង ហេតុអ្វីបេះដូង គាត់ជាម្តាយឈឺខ្លាំងម្ល៉េះ? កាន់តែគិតគឺកាន់តែឈឺលើសដើម រាងក្រាស់ដោយសារតែមានការសោកស្តាយ គេក៏ ក្រោក នឹង មក លិតជង្គង់ នៅចំពោះ អ្នកស្រីគីម ស្សូរ៉ាដា ( ទាំងដែលគេ មិនដែលបង្ហាញ់ សកម្មភាពបែបនេះ ចំពោះអ្នកណាឡើយ )
" ខ្ញុំ សូមអភ័យទោស ដល់ អ្នកមីង ពីររឿង កើតហេតុ យប់មិញផង គឺខ្ញុំមិនបាន តាំងចិត្តឲ្យរឿងនេះកើតឡើងទេ " ជុងហ្គុក និយាយទាំងមានអារម្មណ៍ ខុសធ្ងន់
" ទោះបីជា ខ្ញុំចង់ខឹងនឹងក្មួយក៏ មិនបានអ្វីមកវិញឡើយ មិនចាំបាច់ បន្ទោសខ្លួនឯងឡើយ គ្មាននរណាចង់ឲ្យរឿងអាក្រក់នេះ កើតឡើងទេ " អ្នកស្រីគីម ស្សូរ៉ាដា
" ត្រូវហើយ ក្មួយ " លោកគីម ស្សូរ៉ាដា គាត់និយាយលូកមាត់ ក្រោយពេលដែលបាន ឈរស្តាប់ជាយូរ
" ខ្ញុំ អរគុណ អ្នកមីងនឹងលោកពូណាស់ ហើយក៏សូមអភ័យទោស លោកទាំងពីរផង " ជុងហ្គុក
" ហុឹម... ម៉ាក់វា ! កូនយើង មិនទាន់ដឹងខ្លួនទៀតឬ? " លោកគីម ស្សូរ៉ាដា ផ្តាច់អារម្មណ៍ពីររាងក្រាស់ហើយក៏មកចាប់អារម្មណ៍នឹង កូនសម្លាញ់ ដែលគេងលក់យ៉ាងស្កប់ស្កល់
" ចាស៎! ប៉ាវា! " អ្នកស្រីគីម ស្សូរ៉ាដា
" ហុឹម..ម៉ាកវា ហត់នឿយហើយ ឆាប់ទៅសម្រាកទៅ កូនទុកឲ្យខ្ញុំជា អ្នកមើលណា " លោកគីម ស្សូរ៉ាដា និយាយទាំង អង្អែលកាយរបស់ អ្នកស្រីគីម
" អត់ទេ ! អូន បារម្ភកូន អូនអាណិតកូន អូន ចង់ឲ្យកូនយើង បើភ្នែកឡើងឃើញ អូនមុនគេ " អ្នកស្រីគីម ស្សូរ៉ាដា

" បងដឹង! បងយល់គ្រប់យ៉ាង ! តែអូនគួរតែ បារម្ភសុខភាព អូនដែលណា ចុះបើអូនឈឺ? អ្នកណា មើកអ្នកណាទៅ? " លោកគីម ស្សូរ៉ាដា
" ហុឹក...តែ.." អ្នកស្រីគីម ស្សូរ៉ាដា ពោលមិនទាន់ចប់ផងក៏ត្រូវ រាងក្រាស់កាត់សម្តី
" អញ្ចឹងខ្ញុំ សូមធានាមើល ឲ្យបានទេ ពូមីង? ណាមួយខ្ញុំមាន ចំណែកខុសធ្ងន់ណាស់" ជុងហ្គុក
" អើ ..." សំណើរបស់រាងក្រាស់ធ្វើឱ្យ ប្តីប្រពន្ធមួយគូមើលមុខគ្នា ចុះឡើងៗ

" ខ្ញុំសូមធានាណា ថា មិនឲ្យមានរឿងអ្វីកើតឡើង ចំពោះគេឡើយ " ជុងហ្គុក និយាយបន្ថែមទំនុកចិត្ត
" ហុឹម... អញ្ចឹងក៏បាន " លោកគីម ស្សូរ៉ាដា
" តែអូន..." អ្នកស្រីគីម ស្សូរ៉ាដា
" បង យល់ណា ... ពូ ផ្ញើកូនផងណា " លោកគីម ស្សូរ៉ាដា ពោលទាំងចាប់កាន់ដៃរបស់ អ្នកស្រីគីម ស្សូរ៉ាដា ហើយក៏ចាក់ចេញ ពេលនេះ បន្ទប់មួយនេះគឺមានតែ អ្នករង់គ្រោះជាមួយនឹង ម្ចាស់ដើមហេតុ ប៉ុណ្ណោះ ។
" ខ្ញុំសូមទោស ! គ្រប់យ៉ាងគឺខ្ញុំ បានឯងទៅជាបែបនេះ " រាងក្រាស់ និយាយទាំង សម្លឹងទោមើលមុខ អ្នកដែលសន្លប់មិនដឹងអ្វី
" រង្វង់មុខ ស្អាតណាស់ ទោះបីជា មុខរបស់ឯង ពោលពេញទៅដោយស្នាម របួសហើយក៏ដោយ ប៉ុន្តែឯងនៅតែ ស្រស់ស្អាតបំផុត "
" នេះជាលើកទី១ហើយ ដែលខ្ញុំ បានជួបមនុស្សប្រុសដែលស្អាតជាងមនុស្សស្រីទៅទៀត"
" កាន់តែមើលគឺកាន់តែស្រស់បំព្រង ទាំងបបូរមាត់ នឹងទ្រង់មុខ គឺគ្រប់យ៉ាងគ្មានទាស់ទែងអ្វីឡើយ ពិសេសណាស់ "
" ឯង ប្រហែលជាខឹងយើងហើយ ព្រោះតែ យើងធ្វើឱ្យឯងទៅជា អញ្ចឹង "
" ឆាប់ដឹងខ្លួនណា ប៉ាម៉ាក់ឯង បារម្ភណាស់ ក្មេងតូច " ជុងហ្គុក និយាយចប់គេក៏លើកដៃ ទៅប៉ះផ្ទៃមុខរបស់ថេយ៉ុង គេក៏មិនយល់ ដែលហេតុអ្វីក៏ សរសើរ សម្រស់ក្មេងប្រុសម្នាក់នេះ? ហេតុអ្វីក៏ញៀននឹង សម្រស់របស់ថេយ៌ ដឹងត្រឹមថា ពេលនេះគេ គឺមានអារម្មណ៍ថា ចូរចិត្ត ថេយ៌ណាស់
" ហុឹក...ហុឺៗ...ម៉ាក់ៗ....ប៉ាៗ....ហុឹក....ប៉ាៗ.... "???
" សម្លេង??? នេះឯង ដឹងខ្លួនហើយ? " រាងក្រាស់និយាយទាំងមានការភ្ញាក់ផ្អើល មិនខុសទេ សម្លេងអម្បាញ់មិញគឺជា សម្លេងរបស់ ថេយ៉ុង ប៉ុន្តែគេនិយាយនឹងយំតិចៗ
" ហុឹក....ហុឺ ...ម៉ាក់ៗ...ប៉ាៗ...អូនឈឺណាស់...ហុឹក..." ថេយ៌ ម្តងនេះគឺ អត់សម្លេងខ្សាវៗឡើយ ប៉ុន្តែគឺយំយកតែម្តង សភាពបែបនេះធ្វើឲ្យ រាងក្រាស់ធ្វើអ្វីក៏អត់ត្រូវ ពេលនេះគេ មិនដឹងគួរទៅឆ្វេងឬស្តាំទេ ពេលវេលារបស់គេគាំងស្តូកស្តឹងតែម្តង។
" កុំយំៗៗ...ក្មេងឆ្លាត...ឯងមិនអីទេណា...ឆ្លាតៗ....ៗ..." ...

The continue Write Kim lin 💜👈 vote ឲ្យផងចា៎ ....

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now