ភាគ2 ក្មេងឈ្លើយ

Start from the beginning
                                        

"មិចអ្នកប្រុសធ្វើមុខបែបនិង"

"មុខយើងដែលរើចជាមួយឯងពីកាល"ម៉ាកាវ និយាយហើយក៏ដើរបង្ហួសភីត

"អ្នកប្រុសចង់ទៅណា មិនទៅផ្ទះវិញទេហ៌"

"......"ម៉ាកាវមិននិយាយមិនតបស្អីទេសំឡក់ភីតយកម៉ង

(ទាំងបងទាំងប្អូន ភ្នែកមួយៗមើលមកខ្ញុំដូចចង់សុីអញ្ចឹង..និយាយស្រួលក៏មិនបាន ចង់និយាយអាក្រក់ដាក់ទៅវិញក៏មិនបាន ព្រោះសុីបាយផ្ទះគេ😒)

"អញ្ចឹង.អ្នកប្រុសចង់ទៅណាដែលបាទចាំខ្ញុំនាំទៅ"ភីតនៅតែសួរ

"ទៅហាងស្រីខូច"ម៉ាកាវ និយាយទាំងក្រវីក្បាលហើយក៏ដើរចេញពីភីត គេដើរឆ្ងាយពីភីតបានបន្តិចក៏មានម៉ូតូធំមិត្តភក្តិគេបើកមកយក ម៉ាកាវក៏ឡើងចេញទៅបាតទៅ

"ប្អូនអញ់ទេខ្លាំងណាស់ថ្ងៃណាមួយអញវ៉ៃញាត់ផ្អក់មិនខាន់ទេ"ភីតគេនិយាយទាំងសម្លឹងមើលទៅតាមម៉ាកាវរួចគេក៏ឡើងកង់ជិះទៅវិញទៅ ហើយមិនបាចឆ្ងល់ទេមិចបានម៉ាកាវមិនទៅជាមួយហ៌ គេឡើងកូនមហាសេដ្ឋីជិះកង់តូចមួយមកយកគេយ៉ាប់ម៉ងនាងសយ🌚

ភីតគេជិះកង់បណ្ដើរច្រៀងបណ្តើរតាមដងផ្លូវទៅផ្ទះវិញ តាមពិតទៅផ្ទះត្រកូលរងហើយនិងសាលារៀនវាអត់ឆ្ងាយពីគ្នាមាណទេប្រហែលជា 100ម៉ែត្រពីគ្នានិងឯង អញ្ចឹងហើយបានភីតគេជិះកង់មកហ៌
ប្រហែលជាមួយសន្ទុះធំភីតក៏បានជិះកង់មកដល់ផ្ទះត្រកូលរងវិញ

"នោះមកដល់ហើយម៉ាក់"ម៉ាកាវបានចង្អុលមកភីតបង្ហាញម៉ាក់របស់គេ

(ប្ដឹងទៀតហើយ)

"មានអីមែនទេបាទ"ភីត

"ភីត..ឯងជិះកង់ទៅទទួលកូនកាវហ៌"អ្នកស្រីភីមនិយាយដោយសម្លេងទន់ធម្មតាទៅកាន់ភីត ទោះបីមិញនិងម៉ាកាវនិយាយបែកអូហូស្ទឹងប្ដឹងទៅកាន់គាត់យ៉ាងម៉េចក៏គាត់នៅតែនិយាយសំដីធម្មតាទៅកាន់ភីតដែរ ព្រោះគាត់មិនមែនជាមនុស្សគ្មានហេតុផល ហើយក៏មិនមែនជាមនុស្សសម្ដីអាក្រក់ដែរ

"អត់ទេបាទខ្ញុំគ្រាន់តែជិះកង់ទៅដើរលេងហើយក៏ឃើញជិតដល់ម៉ោងអ្នកប្រុសតូចចេញពីរៀនក៏នៅចាំលេងទៅបាទ"

"មិនពិតទេម៉ាក់..គាត់មានបំណង់ចង់បំបាក់មុខកូន"ម៉ាកាវ

"បំបាក់មុខ?..បំបាក់មុខយ៉ាងមិចបើនៅកន្លែងនុងមានតែខ្ញុំនិងអ្នកប្រុសនិង គ្មានអ្នកណាផ្សេងឲអ្នកប្រុសបាក់មុខទេ"ភីត

"អាក្របីខ្មៅ!..."

"ម៉ាកាវ..ម៉ាក់ប្រាប់ឯងប៉ុន្មានដងហើយ ថាហាមហៅភីតថាអាក្របីទៀត មិចមិនស្ដាប់ម៉ាក់ចឹងគេបងឯងណា"អ្នកស្រីភីតនិយាយរាងខ្លាំងដាក់ម៉ាកាវបន្តិច ដើម្បីកុំឲគេនិយាុពាក្យឈ្លើយពេក

"ម៉ាក់...."

"ឯងមិនស្ដាប់ម៉ាក់ទេហ៌"

"ម៉ាក់ក៏តែងតែការពារគេ ហើយក៏ស្ដីឲខ្ញុំ"ម៉ាកាវនិយាយហើយក៏រត់ឡើងទៅលើសំដៅទៅបន្ទប់របស់គេទាំងខឹង

"អ្នកប្រុសតូច"ភីតហៅឈ្មោះម៉ាកាវហើយក៏ប្រុងរត់ទៅតាម តែក៏ត្រូវភីមនិយាយបែបហាម

"ចង់ទៅឲគេវ៉ៃមែន"

"តែអ្នកប្រុសតូច..ខ្ញុំបារម្ភ"ភីតនិយាយទាំងស្ទាក់ស្ទើរចង់ទៅតាមម៉ាកាវបន្តិចចង់អត់បន្តិច

"មិនអីទេ បន្តិចទៀតគេធម្មតាវិញហើយ"

"ខ្ញុំសុំទោសដែលធ្វើឲលោលស្រីធំនិងអ្នកប្រុសតូចឈ្លោះគ្នាបែបនៀក"ភីតនិយាយទាំងលើកដៃសំពះសុំទោសទៅភីម

"មិនអីទេៗ មិនមែនកំហុសភីតទេ.ខ្ញុំដឹងចរឹកកូនម៉ាកាវនិងភីតច្បាស់.ថាភីតគេមនុស្សបែបណា ម៉ាកាវជាមនុស្សបែបណា"អ្នកស្រីភីមនិយាយទាំងយកដៃទៅអង្អែលសក់ភីតតិចៗ

"អរគុណណាស់បាទ"ភីត

ចប់
រឿងមួយអាទិត្យចេញ2ភាគថ្ងៃអង្គារនិងថ្ងៃសៅរ៍ ម៉ោង6ឬម៉ោង8យប់😘

និពន្ធដោយ:Mai Win 🦋

រឿង មិត្តស្រីខ្ញុំជាមនុស្សប្រុសWhere stories live. Discover now