ភាគ5 គម្រោងទល់ល្បិច

322 92 10
                                        

គម្រោងក៏ចាប់ផ្តើម

"ភីត..មកនេះ"វេហ្គាស

"បាទ .មានការអីមែនទេអ្នកប្រុស"ភីតឆ្លើយទាំងរត់មករកវេហ្គាស

"ថ្ងៃនេះឯងចង់ចេញទៅណាទេ"វេហ្គាស

"អត់មានទេបាទ..អ្នកប្រុសមានការអីមែន"ភីត

"អឹមយើងឃើញឯងឆ្លាត ហើយចេះច្រើន ចឹងយើងក៏ចង់ឲឯងជួយបង្រៀន ម៉ាកាវយប់នេះ ព្រោះគេជិតដល់ថ្ងៃប្រឡងហើយ"វេហ្គាសនិយាយហើយម៉ាកាវក៏ធ្វើដើរចេញមក

"អួយ..អ្នកប្រុសខ្ញុំមានទៅចេះស្អីឯណា បើរាល់ថ្ងៃខ្ញុំធ្វើអ្នកប្រើផ្ទះអ្នកប្រុសមិនដែលបានទៅរៀនផង ខ្ញុំមិចនិងអាចបង្រៀនអ្នកប្រុសតូចបានទៅ"ភីតនិយាយទាំងញញឹមអេនអន ភ្នែកវិញខំគេចមិនហ៊ានមើលទៅមុខវេហ្គាសនោះទេ

"តែខ្ញុំចង់ឲឯងជួយបង្រៀន បានមនុស្សចាស់ម្នាក់ជួយប្រាប់តិចៗខ្ញុំក៏យល់ដែរ ជួយបង្រៀនខ្ញុំបន្តិច បើមិនចង់ខ្ទៀតចេញពីផ្ទះនេះ"ម៉ាកាវ

(ចង់លេងស្អីជាមួយខ្ញុំទៅ ទាំងបងទាំងប្អូនឡើងចម្លែកថ្ងៃនេះ រាល់ដងមុខឯងមិនចង់មើលផងថ្ងៃនេះកើតស្អីមកនិយាយរកទាំងបងទាំងប្អូន)ភីត

"តែ.."

"គ្មានតែស្អីទេ..យើងប្រាប់ឲបង្រៀនក៏បង្រៀនទៅឬមិនចង់នៅផ្ទះនេះតទេ"វេហ្គាសនិយាយគម្រាមភីតម្នាក់ទៀតហើយ ទាំងបងទាំងប្អូន ចូលចិត្តយក អំណាចគម្រាមគេណាស់

"បានឬមិនបាន"ម៉ាកាវស្រែកសួរតែម្ដង

"បាន..បាទ..បាន"ភីតនិយាយទាំងញ័រមាត់

"ល្អណាស់ បន្តិចទៀតទៅបន្ទប់ខ្ញុំ"ម៉ាកាវ

"ខ្ញុំទៅងូតទឹកសិន"ភីត

"លឿនៗ"ម៉ាកាវ វេហ្គាសក៏គៀកក៏ម៉ាកវទៅក្នុងបន្ទប់ ដោយទុកឲភីតឈរអេះក្បាលសិងតែជ្រុសសក់ក៏ទៅហើយ

ក្នុងបន្ទប់ម៉ាកាវ

"បងខលទៅសង្សារបងណាត់គាត់ឬនៅ"

"នៅទេ .បងនិងខលទៅលូវនេះ"វេហ្គាសថាហើយក៏ទាញទូរស័ព្ទ ចុចខលទៅសង្សាររបស់គេ

"ហុើយ...ខលមកធ្វើអីពេលនេះ"ភីត

(ហេឡូ អូនសម្លាញ់ ថ្ងៃនេះអូនទំនេរទេបាទ)

You've reached the end of published parts.

⏰ Last updated: Jan 15, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង មិត្តស្រីខ្ញុំជាមនុស្សប្រុសWhere stories live. Discover now