ភាគ2 ក្មេងឈ្លើយ

297 100 8
                                        

(ត)
"បាទរួចហើយ..បាទ"នាយតូចភីតស្រែកឆ្លើយទៅវិញមុននិងចេញទៅ

"មកនេះ.."

"បាទ.."

"ភ្លក់ទឹកត្រីនេះទៅមើល ឆ្ងាញ់ដែរទេខ្ញុំភ្លក់មិនដឹងជាតិសោះ"អ្នកស្រីភីម

"បាទ..ក៏ឆ្ងាញ់ណាបាទ.តែថាស្ទើរជូរបន្តិច"

"អឹម..មិញដាក់ក្រូចតែមួយនោះទេ ចឹងចាំហានដាក់មួយទៀត"អ្នកស្រីភីមនិយាយហើយក៏ដើរទៅយកក្រូចមកហានដាក់ថែម

"អៃលូកម៉ា..យកស្រោមឲយើងបន្តិច"សម្លេងធំបានស្រែកពីលើមកកាន់ភីត

(នេះអី..អៃលូកម៉ា ទៀតហើយ)ភីតនិយាយប្រាប់យើង កន្លែងពាក្យដែលមានសញ្ញា{()}គឺជាពាក្យដែលភីតនិយាយបង្ហាញយើងរាល់សកម្មភាពមនុស្សជុំវិញខ្លួនរបស់គេ។

"ហាស!...ស្រោម?"ភីតក៏ងាក់ទៅមើលវេហ្គាសវិញយ៉ាងលឿន ទាំងធ្វើមុខភ្ញាក់ផ្អើលដាក់វេហ្គាស

"ស្រោមដៃ..យើងត្រូវចេញទៅសមម៉ូតូនៅទីលាន ឲលឿន"

"អរ..អរ..បាទទៅហើយ(ចង្រៃយ.មិននិយាយឲចប់ចុងចប់ដើមទេ.ចេញមកស្រោមឯងស្មានតែស្រោមស្អី)"ភីតឆ្លើយរួចក៏ប្រញ៉ាប់ចូលទៅយកស្រោមដៃឲវេហ្គាស តែក៏ឆ្លៀតជេរវេហ្គាសក្នុងចិត្តទៀត

"សឺកៗដូចអណ្ដើក"វេហ្គាសនិយាយហើយក៏បកទៅបន្ទប់គេវិញ ឯភីតទៅរកស្រោមដៃឃើញហើយក៏ប្រញ៉ាប់រត់យកទៅឲវេហ្គាសនៅបន្ទប់

តុក..តុក..

"អ្នកប្រុស  អ្នកប្រុស..អ្នក.....ហា"ភីតគោះទ្វាហៅវេហ្គាស ឯវេហ្គាសក៏បើកទ្វាទាំងមិនឲសម្លេងអីបន្តិចសោះ

"គោះៗ..មើលតែយើងអត់ត្រចៀក"វេហ្គាសនិយាយហើយក៏កញ្ឆក់ស្រោមដៃពីភីតបិតទ្វាបន្ទប់ គ្រឹមឆិតនិងត្រូវមុខភីតទៅហើយ

"ចរឹកខុសគ្នា ដូចមេឃហើយនិងដី.."នាយតូចភីតនិយាយហើយក៏បកក្បាលចុះទៅក្រោមវិញទៅ

៚ថ្ងៃត្រង់
ម៉ាកាវគេក៏ដល់ម៉ោងចេញពីសាលាហើយ

"សួរស្តីអ្នកប្រុសតូច"នាយភីតនិយាយទាំងញញឹមពរព្រាយដាក់ម៉ាកាវ តែកុំមើលមុខអ្នកប្រុសតូចគេ ដូចពាងដាក់ប្រហុកចឹង

រឿង មិត្តស្រីខ្ញុំជាមនុស្សប្រុសDove le storie prendono vita. Scoprilo ora