ភាគ4 មិចម៉ាទេភីតadmin 🥺

308 100 13
                                        

+admin សុំទោសអ្នកទាំងអស់គ្នាផង ដែរទុករឿងនិងអ្នកទាំងអស់គ្នាចោល តាំងពីមកដល់ថៃរបល់គ្មានពេលសរសេររឿងទេ ព្រោះចេញពីធ្វើការយប់ៗពេក 7-8អីនោះទំរាំងូតទឹកញាំបាយអីទៀតម៉ោង9-10 តែadminក៏សន្យាថាមិនរត់ចោលអ្នកទាំងអស់គ្នាទេ។😁😘

ព្រឹកថ្ងៃថ្មីក៏បានមកដល់

"វេហ្គាសថ្ងៃនេះកូនមិនធ្វើការ ចឹងជួនម៉ាក់ទៅផ្សារមួយថ្ងៃ"អ្នកស្រីភីមនិយាយទៅកាន់កូនប្រុសគាត់ដែលកំពុងអង្គុយមើលទូរស័ព្ទ នៅសាឡុងកន្លែងទទួលភ្ងៀវ

"បាទ."

"ខ្ញុំរួចហើយបាទ"ភ្លាមៗសម្លេងភីតក៏បានស្រែកពីលើមក

"វាទៅដែរហ៌"វេហ្គាស

"ចា..ភីតគេស្គាល់ក្នុងផ្សារច្បាសចឹងហើយម៉ាក់ក៏នាំគេទៅដែរ ព្រោះម៉ាក់មិនធ្លាប់ទៅដើរផ្សាេអីបែបនិងទេ"

"តោះ"វេហ្គាសនិយាយហើយក៏ដើរចេញទៅក្រៅមុនបាត់

'តោះភីត"

"បាទ"

ក្រោយពីជិះឡានជាងកន្លះម៉ោង ក៏មកដល់ផ្សារធំមួយ ភីតក៏នាំលោកស្រីភីមដើរទិញនិងមើលរបស់រប ក្នុងផ្សារនោះយ៉ាងយូរ របស់ក៏ទិញកាន់ពេញដៃរ អ្នកណាអ្នកកាន់គឺភីតនិងហើយខ្លួនគ្នាតូចផងកាន់ឡើងជ្រែកខ្លួនឯនាយសង្ហាវិញដៃទំនេរសុខចិត្តទុកឲនំនេរគ្មានចិត្តចង់ជួយគ្នាអីបន្តិចសោះ

"ហូរ..ឈុតនេះស្អាតណាស់ ភីតមើលមកខ្ញុំទៅមើលអាចនិងពាក់ឈុតនេះស្អាតទេ"អ្នកស្រីភីម

"ស្អាតណាស់..តែថាលោកស្រីទិញស្រីហើយ..ភីតកាន់លែងកើតហើយបាទ"ភីតនិយាយទាំងអេះអុញចង់ទន់ចង្គង់

"អៅ..វេហ្គាសមិចមិនជួយកាន់ភីតខ្លះគ្នាតូចផងឲកានច្រើនម្នាក់ឯងបែបនៀក មិចក៏គ្មានចិត្តចឹង មិញភ្លាចមើលភីតទិញហុចៗ សុំទោសណាភីត"អ្នកស្រីភីមនិយាយហើយក៏យករបស់ពីដៃភីតខ្លះឲទៅវេហ្គាសកាន់ម្ដង ដោយទុកឲភីតកាន់តែ2-3នោះទេ ឯវេហ្គាសវិញកាន់ឡើងជ្រែកដៃ

'ម៉ាក់នេះខ្ញុំជាកូនម៉ាក់ណាចង់សម្លាប់ខ្ញុំមែនទេ..ឲខ្ញុំកាន់របស់ច្រើនម្លេះ ហើយទុកឲអាភីតកាន់តែ2-3បែបនៀក"វេហ្គាស

"កុំចេះ..មកភីត"

"បាទ..កាន់មកអ្នកប្រុសតាមមកណាបាទ"ភីត

"ឯង..."វេហ្គាសសគ្រឺតធ្មេញដាក់ភីតបន្តិចរួចក៏កាន់ អីវ៉ាន់ដើរតាមក្រោយ
មិនយូរប៉ុន្មានពួកគេក៏ទិញរបស់រួចរាល់ វេហ្គាសវិញកាន់ឡើងចង់បាក់ខ្លួនដើរទៅរកឡានទំរាំតែដល់គេចង់ធ្លាប់ដៃដល់កែងជើងទៅហើយ

"មេឃថ្ងៃនេះក្ដៅម្លេះ"អ្នកស្រីភីម

"មេឃក្ដៅដោយសារព្រះអាទិត្យក្ដៅ ហេតុបានជាគ្មានអ្នកចង់ឲព្រះអាទិត្យបាត់ចេញពី ចក្រវាលនេះណ៌"ភីតនិយាយហើយក៏បើទ្វាចូលឡានបាត់ ឯភីតមិនបានចាប់អារម្មណ៍មើលទៅវេហ្គាសនោះទេ ដែលវេហ្គាសកំពុងតែចាប់អារម្មណ៍នៅសម្ដីរបស់ដែលនិយាយមិញនេះ រួចគេក៏ឡើងឡាន បើទៅផ្ទះវិញ

ផ្ទះត្រកូលរង
បន្ទប់វេហ្គាស

"អាភីត..និងអូនបៀវមានចរឹកស្រដៀងៗគ្នា មុខមាត់ក៏រាងស្រដៀងគ្នា ការនិយាយសម្ដីក៏ស្រដៀងគ្នា ថែមទាំងដៃជើងកម្ពស់អីក៏ប៉ិនគ្នាទៀត យើងខំសង្កត់ឡើង3ខែទៅហើយ ដូចគ្មានខុស"វេហ្គាស

"បងគិតថាបងបៀវសង្សារបងនិងអាក្របីដាច់ខ្សែរនៀក ជាបងប្អូននិងគ្នាឬក៏ជាមនុស្សតែមួយ ធម្មតាមិនដែលឃើញអាភីតចេញដើរក្រៅនៅពេលយប់នោះទេ ហើយច្ញុំក៏តែងតែឃើញបងដើរលេងជាមួយសង្សារបងតែពេលយប់ដូចគ្នា ពេលថ្ងៃដែលជូបគ្នាខ្លះទេ"ម៉ាកាវនិយាយបែបនេះក៏ព្រោះគេក៏សង្ស័យយូរហើយដែរ ព្រោះគេក៏ធ្លាប់ជូបសង្សារបងគេ2_3ដែរការនិយាយាម្ដីនិងទឹកមុខពេលមើលមកគេដូចភីតចឹង

"មិនដែរជូបទេ នាងថានាងជាប់រវល់រៀននៅពេលថៃគ្មានពេលដើរលេងទេ ពេលដែរនាងអាចដើរលេងបានគឺពេលយប់និងឯង"

"ចុះអាភីតមិចបានវាមិនដែលដើរពេលយប់"ម៉ាកាវ

"គឺមកពីខ្ញុំជាមនុស្សកំពូលខ្លាចខ្មោចហើយ"ភីតនិយាយទាំងញ័រមាត់

"ខ្លាចខ្មោចមើលតែស្រី"ម៉ាកាវ

"ខ្មោចវាលងមិនដែលគិតស្រីប្រុសទេ អ្នកប្រុស"ភីត

"ខ្ញុំគិតថាយើងគួរតែមានផែនការមួយ"ម៉ាកាវ

"ផែនការអី..""

"បើសិនអាភីតនិងសង្សារបងជាមនុស្សតែមួយមែន យប់នេះយើងចាប់អាភីតឃុំក្នុងបន្ទប់ ហើយបងខលទៅណាតសង្សាររបស់បងញាំបាយ បើមិនឃើញគាត់ទៅច្បាស់ហើយ"ម៉ាកាវ

"អឹម..តាមនិងទៅចឹង"វេហ្គាស

"ដំណើរការយប់នេះ"ម៉ាកាវនិយាយហើយក៏យកដៃទៅទះជាមួយបងប្រុសគេ មុននិងដើរចេញពីបន្ទប់វេហ្គាស

ចាំមើលមានអីកើតឡើងទៅណ៍

និពន្ធដោយ:Mai Win 🦋

រឿង មិត្តស្រីខ្ញុំជាមនុស្សប្រុសWhere stories live. Discover now