ភាគទី៥:លក្ខខណ្ឌ

3.6K 283 9
                                    

   ជុងហ្គុក និង យ៉ុងហ្វាន់ ត្រឡប់មកដល់វីឡាវិញដោយសម្លៀកបំពាក់ថ្មី វាធ្វើអោយ ថេហ្យុង រាងប្លែកចិត្តបន្តិចបន្តួចតែមិនហ៊ានសួរ ព្រោះតែកូនស្រីពៅរអ៊ូទាមទារញ៉ាំអាហារពេលល្ងាចខ្លាំងពេក ។

   "ពូឈ្មោះអីដែរ?" នាងច្រម៉ក់ យ៉ុងហ្វា ញញឹមយ៉ាងស្រស់សួរ ជុងហ្គុក ។ នាងមានអារម្មណ៍ថាចូលចិត្តនាយខ្លាំងណាស់ ដែលកាយវិការបែបនេះវាធ្វើអោយ ថេហ្យុង មិនយល់ដូចគ្នាព្រោះតាមធម្មតា កូនរបស់គេទាំងពីរនាក់នេះ មិនងាយចុះសម្រង់ចូលចិត្តនរណាឡើយ ជាពិសេសមនុស្សចម្លែកមុខតែម្តង ។

   "ជុងហ្គុក អាដាមសៀរីស៍"

   "ពូចូលចិត្តអាប៉ាអូនទេ?"

   "ខឹខឹ..." ឮសំណួររបស់នាងតូច ជុងហ្គុក ឡើងឈ្លក់បាយក្រហមមុខងាំង ។ ព្រះអើយ ក្មេងនេះចេះមកសួរនាយឆៅៗកណ្តាលតុបាយទៅកើត បើមិនអោយនាយភ្ញាក់ផ្អើលទើបចម្លែក ។

   "ហ្វា!!" ថេហ៍ ចងចិញ្ចើមធ្វើមុខក្រញូវ សម្លឹងមើលមុខកូនដោយដាក់គំហិត ទើបនាងច្រម៉ក់ឈប់សួរអ្វី ក៏អោនមុខញ៉ាំបាយបន្តខ្លាចក្រែងត្រូវមាត់អាប៉ារូបស្អាត ។

   "អរគុណសម្រាប់អាហារមួយពេលនេះ"
បន្ទាប់ពីញ៉ាំអាហារពេលល្ងាចជាមួយ ថេហ្យុង និងកូនៗរបស់គេរួចរាល់ ជុងហ្គុក ក៏ត្រឡប់ទៅវីឡារបស់នាយវិញ ឯនាងច្រម៉ក់ យ៉ុងហ្វា ក៏ចេះតែតាមមើលមុខ ជុងហ្គុក រហូតមិនដឹងថាមានប្រឡាក់ជាប់អ្វីឬយ៉ាងម៉េច បានជានាងមើលមិនដាក់ភ្នែកដូច្នេះ ។

   "មិនអីទេ លាហើយ" ថេហ្យុង ញញឹមយ៉ាងស្រស់លា ជុងហ្គុក ទើបបំបែកគ្នាជាមួយនាយសង្ហាត្រឡប់ចូលផ្ទះរាងខ្លួន ចំណែកនាងល្អិត យ៉ុងហ្វា វិញហាក់ដូចមិនចង់ឃ្លាតឆ្ងាយពីនាយសោះ តាំងពីបានឃើញគេដំបូង នាងតាមស្អិត ថែមទាំងសួរនឹងនិយាយច្រើនជាហូរហែ វាចម្លែកពេកហើយ ។

   "អាប៉ាកូនចង់បានប៉ា" នៅសុខៗនាងច្រម៉ក់កំហូចស្រាប់តែបន្លឺសម្តីឡើងធ្វើអោយ ប៉ាធម៌របស់នាងដែលត្រូវជាមិត្តភក្តិរបស់ ថេហ្យុង កំពុងតែផឹកទឹកត្រូវព្រួសទឹកចេញមកក្រៅទាំងអស់ ។ គេស្តាប់ច្រឡំទេឬយ៉ាងម៉េច? វាមិនសមកាលបើនៅសុខៗក្មេងមហាកំហូច ដូចជា យ៉ុងហ្វា អេលីសសៀរ៍ ស្រាប់តែចង់បានប៉ា? ទាំងដែលកន្លងមក មានមនុស្សជាច្រើនតាមញ៉ែ ថេហ្យុង តែពួកគេទាំងពីរនាក់ក៏តែងតែធ្វើបាបសោះហ្នឹង?!

អំណាចនៃបេះដូង(Completed)Hikayelerin yaşadığı yer. Şimdi keşfedin