ភាគទី១:គួរអោយស្រឡាញ់

4.8K 339 11
                                    

    “នេះផ្ការបស់លោកបានហើយ!!” កន្លងផុតទៅបានមួយសន្ទុះ ថេហ្យុង ក៏បានរៀបចំផ្កាកុលាបក្រហមស្រស់យកមកអោយ ជុងហ្គុក ភ្ជាប់ជាមួយស្នាមញញឹមស្រាលស្រទន់ដដែល   ។ វាក៏មកពីគេជាមនុស្សរួសរាយរាក់ទាក់ មិនដូចជា ជុងហ្គុក ទេមុខមាំជាប់ស្ទើរ២៤ម៉ោង ។

    “លើកក្រោយអញ្ជើញមកទៀតណា អរគុណសម្រាប់ការជាវ” ថេហ្យុង ហុតកាតទៅអោយ ជុងហ្គុក វិញបន្ទាប់ពីគិតលុយរួចរាល់ ។ រាងក្រាស់មិនមាត់ គេទទួលយកវាមកទុក ហើយក៏ដកផ្កាកុលាបមួយទងចេញមក  អោយនាយតូចចាប់ផ្តើមធ្វើមុខឡេមឡឺម ព្រោះមិនយល់ពីអ្វីដែលគេកំពុងតែធ្វើ ។

    “សម្រាប់ឯង”

    “អោយខ្ញុំ? មិនបាច់ទេ ខ្ញុំមានផ្កាក្នុងហាងច្រើនណាស់”

    “បដិសេធ??” កាលបើ ថេហ្យុង មិនព្រមទទួលយកផ្កាមួយទង ដែលខ្លួនជូនអោយ ជុងហ្គុក ប្រែមុខមាំមួយរំពេច សូម្បីតែសម្លេងក៏ផ្លាស់ប្តូរពីធម្មតា មកជារឹងកំព្រឹសដូចគ្នា ។ វាជាលើកទីមួយហើយ ដែលមាននរណាព្រហើនហ៊ានបដិសេធជាមួយនាយបែបនេះ ។

    “គឺ..ហ្ហើយយ  ខ្ញុំយកក៏បាន អរគុណណា៎”  ឃើញស្ថានការណ៍មិនស្រួល ថេហ្យុង មានតែទទួលយកផ្កាមកកាន់នឹងដៃតែប៉ុណ្ណោះ ចំណែក ជុងហ្គុក ក៏ប្រែមកជាធម្មតាវិញ ទើបដើរចេញទៅបាត់ ដោយរាងតូចជាអ្នកជូនដំណើរដល់មុខហាង ។

   “ហ្វូ!! បុរសម្នាក់នេះចម្លែកខ្លាំងណាស់!!” ដើរចូលមកខាងក្នុងវិញ ថេហ្យុង ដកដង្ហើមធំលើកដៃរួតដើមទ្រូង ឈររអ៊ូរទាំចុងមាត់តែម្នាក់ឯង ទើបប្រញាប់ប្រញាល់ រៀបចំបិទហាងកាលបើជិតចូលម៉ោង៨យប់ហើយ ព្រោះជាធម្មតា ហាងរបស់គេបិទនៅម៉ោងថ្មើរហ្នឹងឯង ។

    “លោកម្ចាស់ទិញផ្កាធ្វើអី??” ស្ទេវីន បើកឡានបណ្តើរឆ្លៀតសួរចៅហ្វាយបណ្តើរ ព្រោះចម្លែកចិត្តកាលបើ ជុងហ្គុក នៅសុខៗក៏ទៅទិញផ្កាកុលាបក្រហមមួយបាច់មកឯណា ។  តើនាយទិញសម្រាប់ជូននារីណាឬក៏យ៉ាងម៉េច?

    “មិនដឹង!!” ជុងហ្គុក ឆ្លើយយ៉ាងសោះអង្គើយ អង្គុយដៀងភ្នែកសម្លឹងមើលផ្កាដែលដាក់ជិតខ្លួន ហើយស្រាប់តែនឹកឃើញដល់អ្នកលក់វា ស្នាមញញឹមក៏ចាប់ផ្តើមបំផុសមកជាលើកទីពីរ អោយមនុស្សជំនិតឃើញសារជាថ្មី ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now