‼️NOT BAD‼️3/?

Depuis le début
                                    

« អេ៎?បងស្រីជួយក្រឡុកហើយលើកទៅអោយភ្ញៀវផងណា! »ជីមីនជ្រួញចិញ្ចើមសម្លឹងមើលក្មេងម្នាក់នោះទាំងមិនយល់មុននឹងនិយាយទៅកាន់បុគ្គលិកម្នាក់ទៀតហើយក៏ចេញទៅរកក្មេងម្នាក់នោះ។
« ក្មេងតូចកំពុងរកអ្វីហ្នឹង? »មកដល់រាងតូចក៏លត់ជង្គង់ម្ខាងចុះចាប់ស្មាក្មេងប្រុសដែលមានអាយុប្រហែល3ឆ្នាំស្រាលៗព្រមទាំងសួរដោយស្នាមញញឹម

« Ema ...E...ma momo hun..gry »ក្មេងប្រុសម្នាក់នោះស្រាប់តែពេបមាត់យំសស្រាក់ហើយក៏និយាយមកកាន់ជីមីនជាភាសាអង់គ្លេសប៉ុន្ដែមិនសូវច្បាស់តាមតែក្មេងដែលមិនទាន់ចេះនិយាយស្រួលបួល
« ហឹកៗ... yummy yum..my ហឹក ice...creamហឹកៗ »

« ចង់ញាំការ៉េមនេះឬ? »ជីមីនផ្ដល់ស្នាមញញឹមស្រាលដល់ក្មេងប្រុសម្នាក់នេះហើយក៏លើកគេពរព្រមទាំងចង្អុលទៅមីនុយដែលមានរូបការ៉េមជាច្រើនប្រភេទសម្រាប់ភ្ញៀវជ្រើសរើស

« អ្ហឹមៗ »ក្មេងប្រុសនោះងក់ក្បាលញាប់ស្អេកដោយពេបមាត់ទឹកភ្នែករហេមរហាមពេញមុខ

« បានតា៎សអាល្អិត,តែម៉ាក់ប៉ារបស់ឯងនៅ
ឯណាទៅហុឹម? »ជីមីនងក់ក្បាលវែកសក់របស់ក្មេងតូចទៅសៀតនឹងត្រចៀកអោយបានស្រួលបួលទើបចោទសួរឡើងសឹមប្រាប់បុគ្គលិកស្រីម្នាក់ទៀតអោយចាប់ការ៉េមអោយនាងល្អិត« បងស្រីជួយដាក់ការ៉េមដោយខ្ញុំមួយចានមកណា! »

« អ្ហឹម,ហើយឯងបានក្មេងមកពីណាជីមីន? »បុគ្គលិកស្រីម្នាក់នោះងក់ក្បាលនឹងធ្វើតាមទាំងមិនភ្លេចនូវសំនួរ...

« ខ្ញុំមិនដឹងទេឃើញឈរយំនៅមុខនេះប្រហែលបន្ដិចទៀតមានអ្នកមករកហើយ! »

« ហឹក Hik mo_mo hun..gry yummy..my... »ដោយសារតែការឃ្លាននិងចង់ញាំខ្លាំងទើបក្មេងល្អិតយំមិនបាត់ទាំងនិយាយមិនច្បាស់រំអុកដាក់ជីមីន។

« ឯងឈ្មោះម៉ូម៉ូឬ?គួរអោយស្រលាញ់ខ្លាំងណាស់!! »ជីមីនចោទសួរនឹងព្យាយាមទប់ក្មេងដែលកញ្រ្ជោលក្នុងដៃមិនអោយធ្លាក់។បើតាមមើលក្មេងស្រីម្នាក់នេះមិនមែនជាជនជាតិកូរ៉េទេកែវភ្នែកគេមានពណ៍ទឹកសមុទ្រយ៉ាងស្រស់ស្អាតតែទម្រង់មុខនាងកាត់កូរ៉េបន្ដិចបន្ដួចហើយសូម្បីការនិយាយក៏និយាយតែភាសាអង់គ្លេសដែរ។

Short Novel 🔞Où les histoires vivent. Découvrez maintenant