‼️NOT BAD‼️3/?

Start from the beginning
                                    

    ហើយនៅពេលដែលគេជាសះស្បើយដូចដែលដឹងគេគ្មានគ្រួសារសាច់ញាតិអ្វីនោះទេដោយសារតែចិត្តអាណិតចិញ្ចឹមមើលថែអស់រាប់ឆ្នាំទើបអ្នកគ្រូពេទ្យម្នាក់មិនដាច់ចិត្តចោលជីមីនទើបយកជីមីនមកនៅជាមួយធ្វើជាកូនធម៍ដោយបានអោយមកធ្វើជាបុគ្គលិកនៅហាងការ៉េមរបស់កូនស្រីគាត់.. ពីដំបូងក៏រាងពិបាកព្រោះមនុស្សមួយចំនួនចាំមុខជីមីនថាជាអ្នកណាគ្មានអ្នកណាចង់ចូលមកក្នុងហាងនេះទេថែមទាំងលួចដេលដៀលថែមទៀត,តែក៏ត្រូវគ្រួសារអ្នកគ្រូពេទ្យការពារនិងតបតកាន់ទៅពួកគេវិញយ៉ាងចាស់ដៃព្រមទាំងបង្ហាញប្រាប់គ្រប់គ្នាថាជីមីនបានជាសះស្បើយប្រែក្លាយជាមនុស្សធម្មតាដូចជាឯងវិញហើយ..ពីដំបូងក៏មិនសូវមានអ្នកណាជឿទុកចិត្តតែបានប្រហែលប៉ុន្មានខែទើបហាងចាប់ផ្ដើមដំណើរការល្អវិញពេលពួកគេសង្គេតឃើញថាជីមីនមិនបានកើតអ្វីថែមទាំងរួសរាយនិយាយលេងសើចជាមួយភ្ញៀវច្រើនទៀត។មកដល់ពេលនេះវាមួយឆ្នាំទៅហើយ...

*បច្ចុប្បន្ន

« ជីមីនថ្ងៃនេះចង់ញាំអ្វីដែរហុឹម? »កំពុងតែឈរគិតលុយសុខៗសម្លេងមួយក៏បន្លឺឡើងធ្វើអោយក្មេងល្អិតងើបមុខមើលដោយស្នាមញញឹមពេលដឹងថាជាបងស្រីចិញ្ចឹមរបស់ខ្លួន។

« ខ្ញុំតាមតែបងស្រីនោះទេ! »ក្មេងល្អិតញញឹមតបវិញដោយសម្លេងស្រទន់ធ្វើអោយបងស្រីចិញ្ចឹមញញឹមតាមព្រមទាំងងក់ក្បាលតិចៗ

« អញ្ចឹងមើលហាងផងណាបងទៅម៉ាត់នៅជិតនេះបន្ដិច! »នាងញញឹមសម្លឹងមើលមុខប្អូនប្រុសពោរពេញដោយភាពកក់ក្ដៅមុននឹងបន្លឺឡើង,ទោះបីជាជីមីនធ្លាប់មានអតីតកាលមិនល្អក៏ពិតមែនតែគេជាក្មេងដែលគួរអោយស្រលាញ់និងមានសុជីវធម៍ខ្លាំងណាស់ទើបធ្វើអោយគ្រួសារអ្នកគ្រូពេទ្យស្រលាញ់គេខ្លាំងទុកគេដូចជាគ្រួសារតែមួយ។

« បាទបងស្រី! »នាយតូចងក់ក្បាលហើយបងស្រីក៏ដើរចេញទៅជីមីនក៏ចាប់ផ្ដើមរៀបចំកន្លែងអោយមានសណ្ឋាប់ធ្លាប់ជូតនេះជូតនោះតាមតែអ្នកមិនសូវចេះទំនេរ។មួយសន្ទុះក្រោយជីមីនដែលកំពុងរវល់ក្នុងការក្រឡុកទឹកភ្ជេជៈអោយភ្ញៀវក៏ស្រាប់តែលឺសម្លេងរង៉ូវៗចេញពីកន្លែងណាមិនដឹងទើបគេអើតទៅមើលក៏ឃើញក្មេងស្រីម្នាក់កំពុងឈរអោបតុក្កតាសម្លឹងមុខគេម៉ក់ៗនៅមុខកន្លែងគិតលុយ.

Short Novel 🔞Where stories live. Discover now