ភាគ 20 🍃🤍

2.5K 88 3
                                    

          ឃើញហើយមាំតូចក៏ក្រោកដើរបោះជំហានសំដៅទៅរកកន្លែងចតឡានដោយមិនឈប់យូរ! ថេយ៉ុង មិនបានចាប់អារម្មណ៍នោះទេថា មានអ្នកដើរតាមគេពីក្រោយតាំងពីនៅកម្មមកនោះទេ! មុនពេល ថេយ៉ុង មកកម្មវិធី ប៉ានាយបានឲ្យមនុស្សចាំតាមមើលសកម្មភាពរបស់ ថេយ៉ុង គ្រប់ជំហាន! គិតថាគេឆ្លាតតែឯងឬ?
     « ថេយ៉ុង » សំឡេងមាំស្រែកហៅរាងតូចពីចម្ងាយ តែអាចធ្វើឲ្យគេស្ដាប់បាន! ថេយ៉ុង ក៏រហ័សរត់ចូលឡាន ជុងហ្គុក ដោយមិននៅយូរ ព្រោះខ្លាចមានគេឃើញ។
     កង់ឡានបើកចេញពីកម្មវិធីបើកសំដៅទៅព្រលានយន្តហោះព្រោះគេនិងនាំ ថេយ៉ុង ទៅកូរ៉េវិញ ដល់ទីនោះគ្មានអ្នកណារកពួកគេឃើញនោះទេ! ចំណែកកូនប្រុសពួកគេវិញ សុីកជុង និងនាំមកតាមក្រោយ! ព្រោះបើកសិនជាពួកគេទៅផ្ទះពិតណាស់ថាផែនការរត់នេះនិងមិនបានសម្រេចឡើយ។
បុ័ង!!! បុ័ង!!!
     សម្លេងគ្រប់កាំភ្លើងបន្លឺចេញពីខាងក្រោយធ្វើឱ្យពួកគេទាំងពីងាកមើលព្រមគ្នា! ថេយ៉ុង ចាប់ផ្តើមភ័យត្រជាក់ដៃត្រជាក់ជើង ពេលដល់ថាប៉ានាយតាមទាន់ផែនការរត់របស់ពួកគេ។
     « នេះ...នេះជាឡានកូនចៅលោកប៉ា!! » ថេយ៉ុង ងាកក្រោយសម្លឹងមើលទៅឡានពីគ្រឿងដែលបើកមើលតាមក្រោយពួកគេ
     ថេយ៉ុង ចាប់ផ្តើមភ័យ ជុងហ្គុក ដែលខំប្រឹងបើកទៅមុនដើម្បីកុំឱ្យពួកគេដេញមកទាន់ ជុងហ្គុក លើកដៃមកដាក់លើដៃ ថេយ៉ុង ដែលកំពុងតែញ័រព្រោះភាព បានដៃដល់កក់ក្តៅមកដណ្ដប់ពីលើ
ថេយ៉ុង ក៏សម្លឹងមើលមុខ ជុងហ្គុក ដោយរលីងរលោងទឹកភ្នែក មិនដឹងជាពួកគេខុសអី បានជាគ្រាន់តែស្រលាញ់គ្នាសោះហេតុអីក៏ពិបាកម្ល៉េះ? គេមិនបានទៅធ្វើបាបអ្នកណា សាងកម្មជាមួយអ្នកណាមកពីមុននោះទេ តែហេតុអីពួកគេមិនអាចរស់នៅបានសុខដូចគេបាន?
     « ជុងហ្គុក ធ្វើយ៉ាងម៉េចទៅ?? » ថេយ៉ុង និយាយទាំងភ័យ មិននឹកស្មានថារឿងនេះដឹងដល់ប៉ាគេសោះ គិតថានិងរួចផុតទៅហើយ តែគាត់នៅតែតាមមកទាន់ពួកគេទៀត
     « គ្មានវិធីទេ! ព្រោះតែពួកវាបាញ់កង់ឡានបែកហើយ! » ពេលនេះឡានរបស់គេថយល្បឿនមកយឺតម្ដងៗហើយ! ទីបំផុតឡានពួកវាក៏បើកមកឈប់ចតពីមុខឡាន ជុងហ្គុក ធ្វើឱ្យគេគេចទៅណាលែងរួច
     ទ្វារឡានត្រូវបានបើកដោយកូនចៅរបស់ប៉ា ថេយ៉ុង ចាប់ទាញមាឌតូចឱ្យចុះដោយប្រែដៃម្ខាង ឯដៃម្ខាងទៀតកាន់កាំភ្លើង តម្រង់មកក្បាល ជុងហ្គុក ហើយពីរនាក់ទៀតក៏ចូលមកដៃ ជុងហ្គុក ចាប់។
     « ពួកឯងកុំធ្វើអី ជុងហ្គុក ឱ្យសោះ យើងព្រមទៅហើយ » ថេយ៉ុង ងាកស្រែកប្រាប់មុនហ្នឹងនាំខ្លួនចូលទៅក្នុងឡាន។ រាងមាំមិនអាចធ្វើអ្វីបានព្រោះខ្លាចបុរសម្នាក់នោះនិងធ្វើបាប ថេយ៉ុង ចឹងហើយមានតែសម្លឹងមើល ថេយ៉ុង ដើរចូលឡានពណ៍ខ្មៅនោះ ទាំងមិនដាច់ចិត្ត ពេលឡាននោះបើកទៅផុតពួកគេក៏វាយ ជុងហ្គុក រួចទម្លាក់ទៅតាមព្រៃក្បែរនេះបាត់។
    រាងតូចនៅក្នុងឡានគិតតែពីស្រែកយំ យំរហូតមកដល់ភូមិគ្រឹះ! មកដល់ក៏មានប៉ាម៉ាក់នៅអង្គុយចាំជាស្រាប់ ថេយ៉ុង មិនខ្វល់គេដើរសំដៅទៅខាងឡើង
     « ឥឡូវនេះឯងខ្លាំងណាស់! ធ្វើខុសហើយនៅគេចមុខនិងយើងទេ? » សម្តីរបស់ប៉ា ថេយ៉ុង បានឃាត់ដំណើររបស់ ថេយ៉ុង
     « ចុះមកនិយាយជាមួយយើងសិន! » អ្នកជាឪពុកសគំហក
     « ខុស? ខ្ញុំខុសអីគ្រាន់តែស្រលាញ់គ្នា? ប៉ាតាមបំបែកពួកខ្ញុំដើម្បីអី? ជុងហ្គុក គេខុសអី? គេមិនល្អត្រូវណា? » ថេយ៉ុង ធ្វើឲ្យសាមីងាកមុខមកនិយាយគំហកតវ៉ាទៅវិញ ស្រែកសួរទៅគាត់វិញដោយលែងខ្លាងក្រែង ថេយ៉ុង ស្រលាញ់ ជុងហ្គុក ចង់រស់នៅជាមួយនិងគេដូចគ្រួសារអ្នកដទៃបែបកក់ក្តៅដូចគេហេតុអីមិនបាន? គេគ្រាន់តែស្រលាញ់គ្នាធម្មតាសោះហេតុអីក៏ពិបាកម្ល៉េះ? ហេតុអីមិនឲ្យគេបាននៅជាមួយគ្នា?
     « បើឯងនៅហៅយើងថាប៉ា ហេតុអីឯងមិនស្ដាប់តាមយើងធ្វើតាមយើង? »
     « កន្លងមករឿងអីក៏ខ្ញុំស្តាប់តាមប៉ាដែល! តែលើកនេះខ្ញុំធ្វើតាមបេះដូងខ្ញុំហេតុអីមិនបាន? » កន្លងមក គេតាមគាត់គ្រប់រឿង គ្រប់យ៉ាងទាំងអស់មិនមាត់ មិនតអ្វីទាំងអស់ ទោះបីរឿងដែលគេមិនពេញចិត្តក៏ដោយ តែលើកនេះគេមិនអាចធ្វើបាន គេមិនអាចបែកពី ជុងហ្គុក បាន គេនិងប្រឆាំង
     « យើងបានរើសកូនស្រីគេឱ្យឯងរួចហើយ ស្ដាប់តែតាមយើងទៅ »
     « ប៉ាគ្មានសិទ្ធិរើសគូរជីវិតឱ្យខ្ញុំ! »
     « ស្អែកលោក យ៉ុង ដូយុន និងកូនស្រីគាត់មកហើយហើយ! ឯងគិតទៅថាយើងមានសិទ្ធិឬគ្មានសិទ្ធិនោះ! » ស្រដីចប់ក៏ដើរឡើងទៅលើបាត់ដោយភាពជាអ្នកឈ្នះ! ទុកឱ្យ ថេយ៉ុង ជាកូនឈរយំលាន់រំពងចេញផ្ទះ! ចំណែកអ្នកជាម្តាយបានតែចាំលួងកូនខ្លួនព្រោះគ្មានសិទ្ធិអីតវ៉ាជាប្ដី! ម៉ាក់គេក៏គ្រាគេឡើងបន្ទប់។

You've reached the end of published parts.

⏰ Last updated: Dec 10, 2022 ⏰

Add this story to your Library to get notified about new parts!

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now