ភាគ7 🍃🤍

1.3K 92 1
                                    

     « ... » ជុងហ្គុក មិននិយាយព្រោះតែតាមការពិតគេបានខលទៅប្រាប់ សុីកជុង តាំងតែពិយប់មិញបាត់ទៅហើយ មិនឲ្យគេខលប្រាប់យ៉ាងម៉េចបើ គេដឹងថា សុីកជុង ស្រលាញ់និងបារម្ភពីប្អូនគេសឹងអីទៅហើយ រឿងដល់ថ្នាក់នេះឲ្យគេនៅស្ងៀមមិនមាត់យ៉ាងម៉េច? ព្រោះបើគេជាបងហើយមានប្អូនត្រូវអាចោលម្សៀតណាមិនដឹងមកដាក់ថ្នាំបែបនេះ ច្បាស់ណាស់គេនិងមិននៅស្ងៀមទេ រឿងដល់ថ្នាក់នេះឱ្យគេនៅស្ងៀមបានយ៉ាងម៉េច? ហើយបើសិនជាមានអ្នកដឹងហើយមិនប្រាប់គេ រហូតទុកឱ្យគេដឹងតាមក្រោយទៀតច្បាស់ណាស់គេនិងខឹងក្តៅថែមទៀត បែបនេះហើយបានជាមិនប្រាប់មិនបាន តែគេក៏លើកដៃមកក្រសោបឱប ថេយ៉ុង ដើម្បីលួងលោម គេមិនបានដឹងទេថា ថេយ៉ុង ទៅជួបរឿងវិញខ្លះបានជាគ្រាន់តែនិយាយប៉ុណ្ណឹងនិងក៏យំមក តែគេឱបលួងលោម ថេយ៉ុង វិញដោយមិនចង់សួរនាំនោះទេខ្លាចថា ថេយ៉ុង និងយំខ្លាំងជាងនេះ កាលដែលទទួលបានរង្វង់ដៃដល់កក់ក្តៅរបស់ ជុងហ្គុក ហើយ ថេយ៉ុង ក៏បាត់មាត់ឈឹងនិងបិទភ្នែកគេងបាត់ទាំងនៅក្នុងរង្វង់ដៃ ជុងហ្គុក នៅឡើយ។
ជុងហ្គុក នៅសំងំឱ្យ ថេយ៉ុង នៅគេងគើយទ្រូងមួយស្ទុះ ក៏ដកខ្លួនដាក់ឱ្យ ថេយ៉ុង គេងនៅលើពូកវិញ គេនិងអាងចុះទៅធ្វើម្ហូបទុកឱ្យ ថេយ៉ុង! ក្លិនម្ហូបដែល ជុងហ្គុក កំពុងធ្វើនោះក៏ ឈ្ងុយដល់អ្នកកំពុងគេង ដាស់ឱ្យក្រោកមករកក្លិនតែម្ដង។
     « លោកចេះធ្វើម្ហូបដែលឬ? » ថេយ៉ុង ដើរមកជិត ជុងហ្គុក រួមទាំងសួរទៅ ជុងហ្គុក ដែលកំពុងតែធ្វើម្ហូបហើយនៅមកសួរគេចេះធ្វើម្ហូបដែល?? គិតមើលសមអត់??
     « បើខ្ញុំមិនចេះ ខ្ញុំបានអីខ្ញុំរាល់ថ្ងៃ? » ជុងហ្គុក មិនឆ្លើយតែសួរបកទៅ ថេយ៉ុង វិញ
     « ខ្ញុំស្មានតែចេញទៅញាំនៅខាងក្រៅ! ព្រោះខ្ញុំឃើញមនុស្សប្រុសនៅក្នុងរឿងគេមិនចេះធ្វើម្ហូបទេ ឃើញធ្វើតែមីនិងពងទា » ពិតណាស់ ថេយ៉ុង ឃើញតួប្រុសនៅក្នុងរឿងមិនចេះធ្វើម្ហូបស្អីទេ ចេះតែឆុងមីនិងពងទា ដល់តែឃើញនាយក្រាស់ ធ្វើចឹងក៏ចេះតែសួរទៅ ថាមិនត្រូវ ចេះធ្វើតែរសជាតិញាំមិនក៏ថាបាន។
     « ចុះខ្ញុំមិនមែនជាតួប្រុសនៅក្នុងរឿងឯណា! ហើយក៏មិនមែនជាអ្នកមាន » ជុងហ្គុក ថាហីៗលើម្ហូបមករៀបនៅលើតុចានគេមួយនិងរបស់ ថេយ៉ុង
     « មកញាំមកនិងរួចទៅងូតទឹកទៅរៀនការងារនៅពេទ្យ! »
     « អូ! បាទ៎! » ថេយ៉ុង ក៏ទាញកៅអីមកអង្គុយ រាងតូចលើកដៃកាន់សមនិងកាំបិតមកហាតសាច់គោដែលជាសាច់គោអូស្រ្ដាលីលើកមកដាក់ចូលមាត់មួយម៉ាត់...
     « រសជាតិ..ពិតជាឆ្ងាញ់ណាស់ » ថេយ៉ុង រំលឹកក្នុងចិត្តហើយក៏ងើបមើលមុខ ជុងហ្គុក ដោយក្តីរំភើប មិនដឹងដែលថាហេតុអីបានជាមានអារម្មណ៍រំភើប តែព្រោះតែវាឆ្ងាញ់ពេក???
     « អ៊ីចឹងខ្ញុំសុំទៅងូតទឹកសិនហើយ! » ថេយ៉ុង ប្រញាប់ក្រោកចេញយ៉ាងលឿន មិនហ៊ានប្រឈមមុខនិងគេនោះទេ គេទទួលស្គាល់ថាគេមានអារម្មណ៍ល្អតាំងពីជួបគេដំបូងមកម្ល៉េះ តែមនុស្សស្រីកាលពីព្រឹកមិញជាអ្នកណា? ទទួលស្គាល់ថាគេបានគេងមិនខ្វល់មែនព្រោះពេលនោះងងុយ តែមិនមែនមានន័យថាគេមិនចាំរឿងព្រឹកមិញនោះទេ គេអាចដែលថាស្រ្ដីដែលរៀងចំណាស់នោះជាម៉ាក់របស់ ជុងហ្គុក តែចុះស្រីម្នាក់ឈរក្រោយម៉ាក់គេ នាងជាអ្នកណា?

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now