ភាគ 19 🍃🤍

Start from the beginning
                                    

កម្មវិធីសប្បុរសធម៍...
  ជើងសរលោងស្រិលបានទម្លាក់ចុះពីលីឡានទំនើបមួយគ្រឿង អាវខ្មៅវាលខ្នងបន្តិចនិងខោខ្មៅជើងប៉ាត់ សុីកជុង ក៏កាន់ដៃ ថេយ៉ុង ជាប្អូនដើរចូលកម្មវិធីដោយសម្រស់ ថេយ៉ុង ធ្វើឱ្យចែងចាំងដាច់គេមួយកម្មវិធី។
« អូ! នេះកូនប្រុសរបស់លោក ខេវិន មែនទេ? » លោក យ៉ុង ដូយុនជាដៃគូរមុខជំនួញរបស់លោក គីម ខេវិន ដែលគាត់មានកូនស្រីទោលឈ្មោះ យ៉ុង គីឡាយ និងឈ្មោះហៅកាត់ អាឡាយ មុខមាត់បែបកាចៗ ស្អាតតាមស្តង់ដារជនជាតិអ៊ីតាលី
« បាទ៎! » មាឌតូចញញឹមបន្តិចបែបគួរសមជាមួយចាស់ទុំ
« អាឡាយ រាក់ទាក់ជាមួយបងនៅនិងហើយ ប៉ាទៅក្រៅនោះបន្តិច! » ប៉ានាងទះស្មានាងតិចៗរួចក៏លើកកែវស្រាដើរចេញទៅ
« បងចង់ផឹកស្រាបន្តិចទេ? »
« អត់ទេ! » ថេយ៉ុង បដិសេធ ត្រង់ៗ មិនមែនចង់បំបាក់មុខគេទេ តែគេមិនផឹកព្រោះតែគេមិនសូវចេះ ហើយលើកនោះផឹកលើកទីមួយក៏ត្រូវថ្នាំគេទៀត គេរៀងតែម្ដង
« ថេយ៉ុង បងទៅនិយាយទូរស័ព្ទសិន! » មាឌតូចងក់ក្បាលជាចម្លើយ សុីកជុង ក៏ដើរចេញទៅនិយាយនៅខាងក្រៅបាត់ទុកឱ្យ ថេយ៉ុង នៅឈរជាមួយ អាទិ្បច
« បងឈ្មោះ ថេយ៉ុង មែនទេ? » អាឡាយ នៅតែបន្តនិយាយជាមួយនិង ថេយ៉ុង ទៀត ទោះ ថេយ៉ុង មិនបានយកចិត្តទុកដាក់ខ្វល់ក៏ដោយ
« បើស្គាល់ហើយសួរធ្វើអី? » ស្អប់ណាស់បើថាដឹងហើយនៅសួរលេងរឹកទៀត
« សុំទោសបង តែខ្ញុំខ្លាចខុស »
« វិធីសប្បុរសធម៍ជិតចាប់ផ្តើមហើយ យើងទៅរកកន្លែងអង្គុយទៅ! » ថេយ៉ុង មិនបដិសេធក៏ដើរទៅរកកន្លែងអង្គុយរង់ចាំវិធីចាប់ផ្ដើមពេលបន្តិច ទៀត
« សួស្ដីលោក លោកស្រី ទាំងអស់ដែលកំពុងនៅក្នុងកម្មវិធីនេះ! ជាដំបូងសូមអរគុណដល់លោក គីម ខេវិន ជាអ្នកបរិច្ចាគលុយដល់ធំក្នុងកម្មវិធី! តែគួរឱ្យស្ដាយដែលលោក ខេវិន មិនបានអញ្ជើញមក អ៊ីចឹងហើយសូមអ្នកប្រុស គីម ថេយ៉ុង ដែលជាកូនឡើងមកជំនួស » ថេយ៉ុង រាងភ្ញាក់ផ្អើលបន្តិច តែក៏មិនអាចប្រកែកបានចឹងហើយមានតែក្រោកឈរដើរឡើងទៅលើទៅអមដោយសំឡេងទះដៃ
« ខ្ញុំបាទ គីម ថេយ៉ុង សូមគោរពជំរាបសួរ ទៅដល់អ្នកចូលរួមទាំងអស់គ្នានិងសប្បុរសជនទាំងអស់បរិច្ចាគថរិកាសម្រាប់សសប្បុរសធម៍មួយនេះ »
« ពួកយើងបានរៀបចំកម្មវិធីនេះឡើងដើម្បីជាផ្នែកមួយដែលអាចបរិច្ចាគលុយសម្រាប់ក្មេងៗនៅមណ្ឌលកុមារកំព្រាហើយនិងមណ្ឌលចាស់ជរាផងសង្ឃឹមថា កម្មវិធីនេះនិងធ្វើឡើងជារៀងរាល់ឆ្នាំចុះ ដើម្បីជួយទៅដល់ចាស់ៗដែលគាត់ត្រូវការអាហារដើម្បីរស់បន្ត និងក្មេងដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិតទៅមុនទៀត និងក្មេងៗដែលត្រូវបានគេបំពានរាងកាយ ដែលត្រូវការ ការពារនិងសុទ្ធតែត្រូវការមើលថែនិងព្រមទាំងផ្តល់ការអប់រំដល់ពួកគេនិងសុទ្ធតែត្រូវការ ការរៀនសូត្រនេះហើយជាមូលហេតុដែរ យកយើងគួរបានបង្កើតសប្បុរសធម៍នេះឡើង សូមគោរពថ្លែងអំណរគុណអ្នកទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងអរគុណ! » សម្ដីចប់ ថេយ៉ុង ក៏អោនមុខចុះអមដោយសំឡេងទះដៃលាន់កង់រំពងពេញកម្មវិធី! ថេយ៉ុង ដើរចុះមករកកន្លែងអង្គុយវិញ! មួយស្របក់ក្រោយមកក៏មានសារលោតឡើងបង្ហាញលើអេក្រង់ទូរស៍ព្ទ ថេយ៉ុង ដែលវាជាសាររបស់បងប្រុសនាយ។
( ជុងហ្គុក ពេលនេះនៅកន្លែងចតឡាន! )

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now