Ep07: បងជារបស់ខ្ញុំតែម្នាក់គត់

210 22 0
                                    

   បន្ទាប់ពីជប់លៀងឆ្លងថ្ងៃកំណើតរបស់ថេយ៉ុងចប់មនុស្សគ្រប់គ្នាក៏បំបែកទៅផ្ទះរៀងៗខ្លួនអស់នៅឡើយតែ ថេយ៉ុង និងយ៉ុនស៊ូប៉ុណ្ណោះដែលមិនទាន់ទៅ ព្រោះនាងរវល់តែប្រកែកគ្នាជាមួយថេយ៉ុងរឿងនាងចង់បើកឡានជូនថេយ៉ុងត្រឡប់ទៅផ្ទះវិញតែថេយ៉ុងប្រកែកមិនយល់ស្របទាំងដែលខ្លួនស្រវឹងដើរមិនចង់ត្រង់ផ្លូវផង ចុងក្រោយយ៉ុនស៊ូក៏យល់ព្រមឲ្យនាយតូចបើកឡានមកផ្ទះខ្លួនឯងតែម្ដងទៅ បើប្រកែកដាចើក្រឡើតទៀតក៏មិនឈ្នះមនុស្សក្បាលដូចជាថេយ៉ុងដែរ។

@ភូមិគ្រឹះចន

« ហុឹមមម៎ ឯណាទ្វារ?ហើយអ្នកណាយកទ្វារទៅណាហាស? »Tae បើកឡានមកផ្ទះទាំងសុវត្ថិភាពហើយគេក៏ដើរមកខាងលើតម្រង់ទៅបន្ទប់គេងរបស់គេហើយក៏រាវរកទ្វារទាំងស្រែកឡើងបែបមនុស្សស្រវឹង

ក្រាកកក៎

« អុប!! ហុឹមដើមទ្រូងធំៗ ហេហេប្រុសសង្ហា មើលសាច់ដុំលោកចុះធំៗដល់ហើយ »Tae ទប់ខ្លួនមិនជាប់ស្របពេលដែលមានមនុស្សបើកទ្វារមកក៏ធ្វើឲ្យគេដួលទៅលើដើមទ្រូងហាប់ណែនរបស់នាយកម្លោះដែលកំពុងស្លៀកកន្សែងបង្ហាញរាងបន្ទាប់ពីចេញបន្ទប់ទឹកហើយ

« ឯងស្ទាបឆ្អែតឬនៅ »Jungkook អោនមុខទៅសួររាងតូចដែលកំពុងតែលូកលាន់គេទាំងមុខមាំ មើលចុះធំក្លិនពេញខ្លួនតែម្ដងហើយ ក្មេងនេះបែកតែប៉ុន្មានឆ្នាំសោះចេះដើរផឹកស្រាដើរលេងដាច់យប់បែបនេះទៀរ មើលទៅគេប្រែប្រួលខ្លាំងណាស់

« នៅទេ មើលអា៎មុខនេះក៏ស្អាតធ្វើសង្សារខ្ញុំទៅ ចាំខ្ញុំស្រឡាញ់លោកឲ្យច្រើនៗ »Tae ញញឹមលឹបភ្នែកងើយមុខឡើងទាំងបើកភ្នែកមិនចង់រួចសម្លឹងរាងក្រាស់ហើយក៏ចាប់មុខរាងក្រាស់មកមើលហើយក៏និយាយឡើង

« ឯងស្រវឹងហើយ ចាំបងនាំឯងទៅបន្ទប់វិញ »Jungkook ក្រវីក្បាលពេលឃើញអាការៈប្អូនស្រវឹងថ្នាក់ធ្វើឲ្យនាយក្រពុលមុខជាខ្លាំង

« អត់ទេ មិនទៅទេនេះហើយបន្ទប់ខ្ញុំនោះ ខ្ញុំដេកទីនេះ »Tae ក្រវាសដែរាងក្រាសចេញដែលបម្រុងនាំគេចេញទៅ ហើយក៏ហក់ទៅដេកលើគ្រែជំទែងខ្លួននៅលើគ្រែហើយក៏ស្រែកទាមទារចង់ដេកនៅទីនេះ មិនទៅណា

💕ដំណក់ឈាមនៃស្នេហ៍⛓️Where stories live. Discover now