Ep03: អូនខ្លាច ហុឹកៗ

226 24 0
                                    


#ពេលល្ងាច

រុឺងៗ~~

សម្លេងជួងបន្លឺឡើងបន្តិចយើងក៏បានបង្ហាញឲឃើញថាកំពុងមានសិស្សជាច្រើននាំគ្នាចេញមក ។ម្នាក់ៗគឺមានអ្នកមកទទួលនៅឡើយតែក្មេងតូចដល់កំសត់មួយនេះ ដែលកំពុងឈរចាំមកទទួលទាំងមុខស្អុយព្រោះត្រូវបងប្រុសកំហូចទុកចោល

« ថេយ៍ ឯណាបងឯងនោះ?? »YoonSu នាងតូចសួរអ្នកជាមិត្តពីក្នុងឡានដោយក្ដីបារម្ភព្រោះមិនឃើញមានអ្នកផ្ទះមកទទួលហើយបងប្រុសស្អាតនោះក៏មិនឃើញទៀត

« មិនដឹងទេ »Tae អោនមុខពេបចង់យំបន្តិចពេលបាត់បងប្រុសមិនឃើញមករកខ្លួន

« ចាំម្នាក់ឯងមិនល្អទេ ថេយ៍ឡើងឡានមកចាំបងឲតៃកុងឡានជូនទៅ »Yoongi និយាយបន្តពីប្អូនស្រីដោយបារម្ភតិចតួចព្រោះស្មាលនេះទៅហើយមិនឃើញអ្នកផ្ទះមកទទួលទៀត ហើយអាមិត្តជើងល្អមិនដឹងវាទៅព្រាត់ប្រាស់នៅឯណាទៀត??

« មិនអីទេ ថេយ៍ទៅផ្ទះខ្លួនឯងបាន »Tae ងើបមុខមកញញឹមតិចៗកុំឲអ្នកទាំងពីរបារម្មណ៍ពីច្រើនពេក

« អ្ហឹម!! ចឹងក៏បាន »Yoongi ដកដង្ហើមមួយហ្វូហលយក៏ងាកមកសុីញ៉ូភ្នែកឲអ្នកបើកឡានចេញទៅដោយសារតែគេមានការបន្ទាន់។ ក្រោយពីរអ្នកទាំងពីរចេញទៅផិតបន្តិចថេយ៉ុងក៏សន្សឹមៗដើរទៅផ្ទះម្នាក់ឯងទាំងទឹកមុខក្រៀមក្រំ

« បងប្រុសបងនៅឯណា? »Tae ដើរឈ្ងោកមុខបន្លឺសម្ដីនិយាយតិចៗម្នាក់ដោយទឹកភ្នែករលីងរលោងអន់ចិត្តនិងអ្នកជាបងប្រុសជាខ្លាំង ដែលសុខៗបាត់ទៅណាក៏មិនដឹង

« អេក្មេងតូចទៅណាម្នាក់ឯងចាំពូជូនទៅផ្ទះ »សម្លេងបន្លឺពីខាងមុខធ្វើឲក្មេងតូចនៅត្រឹងមួយកន្លែងមិនហ៊ានបន្តដំណើរទៅមុខ ខ្ងាំអាវជាំទាំងភ័យខ្លាច

« ទេខ្ញុំទៅខ្លួនឯង.... ពូលែងដៃខ្ញុំទៅ »Taeប្រឹងក្រវាស.កដៃចេញពីបុរសមិនស្គាល់មុខទាំងភ័យខ្លាច ប៉ុន្តែគេមិនអាចរលចេញពីបុរសនោះបានឡើយព្រោះតែជាគេកូនក្មេងមានកម្លាំងឯណាទៅយកឈ្នះបុរមាឌធំដល់ទៅពីរនាក់នេះទៅ?

« បើលួងមិនបានចាប់យកទៅវើយ »បុរសម្នាក់ទៀតនិយាយឡើងដោយញញឹមចុងមាត់ព្រោះតែពួកគេមានបំណងចង់យកក្មេងតូចម្នាក់នេះទៅលក់ ។ និយាយចប់ពួកគេក៏ចូលទៅចាប់ក្មេងតូចឡើងទាំងកម្រោលនិងស្នាមញញឹមគួរឲខ្លាច

💕ដំណក់ឈាមនៃស្នេហ៍⛓️Nơi câu chuyện tồn tại. Hãy khám phá bây giờ