Ep06: មិត្តចេះប្រច័ណ្ឌ

218 28 4
                                    

១៣ឆ្នាំក្រោយ

« អ្នកម៉ាក់!! »សម្លេងរបស់ក្មេងរូបស្រស់វ័យ18ឆ្នាំម្នាក់បន្លឺឡើងជាចំណាប់អារម្មណ៍ដល់រាងចំណាស់ដែលនៅតុអាហារឲ្យងាកមកមើល។ ដំណើរមួយៗចុះពីលើជណ្ដើររបស់រាងតូចកំពុងចុះមកហើយសម្ដៅទៅតុអាហារដែលមានរៀបចំអាហារទុកឲ្យជាស្រេច

« មកហើយហេស? កូនញុាំអីសិនទៅមុននិងទៅសាលា »អ្នកស្រីចន ងាកមកសួរជាមួយទឹកមុខញញឹមទៅកាន់កូនប្រុស។ រយៈពេលប៉ុន្នាឆ្នាំមកនេះអ្នកស្រីចនបានចិញ្ចឹមបីបាច់ មើលថែថេយ៉ុងបានយ៉ាងប្រៀបដូចជាកូនបង្កើត ហើយគាត់ពិតជាស្រឡាញ់ថេយ៉ុងខ្លាំងណាស់។

« អត់ទេម៉ាក់កូនប្រញាប់ ប៉ុន្តែអ្នកម៉ាក់ »Tae មិនបង្អង់យូរក៏តបវិញភ្លាមៗ

« មានអីមែនទេកូន? »អ្នកស្រីចន

« គឺយប់នេះកូនសុំអនុញ្ញាតចូលផ្ទះយប់បន្តិចហើយព្រោះត្រូវទៅជប់លៀនជាមួយមិត្តរួមថ្នាក់ យ៉ុនស៊ូ ក៏ទៅដែរ »Tae ចូលទៅអោបងិកង៉រប្រាប់អ្នកជាម្ដាយហើយក៏មិនភ្លេចប្រាប់ថាមានមិត្តទៅជាមួយដែរ ដើម្បីកុំឲ្យគាត់បារម្ភ

« ល្អបានសង្សារទៅជាមួយក៏ល្អណា »អ្នកស្រីចន ញញឹមអនុញ្ញាតយ៉ាងលឿន បើមានយ៉ុនស៊ូទៅជាមួយគឺគាត់ទុកចិត្តហើយ ព្រោះពីរនាក់និងតែងតែទៅណាមកណាជាមួយគ្មារហូត ណាមួយគ្រួសារទាំងពីរក៏មានទំនាក់ទំនងជិតស្និតនិងគ្នាខ្លាំងដែរ

« អ្នកម៉ាក់ !! »Tae ពេបមាត់ដូចជាកូនក្មេងហៅរាងចំណាស់តិចៗ មិនឲ្យគាត់បង្អាប់បានយូរ

« ម៉ាក់លលេងទេ »អ្នកស្រីចន អស់សំណើចឡើងពេលឃើញកូនប្រុសមុខក្រម៉ូវ រកតែគាត់បង្អាប់លេងបន្តិចក៏មិនបាន ឆាប់ណាស់។ កុំថាតែគាត់ដែលគិតបែបនិង បើអ្នកក៏គិតដូចគាត់ដែល បើពីរអ្នកនិងទៅណាមកណាជាមួយគ្នារហូតឡើងស្និតដូចជាសង្ហារ បើអ្នកណាមិនយល់ច្រឡំទើបចម្លែក

« ចឹងកូនទៅហើយ  សឺត!! »Tae អោនទៅថើបគាត់បន្តិចហើយក៏ដកខ្លួនចេញមកយ៉ាងលឿនចៀសវាងកុំឲ្យគាត់បង្អាប់បានទៀត។

   Taehyung ដើរចេញពីភូមិគ្រឹះសម្ដៅទីឡានស្ព័ររបស់ខ្លួនដែលទុកនៅខាងក្រៅហើយក៏រហ័សបើកឡានចេញយ៉ាងលឿន

💕ដំណក់ឈាមនៃស្នេហ៍⛓️Where stories live. Discover now