‼️NOT BAD‼️1/??

Comenzar desde el principio
                                    

« បាទទាន!! »

« ទៅសម្រាកចុះតែកុំភ្លេចទៅស៊ើបបន្ថែម!! »

« បាទទាន!! »កូនចៅក្រោមឱវាទងើបឈរត្រង់ខ្លួនអោនគោរពចាហ្វាយនាយដោយការស្ដាប់បង្គាប់មុននឹងនាំចេញទៅម្ដងម្នាក់ៗនៅពេលលឺបញ្ជាបន្ទាប់ពីចាហ្វាយនាយ

« នាំគ្នាចេញទៅ!! »មេក្រុមនៃITTនិយាយហើយកូនក្រុមស៊ើបអង្គេតក៏នាំគ្នាចេញទៅបន្សល់ទុកអោយចាហ្វាយនាយអង្គុយសញ្ចឹងគិតក្នុងបន្ទប់ប្រជុំម្នាក់ឯងមុននឹងទាញLaptopចុចទាក់ទងទៅខាងស៊ើបអង្គេតក្រៅប្រទេសយ៉ាងសម្ងាត់...

ចំពោះរឿងក្ដីមួយនេះមិនមែនអត់តម្រុយសោះនោះទេបើតាមអ្នកនៅម្ដុំនោះផ្ដល់ពត៍មានប្រាប់គឺពួកគេបានឃើញក្មេងប្រុសម្នាក់មាឌតូចនៅក្នុងឃ្លាំងចាស់មួយនោះសភាពឌ្រុមឌ្រោមមុខមាំស្លក់ស្លេកស្លាំងដូចជាមនុស្សញៀនថ្នាំប៉ុន្ដែនៅពេលដែលក្រុមស៊ើបអង្គេតទៅស្រាវជ្រាវរុករើពេញឃ្លាំងចាស់មួយនោះបែរជាគ្មានឃើញអ្វីទៅវិញសូម្បីតែស្នាកស្នាមបន្សល់ទុកជាភស្ដុតាងបន្ដិច.. វាចម្លែកហើយក៏ជាករណីឃាតកម្មទីមួយដែលឃោឃៅបំផុតដោយសារតែការស្លាប់របស់ជនរងគ្រោះសុទ្ធតែដូចគ្នាបើជាមនុស្សស្រីគឺសម្លាប់ដោយអា៎.ក.និងវះកាត់ដើមទ្រូងចោលព្រមទាំងរាងកាយពោរពេញដោយស្នាមកាំបិតជាច្រើនបើសិនជាមនុស្សប្រុសខ្វេះភ្នែកព្រមទាំងកាត់ប្រដាប់ភេទចោលហើយរាងកាយដែលយកមកបោះចោលគឺសុទ្ធតែអាក្រាតកាយទាំងអស់...

ឃាតកម្មឃោរឃៅយ៉ាងនេះគេមិនជឿទេថាត្រឹមតែក្មេងប្រុសម្នាក់ដែលប្រជាពលរដ្ឋបានឃើញធ្វើវាតែម្នាក់ឯងវាប្រាកដជាមានក្រុមយ៉ាងតិចណាស់ក៏ដប់អ្នកដែរ។ហើយចំពោះគោលបំណងក្នុងការសម្លាប់នេះប៊ូលីសអាចសន្និដ្ឋានបានថាជាករណីប្លន់សម្លាប់ដើម្បីយកទៅទិញថ្នាំប្រើប្រាស់..ចំណែកពពួកដែលសម្លាប់សុទ្ធតែជាមនុស្សវិកលចរិតនិងប្រើថ្នាំហួសកម្រិតធ្វើអោយប្រែក្លាយជាបែកសតិ...។

.*.*.*.*.*.*.*.*.*.*.*
ការទាក់ទងរបស់មេក្រុមស៊ើបអង្គេតរបស់ប្រទេសកូរ៉េទៅកាន់ក្រុមជំនាញរបស់សហរដ្ឋអាមេរិកត្រឹមតែមួយយប់ប៉ុណ្ណោះក្រុមស៊ើបអង្គេតUSAក៏បានមកដល់ទឹកដីកូរ៉េដោយនាំយកភាពអង់អាចក្លាហានមកជាមួយដោយខណៈពេលនេះក្រុមស៊ើបអង្គេតត្រឹមដប់នាក់ប៉ុណ្ណោះកំពុងអង្គុយក្នុងសាលប្រជុំស្ដាប់ពី
របាយការណ៍របស់ករណីឃាតកម្មមួយនេះ។

Short Novel 🔞Donde viven las historias. Descúbrelo ahora