🔞ភរិយាសម្អប់✨🔥( 34 )

Start from the beginning
                                    

# ភូមិគ្រិះចន

<< ជុងហ្គុក!!!>> ពុទ្ធោនេះនាងកងរីហៅរិទ្ធិសែនហើយតើនៀក៎អូយ៎បំពងក៏បានពិនមែនគ្រាន់តែស្រែកហៅប្ដីសោះចង់ផ្អើមមនុស្សមួយភូមិគ្រិះទៅហើយ
<< បាត បាតបង បងនៅទីនេះហើយ!!>> ជុងហ្គុកនាយព្យាយាមរត់មករកប្រពន្ធយ៉ាងលឿនព្រោះមុននេះប្រពន្ធប្រើអោយទៅជួយធ្វើម្ហូបម៉ែដោះលូវហៅមកទៀតហើយដឹងមានការអីទេ
<< អូនស្រេកទឹក!!>> ពុទ្ធីធម៌មាំហៅប្ដីស្ទើររហែកមេឃនឹងអោយយកទឹកអោយទេព្រះអោយចំជាប្រពន្ធជើងល្អមែន
<< គ្រាន់តែពិននឹងអូនហៅបងចង់រង្គើផ្ទះទៅហើយ!!>> ជុងហ្គុកនាយនិយាយទាំងហួសចិត្ត
<< មិនឆាប់ទៅយកមកនៅរអ៊ូស្អី!!>> ថេរហ្យុង
<< បងទៅ គឺបងកំពុងទៅហើយតើ!!>> ជុងហ្គុកនាយនិយាយហើយក៏ដើរចូលផ្ទះបាយវិញហើយបើកទូរយកទឹកមកអោយភរិយាផឹក
ជួនអីនេះក៏ជិតដល់បុណ្យសម្រាប់អប់អរឆ្នាំថ្មីទៀតទើបនាយបានសម្រាកការងារហើយមកជួយការងារផ្ទះម្ដងនោះបុគ្គលិកនៅក្រុមហ៊ុនខ្លះក៏បានទៅស្រុកកំណើតអីបែបនឹងព្រោះតែរវល់ធ្វើការយូរទើបបានទៅម្ដងមិនងាយនោះទេដែលដាក់ច្បាប់ពីការងារហើយទៅដើរលេងនោះលុះត្រាតែថ្ងៃបុណ្យទើបងាយនឹងឈប់ស្រួល
<< មិត្តបងគេប្រាប់ថាគេមកលេងពួកយើង!!>> ជុងហ្គុក
<< ជារឿងបងទេ!!>> ថេរហ្យុង
<< អូនមិនគិតថានឹងមានគម្រោងទៅដើរលេងទេហេស៎!!>> ជុងហ្គុកនាយក៏និយាយប្រាប់ថេរ
<< គម្រោងដើរលេងអីទេស៎ អូនខ្ចិលដើរណាស់!!>> ថេរហ្យុង
<< ចឹងទុកអោយបងជាអ្នកនាំអូនទៅវិញល្អជាង!!>> ជុងហ្គុក
<< ទៅណា!!>> ថេរហ្យុង
<< ជុៗ  មិនប្រាប់ទេបើប្រាប់មិចនឹងភ្ញាក់ផ្អើលទៅ!!>> ជុងហ្គុកនាយមិននិយាយប្រាប់ថេរនោះទេថានាយនាំគេទៅណានោះទេព្រោះវាមិនសប្បាយ
<< ម៉ាក់មកវិញហើយនេះមើលនៀក៎កូនថេរម៉ាក់ទិញអីមកខ្លះ!!>> លោកស្រីចននិយាយទាំងលើកឥវ៉ានបង្ហាញថេរអោយមើល
<< ជាអ្វីនឹងម៉ាក់!!>> ថេរហ្យុង
<< ជាកាដូសម្រាប់ឆ្នាំថ្មីណាកូន!!>> លោកស្រីចនក៏និយាយប្រាប់ទៅថេរហ្យុង
<< ម៉ាក់ក៏មានកាដូរអោយកូនដែរ!!>> លោកស្រីគីម
<< ប៉ាក៏មាន!!>> លោកគីមក៏បន្ទរពីក្រោយម្នាក់ទៀត
<< អូ៎នេះជាអ្វីនឹងប៉ាម៉ាក់!!>> ថេរហ្យុង
<< នេះកូនថេរបើកមើលទៅថាជាអ្វី!!>> លោកស្រីចនក៏ហុចការដូររបស់គាត់អោយទៅថេរហ្យុង
ថេរក៏យកកាដូរនោះមកបើកមើលចង់ដឹងថាជាអ្វីព្រោះប្រអប់ការដូរដូចស្រាលៗមើលទៅមានអីឬអត់នឹង...
<< វ៉ាស៎ ឈុតនេះវាមិន->> ថេរហ្យុងនិយាយទាំងបើកភ្នែកធំមើលទៅឈុតដែរលោកស្រីចនអោយនោះ
<< ជាឈុតគេងយប់ណាកូន!!>> លោកស្រីចន
<< អ្ហូយ៎ ចង់ខ្យល់នេះជាឈុតមិនបានគេងទៅវិញទេម៉ាក់អើយ!!>> ថេរហ្យុងនិយាយទាំងធ្វើមុខស្មឺកៗព្រោះថាឈុយនេះវាស្បៃៗហើយស្ដើងពាក់ទៅឃើញដល់ក្នុងតែម្ដង
<< នេះបើករបស់ម៉ាក់ម្ដងទៅ!!>> លោកស្រីគីមក៏ហុចការដូររបស់គាត់អោយទៅថេរហ្យុងបើកវិញម្ដង
<< មិនមែនបែបនេះទៀតឯណាហីម៉ាក់!!>> ថេរហ្យុង
<< បើកសិនទៅកូន!!>> លោកស្រីគីម
<<.....!!>> ថេរហ្យុងមិនមាត់ក៏បើកការដូរនោះ អូម៉ាយកត ការដូរអ្នកម្ដាយឈ្នះអស់មាសសត្រូវលើកនេះខ្លាំងជារបស់ម៉ាក់ក្មេងទៀតលោកនេះជាឈុតអ្វ៏នឹងដូចប៊ីគីនីតិចអីតិចសំខានើនៅវានអាខ្សែអីខ្វែងខ្វាត់ពេញនឹងទៀតពាក់ហើយធានាគ្មានដើររួចទេ
<< ម៉ាក់!!>> ថេរហ្យុងហៅម៉ាក់ខ្លួនទាំងពេបមាត់តិចៗលោកស្រីចននឹងលោកស្រីគីមឃើញបែបនេះក៏នាំគ្នាសើចកុំថាឡើងតែពួកគាត់អ្នកបម្រើនៅក្នុងភូមិគ្រិះក៏នាំគ្នាអស់សំណើចដែរ
<< ជារបស់ប៉ាកូនបើកទៅ!!>> លោកគីមក៏ហុចអោយទៅថេរទាំងញញឹម ចំណែកថេរដល់ពេលចឹងពេកដួចលែងហ៊ានបើកហើយព្រោះឆាកដំបូងសាហាវៗពេក
<< ឆាប់បើកទៅកូន!!>> លោកគីម ថេរហ្យុងក៏សម្រេចចិត្តបើកទាំងមិនហ៊ានព្រោះខ្លាចប៉ះការដូរសំណព្វស្អីនោះទៀត
<< អូ៎នេះជាសំបុត្រសម្រាប់ចូលលេងសួនផ្ការ!!>> ថេរហ្យុង
<< មែនហើយកូន!!>> លោកគីម
<< មានដល់ទៅ 10 សន្លឹក!!>> ថេរហ្យុង
<< ប៉ាបានកក់ទុកតាំងពីម្សិលមិញមកម្លេះ!>> លោកគីម
<< តែប៉ាមិនច្រើនពេកទេដឹង!!>> ថេរហ្យុង
<< មិត្តកូនក៏ទៅដែរ!!>> លោកគីម
<< ជីមីនមែនទេប៉ា!!>> ថេរហ្យុង
<< ប៉ាមិនប្រាប់ទេចាំស្អែកទៅដឹងហើយ!!>> លោកគីម
លុះដល់ល្ងាចបន្តិចនៅក្នុងភូមិគ្រិះក៏បានធ្វើកម្មពិធីជួបជុំគ្នាបែបលក្ខណះគ្រួសារយូនហ្គី ជីមីន ជេហូប សូមីអីក៏មកដែលព្រោះថេរហ្យុងបានហៅមកជាពិសេសនោះលោកមីននឹងប្រពន្ធគាត់លោកស្រីផាកក៏ទៅដូចគ្នាចំណែកភ្ញៀវក្រៅប្រទេសនោះគឺស៊ូរនឹងស៊ូរីមពួកនាយក៏បានមកដូចគ្នា
<< អូហូយ៎មិត្តសម្លាញ់បែកគ្នាមិនយូរប៉ុន្មានផងក៏ប៉ោងស្ទីលបាត់ទៅហើយណ៎!!>> ជីមីននិយាយទាំងសើចតិចៗ
<< កុំមកថាតែយើងចុះឯងនឹមិនស្ទ៏លទេហី!!>> ថេរហ្យុង
<< អួយ៎ប៉ាតូចឆ្នាស់ម្លេះ!!>> ជីមីន
<< នែ៎នាងខ្មីមនេះ កុំតែមានកូនទេហា៎កុំអីហក់ធាក់ម៉ង!!>> ថេរហ្យុងនិយាយទាំងសម្លក់មិត្ត
<< ចរិកគ្មានកែរទេឯងនេះ!!>> ជីមីន
<< ឆឹស កុំមកចម្អន់អោយយើងមកទៅញុាំបាយវិញ!!>> ថេរហ្យុងក៏បានកាន់ដៃជីមីនទៅសួនខាងក្រៅព្រោះគេបានរៀបចំនៅលើសួនមានក្រាលក្រណាត់សាច់ក្រាស់នៅលើនឹងមាននំអាហារផ្សេងៗទៀតបើនៅម្ខាងទៀតមានអាំងសាច់
<< អូយ៎ ប៉ោងស្ទីលដូចគ្នាកាន់ដៃគ្នាចឹងល្អមើលម្លេះហើយតឿដូចគ្នាទៀត!!>> យូនហ្គី
<< អឺ មែនហើយស្ទីងហាស៎ហា!!>> ជុងហ្គុកនិយាយហើយក៏សើចចេញមកព្រោះមើលទៅកំប្លែងណាស់
<< យើងនេះម្ដងសោះប៉ោងបាត់ខ្លាំងហ៎េ!!>> យូនហ្គី
<< គ្រាន់បើហា៎!!>> ជុងហ្គុក
<< នែ៎អាតាចាស់អត់ការងារហេស៎បានមកន៨យាយដើមប្រពន្ធ!!>> ថេរហ្យុងនិយាយទាំងចាប់មូលត្រចៀកនាយ
<< អូយយ៎បងមិនបាននិយាយទេនៀក៎អាយូនវាអ្និនាំបងតើ!!>> ជុងហ្គុក
<< យឹស៎ ទំនេរណាស់ណ៎ទៅឆាប់ទៅអាំងសាច់គ្មានមកអង្គុយចឹងទេ!!>> ជីមីនក៏មូលត្រចៀកយូនហ្គីហើយដេញទៅទាំងពីរ
<< ចឹងចុះអោយរាង!!>> ថេរហ្យុងនិយាយទាំងពេបមាត់មើលទៅប្ដីនៅមិននៅមកនិយាយដើម្ប្រពន្ធខ្លួនឯងចឹងៗអីនៅក្រៅបន្ទប់មិនសុខទេ
<< ពួកគេគួរអោយស្រឡាញ់ណាស់!!>> ស៊ូរ
<< ចុះបងនោះមិនគួរអោយស្រឡាញ់ទេហេស៎!!>> ស៊ូរីម
<< គ្មានត្រង់ណាគួរអោយស្រឡាញ់ផង!!>> ស៊ូរ
<< មើលនិយាយចចង់អោយបងដាក់ទោសមែនទេហឹម សឺតៗ!!>> ស៊ូរីមនាយនិយាយហើយក៏ចាបក្ដោបមុខតូចច្រមិចមកក្រញិបថើបពេញនឹង
<< អួយយ៎ បានហើយលែងអូនមិនចេះខ្មាស់គេទេហេស៎!!>> ស៊ូរវៃនាយតិចទាំងអៀនឡើងក្រហមថ្ពាល់
<< ហឹសស៎!!>> ឃើញអ្នកជាសង្សារអៀនបែបនេះនាយអត់នឹងខ្នាញ់មិនបានទេ  នាយពីរនាក់នេះណាស្ងាត់ៗក៏លួចទាក់ទងគ្នាក្លាយជាសង្សារបាត់ថែមទាំងជិតរៀបការទៀតផងពិតជាគួរអោយភ្ញាក់ផ្អើលមែន
<< នេស៎ អាពីរនាក់នោះវាជាសង្សារនឹងគ្នាតាំងពីពេលណា!!>> យូនហ្គីសួរទៅជុងហ្គុកដែលឈរអាំងសាច់ជិតនាយ
<< អាណាទៅដឹងលឺថាជិតរៀបការទៀតផង!!>> ជុងហ្គុក
<< ពួកវាពីរនាក់នឹងទោះក្លាយជាសង្សារហើយនៅតែខាំគ្នាដូចឆ្កែមិនប្ដូរពិតមែន!!>> យូនហ្គី
<< ហេម៎ លោកប្ដីអាំងសាច់អោយដឹងអាំងសាច់កុំរបៀបអាំងបណ្ដើរនិយាយដើមគេបណ្ដើរទឹកមាត់ពេញសាច់លូវហើយ!!>> ជីមីន
<< បាទ បាទបងដឹងហើយ!!>> យូនហ្គី
<< បងក៏ដូចគ្នាដែរ!!>> ថេរហ្យុងងាកទៅសម្លក់ជុងហ្គុកគិតថានាយមិនត្រូវបានស្ដ៏បន្ទោរពីប្រពន្ធឬគិតខុសហើយប្រពន្ធពួកនាយនេះណាសុទ្ធតែជីដូនមួយខ្លាណាប៉ះរលាកៗ
<< បងមានបាននិយាយឯណា!>> ជុងហ្គុក
<< តែអូនលឺ បានឈប់តមាត់ជាមួយអ-អឹមម>> ថេរហ្យុងនិយាយមិនទាន់ចប់ផងក៏ត្រូវនាយជាស្វាមីចាប់កញ្ចឹងក៎មកជិតហើយថើបជញ្ជក់មាត់យ៉ាងច្រលើម
<< អូ៎ លោកព្រះហ៊ានម្លេះ!!>> យូនហ្គីនាយនិយាយទាំងភ្ញាក់ផ្អើលអាប្រពន្ធកំពុងខឹងហើយនៅមកចាប់គេថើបទៀត
<< អឹមមម ជុង!!>> ពេលជុងហ្គុកនាយដល់មាត់ចេញវិញថេរហ្យុងហៅឈ្មោះនាយតិចទាំងថ្ពាល់ឡើងក្រហមព្រោះត្រូវប្ដីចាប់ថើបមុខគេបែបនេះ
<< បែបនេះទើបហៅថាតមាត់អូនចង់បានម្ដងទៀតទេ!!>> ជុងហ្គុកនាយនិយាយទាំងញញឹមខិល មនុស្សនាយនេះណាប្រាប់អោយហើយចុះពិនញោះណាស់ហើយបើយាយាពីអាខាងឌឺនឹងគឺ 9 តែម្ដង
<< ឆ្កួត!!>> ថេរហ្យុងនិយាយតិចៗទាំងយកដៃទៅវៃទ្រូងនាយហើយយកមុខទៅខ្ទប់នឹងទ្រូងរបស់នាយព្រោះតែអៀនគេមិនគិតទេថាប្ដីគេនឹងច្រលើមបែបនេះ
<< អ្នកចង់បានបែបនឹងដែរទេប្រពន្ធសម្លាញ់!!>> យូនហ្គីនាយនិយាយហើយក៏ងាកទៅមើលមុខជីមីនដែលមើលថេរហ្យុងភ្លឹកនោះ គ្រាន់តែលឺប្ដីនិយាយបែបនេះភ្ញាក់អោយព្រឺតតែម្ដងដូចគេទះចឹងតែគិតហីថានឹងថើបគេបានងាយៗនោះ
<< ហ៊ានតែប៉ះអូនគេងក្រៅផ្ទះហើយម្ដងនេះ!!>> ជីមីន
<< ដាច់ចិត្តដែរហ៎!!>> យូនហ្គី
<< ប្រាកដហើយ!!>> ជីមីន
<< មិនអាណិតប្ដីខ្លះទេឬប្រពន្ធសម្លាញ់!!>> យូនហ្គី
<< ទៅអាណិតធ្វើអីអាប្ដីចឹងនោះ>> ជីមីន
<< ចឹងបងយកប្រពន្ធមួយទៀតហើយចឹងដើម្បីអោយគេថែបងខ្លះកុំអោយដូចអូនវៃបងព្រឹកល្ងាចរហូត!!>> យូនហ្គី ហូយ៎អាណិតកូនឆ្មាណាស់លោកត្រូវប្រពន្ធវៃព្រឹកល្ងាច༎ຶ‿༎ຶ
<< ហុឹកហុឹកៗ ហា៎អាប្ដីឆ្គួតមិនមើលពោះប្រពន្ធឡើងពិនកញ្ចឺរទេហេស៎ អ្ហឹកៗ ចឹងហើយមិននៅមើលថែប្រពន្ធទេនៅចង់បានប្រពន្ធថែមមួយទៀត ហុឹកហុឹកៗ ដឹងចឹងអញមិនការមួយទេ អ្អឹកៗៗ!!>> ជីមីននិយាយរៀបរាបទាងយំទឹកភ្នែករហេមរហាមពេញថ្ពាល់ដៃវិញវៃទ្រូងប្ដីដឹបៗចង់ធ្លាក់សួតទៅហើយ
<< អូ៎ៗ បងនិយាយលេងតើប្រពន្ធបងទាំងស្អាតទាំងគួរអោយស្រឡាញ់នៀកបងដាច់ចិត្តទៅយកអ្នកណាទៅហឹម សឺត ឈប់យំទៅបងលលែងតើ!!>> យូនហ្គីនាយក៏លួងលោមជីមីនវិញម្ដងជូតទឹកភ្នែកចេញអោយហើយនៅថើបថ្ពាល់ប៉ោងបានមួយទៀតបន្ទាប់មកក៏ទាញមកអោយជាប់ទ្រូង
<< បងលែងអីចឹង ហឹក៎!!>> ជីមីននិយាយទាំងពេបមាត់ដាក់នាយច្រមុះវិញឡើងក្រហមថ្ពាល់ក៏ក្រហមភ្នែកក៏ក្រហមឡើងខ្ចូតម៉ងហា៎ចឹងតើបានយូនហ្គីនាយញោះអោយយំសឹងរាល់ងៃបើងៃខ្លះញោះគេយំហើយលួងអត់បាត់គឺគេលើសាឡុងឬក៏ក្រៅបន្ទប់តែពិននឹង
<< តោះទៅញុាំសាច់អាំងវិញណ៎!!>> យូនហ្គ៏នាយក៏ស៊កដៃទៅកាន់ចងកេះជីមីនហើយបណ្ដើរទៅរកកន្លែងអង្គុយ
<< អូនក៏ចឹងដែរអ្នកមានផ្ទៃពោះបែបនេះគេមិនអោយឈរយូរទេមោះទៅរកកន្លែងអង្គុយវិញណ៎!!>> ជុងហ្គុកនាយក៏កាន់ដៃថេរដើរមួយៗទៅកន្លែងអង្គុយមិចនឹងហ៊ានដើរលឿនទៅតែដើរលឿនសាកមើលធ្លាក់កូនមកលូវហើយ
<< ក្រឹប៎ >>
<< អូយយ៎ ថេរមិចបានខាំបង!!>> ជុងហ្គុកនាយអង្អែលត្រងដើមដៃដែរថេរខាំមុននេះថើរៗ មិចនុងមកខាំដៃគេចឹងដឹងគេឈឺហេ៎ផាច់ៗលូវ
<< អូនក៏មិនដឹងថាយ៉ាងមិចដែរ តែអូចចង់ខាំ!>> ថេរហ្យុង
<< អូនប្រហែលជាឃ្លានហើយ បងទៅយកអាហារមកអោយអូនចុះអង្គុយទីនេះហើយ!!>> ជុងហ្គុកនាយនិយាយហើយក៏កាន់ចានមួយទៅចាប់អាហារដែលនៅលើតុកដើម្បីយកមកអោយប្រពន្ធញុាំ
ការជួបជុំបែបលក្ខណះគ្រួសារត្រូវបានបញ្ចប់មេឃក៏កាន់តែយប់ជ្រៅទៅហើយតែសម្រាប់ជុងហ្គុកនាយមិនព្រមអោយថេរនៅដល់យប់ពេកទេនាយបាននាំថេរមកបន្ទប់មុនទៅទៀតព្រោះថេរុំានផ្ទៃពោះទើបនាយចង់អោយគេគេងបានគ្រប់គ្រាន់នឹងណា៎ ឯយូនហ្គីក៏ដូចគ្នានាយបាននាំជីមីនទៅផ្ទះវិញមិនអោយយប់ជ្រៅទាន់ទេអ្នកដែលនៅដល់យប់ជ្រៅមានតែចាស់ៗប៉ុន្មានអ្នកនឹងស៊ូរ ស៊ូរីមនឹងឯង
ថេរវិញទោះប្ដីនាំមកដល់បន្ទប់មុនយប់ជ្រៅក៏ដោយតែគេមិនទាន់គេងនោះទេព្រោះតែគេងមិនលក់ណាមួយក៏រៀងពិបាកគេងព្រោះទើសពោះ គេបានមកឈរនៅរាហាលខាងមុនហើយមើលទៅដួងតារាដែលរះលើផ្ទៃមេឃយ៉ាងស្រស់ស្អាតនឹងបញ្ចេញពន្លឺមកនោះទាំងញញឹមស្រាលៗ
<< អូនគេងមិនលក់មែនទេទើបមកឈរទីនេះ សឺត!!>> ជុងហ្គុកនាយអោយថេរពីក្រោយនឹងដាក់ចង្កាទៅស្មាររបស់ថេរថែមទាំងច្រលើមលួចឆ្មក់ថើបថ្ពាល់បានមួយទៀត
<< ហឹមម!!>> ថេរហ្យុងក្រហឹមដើមក៎បន្តិចហើយក៏បែរងាកមកទល់មុខនឹងនាយវិញម្ដង
<< អូនគេងអត់លក់ទេ!!>> ថេរហ្យុងន៨យាយទាំងពេបមាត់ដាក់នាយ
<< មកតាមបងមក!!>> ជុងហ្គុកនាយក៏កាន់ដសថេរដើរទៅសាឡុងយឺតៗនឹងដាក់ខ្លួនអង្គុយរួចហៅថេរអោយអង្គុយលើភ្លៅនាយ
<< បងមិនធ្ងន់ទេហេស៎!!>> ថេរហ្យុងក៏សួរទៅនាយ
<< គ្មានធ្ងន់អិតិចទេស្រាលដូចរោមសត្វ!!>> ជុងហ្គុក
<< ឆ្គួត!!>> ថេរហ្យយងអៀនថ្ពាល់ក្រហមភ្លាមៗ
<< បងឆ្គួតតែរហូតនឹងតែនៅតែស្រឡាញ់បងទៀត!!>> ជុងហ្គុកនាយទាញថេរអោយផ្ដេកក្បាលនឹងទ្រូងរបស់នាយហើយនិយាយឡើងតិចៗ
<< បងតែងតែនិយាយញោះអូនគ្រប់ពេល!!>> ថេរហ្យុង
<< ស្រួលខ្លួនទេ!!>> ជុងហ្គុក
<< ហឹមម គ្រាន់ជាងគេងលើពូក!!>> ថេរហ្យុង
<< អូនដឹងទេថាបងស្រឡាញ់អូនខ្លាំងប៉ុន្មា!!>> ជុងហ្គុក
<< អូនមិនដឹងទេតែទង្វើរបស់បងបានអោយអូនដឹងហើយក៏ដឹងច្បាស់ទៀតផង!!>> ថេរហ្យុង
<< អូនប្រៀបដូចជាពន្លឺទានដែលតែបំភ្លឺផ្លូវមកមករហូតទោះជាពេលខ្លះពន្លឺនោះត្រូវគេពន្លត់អោយរលត់តែអូនក៏នៅតែព្យាយាមបំភ្លឺវាឡើងគ្រប់ពេលមែនទេអូនតែងតែលះបង់គ្រប់យ៉ាងដើម្បីបងបងឆ្ងល់ណាស់ហេតុអីពីមុនមកបងមិនស្រឡាញ់អូន ហឹសៗ កាលពីមុនបងដូចជាមនុស្សម្នាក់ដែលគ្មានទំនួលខុសត្រូវយ៉ាងអញចឹងជាមនុស្សយល់តែចិត្តខ្លួនឯងឆេវឆាវគ្មានហេតុផលសមហើយដែលអូនតែងតែហៅមកថាឆ្គួតនោះ!!>> ជុងហ្គុកបាយនិយាយរៀបរាប់ពីអារម្មណ៍ពិតរបស់នាយប្រាប់ទៅភរិយាបណ្ដូលចិត្តដែលនៅលើរង្វង់ដៃនោះទាំងសំឡេងផ្អែមដូចជាតន្រ្តីនាយម៨នដឹងឡើងថាគេបានគេងលក់ព្រោះតែភាពកក់ក្ដៅពីរាងកាយនឹងបេះដូងរបស់នាយបានធ្វើអោយគេគេងលក់យ៉ាងស្កប់ស្កល់
<< ក្មេងឆ្គួតអូនកំពុងពង្វក់បងអោយងើបក្បាលមិនរួចព្រោះអូនហើយដឹងទេ សឺត!!>> ជុងហ្គុកនាយក៏លើបីថេរទៅដាក់លើពូកហើយថើបថ្ងាស់គេមួយខ្សឺតមុននឹងគេងអោបក្មេងជាទីស្រឡាញ់នោះក្នុងរង្វង់ដ៏កក់ក្ដៅរបស់នាយ
<< មួយជីវិតបងនេះមានត្រឹមអូនម្នាក់គឺគ្រប់គ្រាន់ពេកហើយបងមិនចង់បានអ្វីផ្សេងបន្ថែមទៀតនោះទេកាលមុន លុយឡានសំខាន់ណាស់សម្រាប់បងតែពេលនេះមានតែអូនទេដែលសំខាន់ជាងគេ សុបិន្ដល្អប្រពន្ធសម្លាញ់!!>> ជុងហ្គុកនាយនិយាយហើយក៏បិទភ្នែកគេងលង់លក់ម្នាក់ដែរទៅ
ពេលខ្លះសេចក្ដីស្រឡាញ់យើងមិនអាចនិយាយបានទេថាយើងឃើញម្នាក់នោះភ្លាមយើងមានអាម្មណ៍ល្អចង់ក្បែរគេភ្លាមទើបហៅថាសេចក្ដីស្រឡាញ់ឬស្នេហានោះទេគឺថាស្នេហាត្រូវការពេលវេលាប្រៀបដូចដំណក់ទឹកសន្សើមយ៉ាងអញ្ចឹងកាលណាតែយើងត្រងវាទុកពីមួយថ្ងៃទៅមួយថ្ងៃហើយពីមួយខែទៅមួយខែយើងនឹងឃើញហើយថាទឹកសន្សើមដែលយើងត្រងទុកនោះវាបានច្រើនឬតិចប្រាកដណាស់ថាវានឹងច្រើនជាងថ្ងៃទីមួយទីពីរវាក៏ដូចជាស្នេហាអញ្ចឹងដំបូងក៏មានការឈ្លោះទាស់ទាងគ្នាតែដល់បានយល់ចិត្តគ្នាក៏ប្រែជាផ្អែមល្ហែមវិញ
ការស្វែងយល់ពីគ្នាគឺជម្រើសមួយដ៏ល្អដែលកាត់បន្ថយជម្លោះកុំអោយមានក្នុងគ្រួសារដូច្នេះមុននឹងប្រកាន់ខឹងទៅកាន់ដៃគូរយើងគួរយល់ពីគេជាមុនសិន ។

To be continued ✨
_____________

🔞ភរិយាសម្អប់✨🔥(ចប់)Where stories live. Discover now