🔞ភរិយាសម្អប់✨🔥( 25 )

2.6K 97 2
                                        


Part 25 : ចាប់ខ្លួននាង
______________

# ក្រុមហ៊ុនមីន

<< ជីអូនឃ្លានញុាំអីអត់ចាំបងអោយគេទៅទិញអោយ!!>> យូនហ្គីសួរទៅជីមីនដែលកំពុងតែអង្គុយលើសាឡុងនោះ
<< ចុះបងមិនញុាំទេហេស៎បានជាសួរតែអូន!!>> ជីមីន
<< បងក៏ញុាំតែបងចង់សួរអូនថាអូនចង់ញុាំអីហើយបងក៏នឹងញុាំដូចអូនដែរ!!>> យីនហ្គី
<< ហេតុអី!!>>
<< ក៏ដើម្បីអោយខ្ចូតដូចអូននោះអី!!>>
<< បងនេះ!!>> ជីមីនថ្ពាល់ចាប់ផ្ដើមក្រហមឡើងភ្លាមៗព្រោះតែអៀននឹងសម្ដីនាយ នេះត្រឹមសម្ដែងសោះនាយចេះមកប្រើពាក្យអីផ្អែមល្ហែមបែបនេះចុះបើសង្សារពិតប្រាកដនោះយ៉ាងមិចវិញទៅ??
<< ហឹសៗលូវចង់ញុាំអីបងអោយជេទៅទិញអោយ!!>> យូនហ្គី ជេនាយគឺជាចំនិតរបស់យូនហ្គីនាយមិនសូវជាបានមកក្រុមហ៊ុនប៉ុន្មានទេព្រោះតែរវល់ធ្វើការងារនៅតាមជនបទទើបនឹងមកវិញប៉ុន្មានថ្ងៃនេះឯងបែបនេះហើយទើបមិនសូវបានឃើញនាយនោះ
<< ជេ ជេណាទៅអូនដូចមិនដែលលឺបងនិយាយ!!>> ជីមីន
<< គេជាចំនិតបង!!>> យូនហ្គី
<< អរ តែហេតុអីមិនសូវឃើញ!!>> ជីមីនក៏សួរទៅគេព្រោះមិនដឹងពិតមែន
<< ព្រោះបងអោយគេទៅធ្វើការនៅតាមជនបទបែបនេះហើយទើបអូនមិនសូវជាឃើញគេនោះ លូវអូនចង់ញុាំអី!!>> យូនហ្គី
<< យកដូចលើកមុនទៅ!!>> ជីមីន
<< បាត!!>> យូនហ្គីនាយក៏ចុចខលទៅចំនិតរបស់នាយអោយគេទៅទិញអាហារមកអោយនាយនឹងជីមីន
<< បង!!>>
<< បាត!!>>
<< គឺថាអូនទៅបន្ទប់ទឹកបន្តិចសិនបានអត់!!>>
<< ចុះបងមានទៅឃាត់អូនឯណារឿងចឹងៗបងមិនថាអីទេ!!>>
<< ហិហិតែអូនមិនស្គាល់ថាបន្ទប់ទឹកនៅឯណាទេ!!>>
<< មានចាំបាច់រកទេនៅទ្វានោះអូនបើកចូលទៅ!!>>
<< អរបាត!!>> ទ្វានោះគឺជាផ្លូវទៅបន្ទប់សម្រាក់របស់នាយបន្ទប់នេះគឺសម្រាប់ថានាយធ្វើការជ្រុលម៉ោងទៅក៏នៅសម្រាកនៅក្រុមហ៊ុនសម្រាប់បន្ទប់នេះគ្មានអ្នកណាចូលពីមុននោះទេមានតែនាយម្នាក់ប៉ុណ្ណោះសូម្បីតែសង្សារនាយក៏នាងមិនដែលបានចូលដែរ...
ក្រាក!!
<< អូហូ៎ បន្ទប់នេះស្អាតដល់ហើយ!!>> ជីមីនបើកទ្វាចូលទៅបង្ហាញអោយឃើញបរិវេនបន្ទប់ដ៏ស្រស់ស្អាតនៅខាងក្នុងមិនបង្អង់យូរជីមីនក៏ចូលទៅបន្ទប់ទឹករួចក៏ងូចទឹកអោយហើយតែម្ដងទៅ
ក្រោយពីងូចទឹកចំណាយពេលជាងសាមសិបនាទីមកជីមីនក៏ចេញមកវិញទាំងពាក់អាវរបស់យូនហ្គីនៅជាប់ខ្លួនទម្លាប់របស់គេពេលងូចទឹកហើយមិនដែលពាក់ខោអាវដដែលនោះទេគឺត្រូវតែដូរដាច់ខាត
<< បងយូន!!>>
<< បាតខិខិ ជីមីនមិចក៏ពាក់ខោអាវបងវិញ!!>> យូនហ្គិនាយងាកទៅមើលជីមីស្ទើរតែធ្វើអោយនាយច្រាលឈាមចេញតាមច្រមុះទៅហើយចៃដន្យអីនាយកំពុងផឹកទឹកផងឈ្លក់ទឹកសឹងស្លាប់ហើយ
<< បង បងកើតអីមេនទេឬក៏បងមិនចង់អោយខ្ញុំយកអាវបងពាក់ចឹងអូនដោះវិញក៏បាន!!>>
<< ទេ ទេបងគ្មានន័យបែបនឹងទេបងគ្រាន់តែឆ្ងល់ហេតុអីអូនមិនពាក់ខោផងទៅ!!>>
<< ព្រោះខោបងជើងវែងហើយធំទៀតអូនពាក់មិចនឹងត្រូវទៅ!!>>
<< ចឹងចាំបងអោយអាជេ->>
ក្រាក!!
<< ចៅហ្វាយនេះអាហារមកដល់ហើយ->> ជេនាយក៏ត្រូវគាំងត្មឹងនៅពេលឃើញជីមីនកំពុងតែឈរពាក់អាវរបស់ចៅហ្វាយរបស់នាយហើយអាវនោះត្រឹមតែភ្លៅរបស់គេដែលបង្ហាយអោយឃើញសាច់សរលោងនឹងជើងស្រលូនដូចស្រីពេញៗភ្នែករបស់នាយតែម្ដងនាយស្ទើរតែឈាមច្រមុះទៅហើយ
<< អាជេ!!>> ដោយឃើញចំនិតសម្លឹងមើលជីមីនមិនដាក់ភ្នែកបែបនេះនាយក៏ក្ដៅទ្រូងរកប្រាប់មិនទ្រូវក៏ស្រែកសម្លុតចំនិតទាំងមុខមាំ
<< ស សុំទោសចៅហ្វាយមុននេះខ្ញុំប្រញ៉ាប់ទើបមិនបានគោះទ្វា!!>>
<< អូនចូលទៅក្នុងវិញសិនទៅ!!>> យូនហ្គីនាយក៏ប្រាប់ទៅជីមីនអោយចូលទៅខាងក្នុងវិញព្រតែឃើញកែវភ្នែកព្រានរបស់ចំនិតតាមមើលគេរហូត
<< បាត!!>> ដោយខ្ចិលប្រកែកជីមីនក៏បើកទ្វារចូលទៅខាងក្នុងវិញបាត់ទៅ
<< ឯងនេះលើកក្រោយហាមមិនអោយចឹងម្ដងទៀតទេ!!>>
<< បាតចៅហ្វាយខ្ញុំសន្យា!!>>
<< យកទៅដាក់ត្រង់នោះទៅហើយឯងទៅទិញខោអាវអោយគេមួយឈុតផង!!>>
<< ក្មេងមុននេះមេនទេចៅហ្វាយ?!>>

🔞ភរិយាសម្អប់✨🔥(ចប់)Where stories live. Discover now