🔞ភរិយាសម្អប់✨🔥( 25 )

Start from the beginning
                                        

<< អឺ!!>>
<< ចុះ ចុះទំហំខ្លួននោះចៅហ្វាយ!!>>
<< យកអារលុងៗមកមិនបាច់រាងស្អីទេបានហើយឆាប់ទៅៗ!!>> គិតចង់អោយនាយយកអាអាវរឹបរាងហេស៎កុំសង្ឃឹមនោះនាយមិនអោយអ្នកណាឃើញរាងគេក្រៅពីនាយឡើយ អេ៎តែថានាយដូចជាគ្មានសិទ្ធមកឃាត់ឃាំទេព្រោះនាយមិនបានស្រឡាញ់គេឯណា...
<< បាតចៅហ្វាយ!!>> ជេនិយាយហើយនាយក៏ចេញទៅវិញបាត់ទៅគឺទៅទិញខោអាវអោយក្មេងរបស់ចៅហ្វាយនឹងណា
<< ក្មេងនេះចំមេនហើយ!!>> យូនហ្គីនាយនិយាយទាំងមើលទៅទ្វាបន្ទប់ទាំងក្រវីក្បាលតិចៗសំណាងហើយដែលចំនិតនាយមិនសូវជាព្រាននារីកុំអីនោះតាមសម្លឹងលុះក្ស័យមិនខានទេ
ប្រម៉ានជាងសាមសិបនាទីជេនាយក៏បានមកក្រុមហ៊ុនវិញព្រោះបានទិញខោអាវរួចរាល់ហើយ
តុកតុក!!!
<< ចៅហ្វាយខ្ញុំអាចចូលបានទេ!!>> ជេ ម្ដងនេះនាយគោះទ្វាមិនហ៊ានរហន់ដូចមុននេះទេខ្លាចថានឹងជួបព្រឹត្តិការណ៍ចម្លែកទៀត
<< ចូលមក!!>> ក្រោយទទួលការអនុញ្ញាតិហើយជេនាយក៏បើកទ្វាចូលមកឃើញយូនហ្គីនាយកំពុងតែមើលមកនាយទាំងកែវភ្នែកបង្កប់អាថ៌កំបាំង
<< ហិហិៗចៅហ្វាយហេតុអីក៏មើលមុខខ្ញុំបែបនេះ!!>> ជេនាយសួរទៅយូនហ្គីទាំងសើចមិនសម
<< ហុចអាវមកនេះហើយចេញទៅ!!>> យូនហ្គី
<< បាត ប្រើរួចដេញឯងដូចឆ្កែដូចឆ្មា!!>> ជេនាយឆ្លើយហើយក៏ប្រញ៉ាប់ហុចអាវទៅចៅហ្វាយហើយនាយនៅនិយាយមួយប្រយោគតិចៗថែមទៀត
<< អាជេចង់ត្រូវហេស៎!!>> គិតថានឹងគេចផុសត្រចៀកនាយហើយតើមានឰណានាយនៅតែលឺដដែល
<< ទេ ទេចៅហ្វាយខ្ញុំទៅសិហើយ!!>> ជេនាយនិយាយហើយក៏បើកទ្វារចេញទៅយ៉ាងលឿនបើនៅទៀតច្បាស់ជាត្រូវមិនខានទេ
ក្រោយកូនចៅចេញទៅផុតនាយក៏យកអាវទៅអោយជីមីនផ្លាស់ប្ដូរបន្ទាប់ពីប្ដូរខោអាវរួចរាល់ហើយជីមីននឹងយូនហ្គីក៏បានអង្គុយញុាំអាហារដែលជេនាយទិញមកអោយនោះ
ពួកគេបានញុាំអាហារជុំគ្នាយ៉ាងរលូនបន្ទាប់ពីញុាំរួចយូនហ្គីនាយក៏មកអង្គុយធ្វើការបន្តរចំណែកជីម៏នវិញឡឺគេងលកៀបាត់ហើយនិយាយទម្លាប់អាក្រក់របស់គេទៅហើយអោយតែញុាំបាយហើយគឺគេងតែម្ដង....

# មួយឆ្នាំក្រោយមក

ត្រឹមមួយពព្រិចភ្នែកសោះក៏រំលងផុតទៅជាងមួយឆ្នាំទៅហើយចំណែកឯយូនហ្គីវិញនាយក៏កាន់តែស្និតស្នាលជាមួយជីមីនដូចសង្សារទៅហើយពេលខ្លះក៏ប្រច័ណ្ឌហួងហែងពេលខ្លះងក់ងរដាក់គ្នាទំនាក់ទំនងរបស់ពួកគេក៏កាន់តែជ្រាលជ្រៅជាងមុនទៅទៀតពេលខ្លះក៏ថើបអោបទៀតផងបើយ៉ាងហ្នឹងៗនៀកតើអនាគតតទៅទៀតវាយ៉ាងមិចទៅវិញទៅបើពេលខ្លះបាត់មុខគ្នាមិនបានផងនឹង....
ចំណែកជីមីនវិញគេតែងតែទៅលេងផ្ទះយូនហ្គីជាញឹកញាប់ព្រោះតែលោកស្រីមីនគាត់តែងប្រាប់យូនហ្គីថាចង់ជួបមុខជីមីនចង់អោយជីមីនមកលេងផ្ទះញឹកញាប់គាត់ក៏បានពភាក្សាជាមួយយូនហ្គីដែតថាអោយទៅដណ្ដឹងជីមីនអោយហើយទៅនឹងមិនហត់អង្វរអោយគេមកលេងដូចរាល់ថ្ងៃនេះតែគិតថានាយនឹងយល់ព្រមឬនាយតែងតែមានលេសរហូតនឹង...
<< យូនថ្ងៃនេះបងមកយកអូនលឿម្លេះ!!>> ជីមីន
<< បងមិចនឹងអោយអូនចាំបងទៅ តោះឆាប់ឡើងឡានមក!!>> យូនហ្គីនិយាយហើយក៏បើកទ្វាឡានអោយជីមីនចូលរួចក៏បើកចេញទៅក្រុមហ៊ុនបាត់ទៅ សកម្មភាពនេះវាសឹងតែរាល់ថ្ងៃទៅហើយតែមិនប្រាកដថារហូតដល់មួយខែសាមសិបថ្ងៃវាបែបនឹងរហូតទេរបៀបថាមួយសប្ដាហ៍នាយមកទទួលជីមីនបីទៅបួនថ្ងៃប៉ុណ្ណោះព្រោះថានាយក៏ដឹងថាជីមីនគេរវល់ដូចគ្នាមិនមេនចាំតែមកក្រុមហ៊ុននាយរហូតឯណា
<< យូនថ្ងៃនេះអូនចង់ទៅញុាំអីនៅហាងជូនអូនទៅបានអត់!!>> ជីមីននិយាយទាំងព្រិចភ្នែកញាប់ដាក់នាយហើយធ្វើមុខខ្ចូតៗដាក់នាយទៀតនាយឃើញហើយចង់តែចាប់ញិកដូចចៃទេ
<< ជូនទៅក៏បានតែមានរង្វាន់អោយបងវិញទេ!!>> យូនហ្គីនាយញញឹមបន្តិចហើយក៏និយាយឡើងរឿងជូននឹងណាមិនសុំនាយក៏នាយនាំទៅដែរតែថាមនុស្សរកក្រឡាកេងចំណេញដូចនាយនៀកដឹងតែនិយាយយ៉ាងណាអោយបានសំណងតិចតួចមកវិញខ្លះដែរ
<< សឺត បានឬនៅពិននឹង!!>> ជីមីនក៏ខិតមុខទៅថើបថ្ពាល់របស់នាយកុំខ្ងល់ថាហេតុអីបានជាគេមិនមានភាពអៀនខ្មាស់ព្រោះវាទម្លាប់ទៅហើយដែលគេថើបនាយនោះចំណែកនាយក៏អូនគ្នាតែអត់តែមួយនោះទេព្រោះពួកគេមិនដែលថើបមាត់គ្នានោះទេថើបតែថ្ពាល់ធម្មតាៗ
<< Ok ចាំបងនាំទៅ!!>> យូនហ្គីនាយក៏យល់ព្រម ឃើញគេគ្រាន់តែគេថើបមួយខ្សឺតក៏យល់ព្រមទៅហើយនេះណាមនុស្សបែបនឹងចំណាំទុកចុះនៅជាមួយយូរៗមុខជាខាតមិនខានទេ
និយាយហើយនាយក៏បន្តរបើកឡានរហូតទៅដល់ក្រុមហ៊ុនរួចក៏ចតឡានបណ្ដើរជីមីនដូចទៅខាងក្នុងតាមទម្លាប់វាលែងមានអីប្លែកសម្រាប់បុគ្គលិកក្រុមហ៊ុនទៀតហើយព្រោះថាពួកគេឃើញសឹងតែរាល់ថកងៃហើយនឹងហើយណាមួយអគ្គនាយកមីន យូនហ្គីរបស់ពួកគេនឹងក៏បានប្រាប់ដូចគ្នាថាជីមីនជាសំណប់ចិត្តរបស់នាយទើបបានជាពួកគេសម្របខ្លួននឹងជីមីនបានបែបនេះ

🔞ភរិយាសម្អប់✨🔥(ចប់)Where stories live. Discover now