ភាគទី​៩០:បងស្រឡាញ់អូនជាអូន

2.1K 169 10
                                        


   នៅប៉ុន្មានថ្ងៃបន្ទាប់ ជុងហ្គុក និង ថេហ្យុង នាក់ទាំងពីរក៏បានចេញពីមន្ទីរពេទ្យហើយទៅស្នាក់នៅវីឡារបស់លោកដេចន សូម្បីតែកូនៗរបស់ពួកគេទាំងបួននាក់ក៏នៅវីឡានោះដូចគ្នា ។

   រឿងរ៉ាវរបស់លោកឆេយ៉ុងត្រូវបានបិទបញ្ចប់ក្តី រីឯទ្រព្យសម្បត្តិដែលគាត់បានយកពាក់កណ្តាលពីលោកដេចន ពេលនេះវាក៏បានវិលត្រឡប់មករកម្ចាស់ដើមវិញផងដែរ ។  ចាប់តាំងតែពីកើតរឿងអស់ទាំងនោះមក ថេហ្យុង ហាក់រឹងមាំកាន់តែខ្លាំងជាងមុនទ្វេដង ។ ពេលនេះគេបានក្លាយទៅជាអ្នកស្នងត្រកូលគីមបន្តប៉ុន្តែក៏បានផ្ទេរដំណែងអោយទៅ ថេវ៉ុន ជំនួសវិញ ។

   "អាប៉ាកូនមានរឿងចង់និយាយជាមួយបន្តិច"​ ថេវ៉ុន ដើរមករកអាប៉ាដែលកំពុងអង្គុយចិតផ្លែឈើអោយ ខាមីឡា និង លីនធៀរ៍ ញុំានៅជាន់ខាងក្រោមនៃបន្ទប់ទទួលភ្ញៀវ ។ ទឹកមុខរបស់គេមិនស្រស់បស់ឡើយ ភ្នែកឡើងខ្មៅរូងប្រហែលជាមិនសូវបានគេងយប់ហើយទើបបែបនេះ ។

   "កូនមានរឿងអីក៏និយាយនៅទីនេះមក"

   "កូនចង់និយាយជាមួយអាប៉ាតែពីរនាក់ប៉ុណ្ណោះ.. គឺរឿងសំខាន់!!"​ ថេហ៍ ឮហើយប្រែទឹកមុខងឿយឆ្ងល់ គេសម្លឹងមុខ ថេវ៉ុន យ៉ាងមុតមាំនិងសង្កេតបំផុត ទើបក្រោកដើរទៅខាងក្រៅនិយាយគ្នាជាមួយកូនប្រុសទីពីរ ដោយទុកអោយ លីនធៀរ៍ និង ខាមីឡា នៅបន្ទប់ទទួលភ្ញៀវអង្គុយលេងតែពីរនាក់ ។

  "​កូនមានអ្វីក៏និយាយមកអាប៉ាចាំស្តាប់" មកដល់ខាងក្រៅ ថេហ្យុង ក៏សួរយកមិនទុកយូរ គេចង់ដឹងណាស់ថាមានរឿងសំខាន់អ្វីណាស់ណាទៅ បានជា ថេវ៉ុន មិនព្រមនិយាយនៅចំពោះមុខប្អូនៗបែបនេះ ។

  "​កូនចង់នៅប្រទេសកូរ៉េ.."

   "កូនកំពុងតែយកអ្វីមកនិយាយហ្នឹង ថេវ៉ុន? កូនចង់នៅទីនេះទាំងដែលគ្រួសាររបស់កូនរស់នៅឯសហរដ្ឋអាមេរិចអ៊ីចឹងហ្ហេស?" 

   "...."

   "ថេវ៉ុន កូនមានរឿងអ្វីមិនសប្បាយចិត្តតើមែនទេ? ប្រាប់អាប៉ាមកកូនប្រុស កុំលាក់ទុកអី" ថេហ្យុង រំងាប់អារម្មណ៍គេលើកដៃអង្អែលសក់ក្បាលកូន ព្យាយាមនិយាយលួងលោមអោយ ថេវ៉ុន ព្រមនិយាយពីបញ្ហានៅក្នុងចិត្តកំពុងតែលាក់ទុក ។ តែគិតឬថា ថេវ៉ុន ព្រមនិយាយចេញមកដោយងាយៗនោះ? 

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹2Место, где живут истории. Откройте их для себя