ស្នាមស្នេហ៍អតីតជាតិ : ភាគបញ្ចប់

Start from the beginning
                                    

« នេះជាបងពិតមែន!! » Jimin

« គិតថាបងទៅណាចោលអូនចឹងឬ? » Jungkook

« ទេ...មិនបានគិតថាបងទៅណាចោលអូនទេ តែខ្លាចថាប៉ាម៉ាក់ធ្វើបាបបង » Jimin

« ដូចបងប្រាប់អូនចឹងថា ពួកយើងកើតមកតម្រូវអោយគ្រងគូនឹងគ្នា...ពួកយើងគ្មានផ្លូវបែកគ្នាទៀតនោះទេ ព្រោះបងនឹងកាន់ដៃអូនអោយជាប់ ហើយអោបអូនអោយណែនបំផុត!! ត្រូវជឿជាក់លើបង ដឹងទេ?? » Jungkook

« អឹម~~អូនជឿលើបង ជឿលើកម្លាំងនៃស្នេហារបស់ពួកយើង!! » Jimin

« ពេលនេះប៉ាម៉ាក់របស់អូនកំពុងតែចាំនៅខាងក្រៅ...ពួកយើងគួរតែចេញទៅជួបគាត់ ល្អទេ?? »
Jungkook សួរចប់ រាងតូចក៏ងក់ក្បាលយល់ព្រមចេញទៅជាមួយគ្នា...វាមិនមានបញ្ហាង្វីត្រូវមិនហ៊ានប្រឈមមុខឡើយ ទោះយ៉ាងណាពួកគាត់ក៏យល់ព្រមអោយជួបគ្នាទៅហើយ ដំណឹងបន្ទាប់មកទៀត ច្បាស់ជាអ្វីដែលល្អ ។

« ប៉ា~ម៉ាក់~~ »
Jimin ដើរទៅរកឪពុកម្ដាយដោយស្នាមញញឹមស្រាល មុននឹងស្ទុះអោបហើយសម្ងំយំលើស្មាអ្នកដែលជាឪពុក...!!
ទទួលស្គាល់ថា ប៉ុន្មានថ្ងៃមកនេះគេមានអារម្មណ៍ខឹងប៉ាម៉ាក់ខ្លាំងណាស់ដែលឃុំឃាំង ចង់បំបែកបំបាក់ស្នេហារបស់គេ ប៉ុន្តែពេលនេះភាពខឹងទាំងនោះវាបានរលាយទៅអស់ហើយ ។

« ម៉ាក់សូមទោសណា ដែលធ្វើអោយកូនឈឺចាប់...សូមទោសចំពោះអ្វីៗគ្រប់យ៉ាង » Mrs Park

« ប៉ាក៏សូមទោសដូចគ្នា...សង្ឃឹមថាកូនឈប់ខឹងទៅចុះ ចាប់ពីពេលនេះទៅ ប៉ាម៉ាក់អនុញ្ញាតិអោយពួកកូនស្រឡាញ់គ្នានិងរស់នៅជាមួយគ្នាហើយ » Mr Park

« ខ្ញុំមិនខឹងប៉ាម៉ាក់ទៀតនោះទេ កុំបាច់សូមទោសហើយក៏កុំយំអី...អរគុណហើយដែលប៉ាម៉ាក់យល់ពីកូន » Jimin

« ហឹម!! ពេលនេះកូនចង់ស្រឡាញ់អ្នកណាក៏ម៉ាក់មិនថាដែរ សូមត្រឹមតែមនុស្សម្នាក់នោះក៏ស្រឡាញ់ហើយស្ម័គ្រមើលថែ ការពារកូនទៅបានហើយ សម្រាប់ប៉ាម៉ាក់ ក្ដីសុខរបស់កូនគឺសំខាន់បំផុត » Mrs Park

« ម៉ាក់ប៉ា...ចឹងតើកូនសូមរឿងមួយទៀតបានទេ? »
Jimin ងាកទៅសម្លឹងមើលមុខរបស់បងប្រុសស្រីទាំងពីរនាក់ទៀតដែលកំពុងឈរបើកភ្នែកធំៗមើលមកគេដូចគ្នា!!
មើលដល់ថ្នាក់នេះ មិនចាំបាច់សួរក៏ដឹងថាចង់សូមអ្វីអោយបងៗដែរ ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Kookmin ver. )Where stories live. Discover now