ភាគទី​២:ប៉ាចង់បានចៅ!!

752 91 3
                                        

   "ហ្ហឹមម.."  សម្លេងបឺតជញ្ជក់មាត់គ្នាយ៉ាងស្អិតរមួតកំពុងតែបន្លើឡើងនៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់ ជុងហ្គុក ។ នាយសង្ហាចាប់កញ្ចឹងក.តូចដោយដៃម្ខាង សង្គ្រប់បបូរមាត់ក្រាស់ឃ្មឹករបស់ខ្លួនទៅលើបបូរមាត់ស្តើងពណ៌ផ្កាឈូករបស់មនុស្សជាទីស្រឡាញ់ ដោយក្តីខ្នក់ក្នាញ់មិនចង់ព្រលែង ចង់តែបន្តបឺត ខាំក្រញិចបែបនេះរហូតតទៅមិនឈប់ ។

   "អឺ.. មើលបានហើយ!!"  ថេហ្យុង រុញច្រានប្រអប់ដើមទ្រូងណែនចេញគន្លាតអោយឆ្ងាយពីខ្លួនបន្តិច ក្រោយរើបម្រាស់ដកបបូរមាត់ដែលដាច់រលាត់មានសេរីភាពវិញបានសម្រេច ។  នេះមិនដឹងជាក្នាញ់អ្វីខ្លាំងម្ល៉េះទេបានជាចាប់បឺតមាត់គេមិនព្រមព្រលែងបែបនេះ ឆើស!!

   "បាទៗ.. តោះពួកយើងចុះទៅខាងក្រោមវិញ ហឹសហឹស.."  ជុងហ្គុក សើចយ៉ាងស្រស់គេទាញរបាំងមុខមកពាក់វិញ ទើបបណ្តើរ ថេហ្យុង ចុះទៅខាងក្រោមចូលរួមក្នុងពិធីដែលមានមនុស្សអញ្ជើញមកចូលរួមច្រើនកកកុញ ។

   "អូនទៅរកអ្នកម៉ាក់សិនហើយ"​  មកដល់ជាន់ខាងក្រោម ថេហ៍ ក៏សុំអនុញ្ញាតទៅរកលោកស្រីអេលីសៀ ព្រោះថាដើរចោលគាត់យូរគ្រាន់ហើយ ខ្លាចនាងបារម្ភពីគេអ្វីបែបនោះ ឯ ជុងហ្គុក ចាប់ផ្តើមធ្វើមុខជូរហួញ គេកាន់ប្រអប់ដៃតូចស្រឡូនរបស់ ថេហ្យុង ជាប់តាមរបៀបមនុស្សដែលមិនចង់អោយរាងតូចចេញទៅណាឆ្ងាយក្រៅតែពីនៅក្បែរៗខ្លួនរបស់គេ ។

   "ណ៎ា..ណ៎ាបងសម្លាញ់" 

   "អូឃេ! យល់ព្រមបាទតែកុំទៅចោលបងយូរពេកឮទេ?"​

   "អូនដឹងហើយ"​  ថេហ្យុង ងក់ក្បាលជាការដឹងឮទើបប្រញាប់ដើរទៅរកលោកស្រីអេលីសៀ ដែលអង្គុយនៅក្នុងតុជជែកគ្នាជាមួយមិត្តដែលជាជំទាវរបស់គាត់ ។ រីឯ ជុងហ្គុក គេគ្មានទៅណាឆ្ងាយក្រៅតែពីនៅម្តុំនោះរង់ចាំការពារឃ្លោមមើលក្រែងលោរអាចង្រៃណាម្នាក់ ហ៊ានចូលមករញ៉េរញ៉ៃជាមួយខ្មាឃ្មុំតូចរបស់គេ ។

   វាជារឿងធម្មតាទេ ថេហ្យុង ស្រស់ស្អាតលើសផ្កាទើបឃ្មុំវាតែងតែមកតោងទាមចង់ក្រេបលំអងបែបនេះ ប៉ុន្តែត្រូវឆ្លងកាត់ ជុងហ្គុក រី​វេនរីស៍ស្តៀ​ ឱ្យបានជាមុនសិនទៅប្រសិនបើចង់ប៉ះពាល់ ថេហ្យុង នោះ ។

ម្ចាស់ស្នេហ៍ ម្ចាស់ជីវិតМесто, где живут истории. Откройте их для себя