ភាគទី​៥:រីករាយណាស់ដែរបានជួបគ្នា

471 68 4
                                        

មកដល់ភោជនីដ្ឋានរបស់មិត្តសម្លាញ់ ជុងហ្គុក ក៏ប្រញាប់នាំ ថេហ្យុង ទៅបន្ទប់វីអាយភីដែលស្ថិតនៅជាន់ទី២ ចូលទៅដល់ក៏ឃើញមិត្តដែលរាប់អានគ្នាតាំងតែពីសម័យរៀនថ្នាក់បឋម៣នាក់អង្គុយរង់ចាំល្មម ។

"សម្លាញ់នឹកខ្លាំងណាស់ វ៉ើុយ!!" សេវីន ដែលត្រូវជាម្ចាស់ហាងរូបសង្ហា តែចង់ប្រាប់ថានាយម្នាក់នេះរៀបការហើយក៏មានកូនស្រីម្នាក់ថែមទៀតដែរ ប៉ុន្តែគេមិនចាស់ទៅណាសោះដូចតែ ជុងហ្គុក អ៊ីចឹង ។

"នឹកឯងដូចគ្នា..." ជុងហ្គុក ក៏អោបទៅវិញជាការតបស្នង ដោយ ថេហ្យុង ឈរក្បែរតាមមើលមិនហ៊ានមាត់ក.ព្រោះតែខ្លាចពេលជួបមនុស្សប្លែកមុខ ដោយសារតែគេមិនដែលបានជួបឬឮ ជុងហ្គុក និយាយអំពីមិត្តភក្តិរបស់គេម្តងណាឡើយ ។

"នេះ.. អ៎!! គូដណ្តឹងឯងតើមែនទេ?​ ជុជុៗ.. ស្អាតណាស់វ៉ើយ ស្តាយណាស់កាលពីម្សិលមិញមិនបានទៅចូលរួមពិធីខួបកំណើតលោកប៉ារបស់ឯង ទើបមិនបានជួប តែមិនថ្វីទេថ្ងៃនេះបានជួប បានឃើញហើយ ពិតជាស្រស់ស្អាតដូចពាក្យដែលគេនិយាយមែន ហាហា.." ក្រោយលែងការអោប សេវីន ក៏ប្រទាក់ភ្នែកជាមួយ ថេហ្យុង គេនិយាយសរសើរគ្មានក្រែងចិត្តថា ជុងហ្គុក នៅឈរចំពោះមុខឡើយ ។

សេវីន ជាអតីតព្រាននារីហើយគេក៏ជាមនុស្សមហារួសរាយរាក់ទាក់ដូចគ្នា ។ គេតែប៉ុណ្ណឹងហើយមាត់និយាយផ្អែមរលួយដាក់តែគ្រប់គ្នាហ្នឹង ។

"​ហ្ហឹមៗ... ឯងមានឃើញក្បាលយើងនៅទីហ្នឹងឬអត់?"​ ជុងហ្គុក ធ្វើជាគ្រហឹមបំពង់ក.ក្អកខះៗសួរមិត្ត មិនមានបំំណងលេងសើចព្រោះគេ កំពុងតែប្រច័ណ្ឌមែនទែន ។ នេះគេនៅឈរអោយច្រងរៗប៉ុណ្ណឹងហើយបែរជាមានមនុស្សប្រុសមកសរសើរ មករាក់ទាក់ លេបខាយសម្តីដាក់ ថេហ្យុង បែបនេះចុះទម្រាំតែគេមិននៅជិតវិញនោះ តើនឹងមានរឿងអ្វីទៅ? នឹកឃើញហើយក្តៅត្រចៀកងាំងតែម្តង ។

"​រាប់ញាតិបន្តិចមិនបានសោះ.. ប្រច័ណ្ឌហួងហែងសម្បើមអីម្ល៉េះទេ ឆើស!! តោះៗ ចូលអង្គុយទៅ!"​ សេវីន ធ្វើមុខជូរហួញគេបូញមាត់ស្រួចស្តីថាអោយមិត្តរបៀបលេងសើច ទើបបបួលគ្នាចូលអង្គុយកៅអី ដែលនៅលើតុពោរពេញទៅដោយអាហារជាច្រើន ប៉ុន្តែសុទ្ធជារបស់ហឹរ ថេហ្យុង មិនអាចញុំាបាននោះទេ ។

ម្ចាស់ស្នេហ៍ ម្ចាស់ជីវិតWhere stories live. Discover now