"គឺខ្ញុំមានប្រពន្ធហើយទាន! ពេលនេះប្រពន្ធខ្ញុំមានផ្ទៃ ពោះខ្ញុំត្រូវនៅមើលថែគេសុំទោសផងលោកសេនីយ៍ដែលខ្ញុំមិនបានរាយការណ៍ពីរឿងនេះ" Jungkook

"តែលោកអាចជូនកូនខ្ញុំទៅបន្តិចបានទេ?" គាត់ក៏រាង ស្រងាសចិត្តបន្តិចពេលឮគេនិយាយហើយតែក៏ធ្វើជា មិនអីវិញតែនឹងចាត់ការរឿងនេះនៅពេលក្រោយ ។

"ខ្ញុំនឹងបញ្ជូន Hoseok ទៅជំនួសវិញលោកឧត្តមសេនីយ៍! ជំរាបលាបាទ" Jungkook ក៏ចុចបិទទូរស័ព្ទនេះជាលើកទីមួយហើយដែលគេបដិសេធនឹងលោកឧត្តមសេនីយ៍ ។
____

«លោកប៉ាគេយ៉ាងម៉េច?» ក្រោយពីឃើញលោក
ឪពុកទម្លាក់ទូរស័ព្ទចុះ Eunbi ក៏ងើបទៅសួរនាំភ្លាមៗ ។

«គេនឹងបញ្ជូនអ្នកផ្សេងមក» Mr.Ho

«ហេតុអ្វីទៅលោកប៉ាគេរវល់មែនទេ?» Eunbi ចងចិញ្ចើមទាំងមិនសប្បាយព្រោះគិតថាអាចនឹងបានជួបមុខគេហើយ ។

«គេនៅមើលថែប្រពន្ធកូនគេ!» សំនួនដ៏សែនអស់
កម្លាំងចិត្តឮចេញពីមាត់របស់លោកឧត្តមសេនីយ៍គាត់ពិតជាសោយស្តាយជាខ្លាំងដែលបាត់បង់ Jungkook ទៅដោយងាយៗបែបនេះ ។

«នេះគេមានកូន មានប្រពន្ធហើយឬ?» Eunbi

«មែន» Mr.Oh

«លោកប៉ា...» Eunbi ទ្រ្ទាំហើយធ្វើសម្លេងបែបមិនសុខចិត្តឲ្យឪពុកយល់យ៉ាងច្បាស់ ។

«ប៉ាដឹងហើយ» គាត់និយាយតែប៉ុណ្នឹងហើយក៏ដើរទៅបន្ទប់ធ្វើការបាត់ Jungkook ជាមនុស្សឆ្លាត មុឺងម៉ាត់ ច្បាស់លាស់ ចំណេះដឹងខ្ពង់ខ្ពស់គឺសាកសមជាកូនប្រសារគាត់ខ្លាំងណាស់ ។
____
"អាទ្បូ Hoseok?" Jungkook

"បាទ លោកមេបញ្ជាការ?" Hoseok

"ទៅផ្ទះលោកឧត្តមសេនីយ៍យកកូនស្រីគាត់ទៅដើរផ្សារបន្តិចទៅ" Jungkook

"អា៎វ ហើយកូនគាត់ក៏ទំនេរម្លេះ? នេះសុខចិត្តឲ្យកូនចៅទុកការងារក្នុងសង្គមចោលដើម្បីសេចក្តីសុខកូនគាត់អ្ហេស៎?" Hoseok និយាយទាំងហួសចិត្តលោកអើយនៅមេបែបនេះប៉ុន្មានអ្នកទៀត?

"ទៅតវ៉ាជាមួយលោកឧត្តមសេនីយ៍ខ្លួនឯងទៅ" ទឺតៗ Jungkook ក៏ចុចបិទទូរស័ព្ទចោលតែម្តងនាយធុញធប់ណាស់ខ្ជិលតវ៉ាច្រើន ។

Taehyung បែរភ្នែកទៅសម្លឹងមើលអ្នកជាប្តីដែលកំពុងតែចងមុខយង់ឃ្មាស់មើលមិនយល់ចិញ្ចើមជ្រួញចូលគ្នាស្ទើរតែក្លាយជាចិញ្ចើមតែមួយហើយ ។

«មិនទៅទេអ្ហេស៎?» Taehyung សួរនាំបែបឌឺដងនេះបើ
ប្រពន្ធមិននិយាយទេសង្ស័យមិនបដិសេធទ្បើយ ។

«អូនឈប់ឌឺបងបានទេ?» នាយផ្តេកខ្លួនគេងជិតប្រពន្ធ ។

«បើប្រពន្ធមិននិយាយទេសង្ស័យមិនបដិសេធទ្បើយ» Taehyung លូកដៃមកច្បិចចុងច្រមុះប្តី ។

«តាមពិតទៅបងគិតរួចហើយថាបើមានលើកក្រោយ
បងនឹងបដិសេធតែអូនក៏និយាយបានមុន» Jungkook និយាយតាមការពិតព្រោះជួបមុនដំបូងក៏អស់អារម្មណ៍បាត់ទៅហើយ ។

«ឆឹស ជឿក៏បាន» Taehyung

[ ឲ្យត្រូវចុះ! ]

To Be Continue 🤍

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now