បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជុងវ៉ុន ក៏បាននាំ ជេយ៍ ទៅលាងរបួសព្រោះតែនាយជាមនុស្សឆេវឆាវធ្វើឱ្យដៃខ្លួនឯងមានរបួស ដោយសារតែបារម្ភទើបរាងតូចដាក់លក្ខខណ្ឌឱ្យនាយ បើញុំាបាយហើយត្រូវតែឱ្យគេលាងរបួសអោយ ជេយ៍ ក៏មិនប្រកែកដែលព្រមតាមសម្ដីរាងតូច។
" រួចហើយ " ជុងវ៉ុន រុំរបួសឱ្យនាយរួចបម្រុងនឹងដកខ្លួនស្រាប់តែ ជេយ៍ ចាប់ដៃទាញដៃរគេធ្វើឱ្យគេទប់ជំហមិនជាប់ក៏ដួលទៅលើនាយ មុខអ្នកទាំងពីរស្ទើរតែប៉ះគ្នាទៅហើយគឺនៅសល់មិនដល់មួយចម្អាមផង
" អូស៎!! លោក..... " ជុងវ៉ុន ភ្ញាក់ពេលរាងក្រាស់យកបបូរមាត់នាយមកផ្អឹបនឹងបបូរមាត់ខ្លួន រួចនាយក៏ដកមាត់ចេញ។ និយាយទៅឱ្យតែនៅជាមួយនាយដឹងតែខាតរហូត ជុងវ៉ុន ស្ទុះចាប់ដៃរាងក្រាស់ខាងមានរបួសដើម្បីទប់ហើយក្រោបចេញពីនាយ
" អូយ៎!! ហុឹសឯងចង់ធ្វើបាបយើងឬ? " ជេយ៍ ស្រែកដូចជាគេចាក់កព្រោះតែគេច្របាច់ដៃនាយមួយទំហឹង បើនិយាយពីទឹកមុខវិញគឺពិបាកមើលណាស់ដោយសារតែឈឺហ៎!
" អត់ៗ....អត់ទេ ខ្ញុំសុំទោស! ខ្ញុំគ្មានចេតនាទេ គឺលោកនឹងហើយ " ជុងវ៉ុន ប្រញាប់ប្រកែកដាច់ខាតព្រោះគេគ្មានបំណងឡើយអម្បាញ់មិញគេនេះភ្លេចខ្លួនប៉ុណ្ណោះ ដោយសារចង់ដកខ្លួនចេញពីនាយទើបមិនបានចាប់អារម្មណ៍ដៃរបស់នាយដែលមានរបួស
" យើងយ៉ាងមិច? " ជេយ៍ សម្លឹងមុខរាងតូចទាំងទឹកមុខមិនសូវល្អព្រោះនាយនៅឈឺនៅឡើយ គេប៉ះបន្ដិចរំអួយណាស់ចុះពេលច្របាច់កែវមិនឃើញស្រែកផង
" គឺលោកជាអ្នកទាញខ្ញុំទៅ ដូច្នេះខ្ញុំគ្រាន់តែយករួចខ្លួនប៉ុណ្ណោះ ខ្ញុំមិនបានតាំងចិត្តទេ! " ជុងវ៉ុន និយាយតាមការពិត គេពិតជាគ្មានចេតនាពិតមែន គ្រប់យ៉ាងមកពីនាយទាំងអស់ដែលទៅលួចថើបគេ
" ហឹមម ឆាលម៉ោងប៉ុន្មានហើយ? " ជេយ៍ មិនតបរាងតូចតែក៏ងាកទៅសួរកូនចៅដែលឈរក្បែរនោះ
" បាទ ម៉ោង៧:៤៥នាទី " ឆាល មើលនាឡិកានៅលើដៃសិនមុននឹងរាយការណ៍ប្រាប់ចៅហ្វាយ គ្រាន់តែឮចឹងនាយប្រញាប់ក្រោក ហើយដើរចេញទៅយ៉ាងលឿន។ ពិតជាចំមែន! នាយមានណាត់ជាមួយអតិថិជននៅម៉ោង៨ព្រឹកតែកូនចៅអត់បានការរបស់នាយគ្មានជួយរំលឹកបន្ដិចសោះ គេចង់ដាច់ក្បាលឬយ៉ាងមិច?
#Skip~
ដល់ម៉ោងចេញពីធ្វើការចៅហ្វាយនិងកូនចៅនាំគ្នារៀបចំទុកដាក់ឯកសារមុននឹងត្រឡប់ទៅផ្ទះ។ មកដល់ចំណតឡានឆាលក៏បើកទ្វាឱ្យចៅហ្វាយហើយក៏បើកចេញពីក្រុមហ៊ុនកំពុងតែផ្ដោតអារម្មណ៍លើកការបើកបរប ជេយ៍ ក៏ហៅកូនចៅ។
" ឆាល!! ជូនយើងទៅអាផាតមិនលីតា " ជេយ៍ និយាយទូរសព្ទជាមួយយូមីហើយនាយក៏បញ្ជាឱ្យកូនចៅបើកទៅកន្លែងស្នាក់នៅរបស់ស្រីស្នេហ៍
" បាទ ចៅហ្វាយ " ឆាល ទទួលបានបញ្ជាពីចៅហ្វាយហើយក៏បើកទៅជារឿយៗរហូតដល់ផ្លូវបំបែកទើបឆាលបត់បើកសំដៅទៅអាផាតមិនស្រីស្នេហ៍របស់ចៅហ្វាយ។ ផ្លូវម្ដុំនេះរៀងស្ងាត់បន្ដិចហើយសម្បូរពួកក្មេងស្ទាវទៀត ដូច្នេះទើបនាយមកទទួលស្រីស្នេហ៍....(កុំប្រាប់ថានាយយកនាងទៅនៅជាមួយណា?) បើមែន!កូនខ្ញុំដឹងតែគ្រាំចិត្តស្លាប់ហើយ)។
______________
#ភូមិគ្រឹះផាក
ម៉ោង១១យប់រាងតូចច្រឡឹងអង្គុយអោបក្បាលជង្គងនៅមុខផ្ទះរង់ចាំរាងក្រាស់ត្រឡប់មកវិញ អាកាសធាតុត្រជាក់រួមផ្សំជាមួយនឹងពេលរាត្រីធ្វើឱ្យអ្នកដែលអង្គុយចាំនៅខាងក្រៅស្ទើតែកកទៅហើយ។
" ខ្ញុំថាអ្នកប្រុសគួរតែចូលទៅចាំនៅខាងក្នុងល្អជាង អាកាសធាតុត្រជាក់ណាស់មិនល្អចំពោះសុខភាព អ្នកប្រុសទេ! " យូមី ដែលឈរមើលរាងតូចអង្គុយនៅខាងក្រៅអស់រយៈពេលជាយូរក៏ដើរចូលមក ដើម្បីនិយាយបញ្ចុះបញ្ចូលឱ្យរាងតូចទៅខាងក្នុង
" អត់ទេ! ខ្ញុំនឹងរង់ចាំគាត់នៅទីនេះ បើបងងងុយបងទៅគេងមុនចុះ " ជុងវ៉ុន បែរមកនិយាយជាមួយនាងរួចក៏ងាកមើលរបងដែលបង្ហាញឱ្យឃើញឡានសេរីទំនើបពណ៌ខ្មៅកំពុងតែបញ្ជាំងភ្លើងហើយបើកចូលមកខាងក្នុង ស្នាមញញឹមនៅលើផ្ទៃមុខរាងតូចក៏លេចឡើងបន្ទាប់ពីរាងក្រាស់ឈានជើងចុះពីលើរថយន្ដ តែមិនបានប៉ុន្មានក៏មានមនុស្សស្រីម្នាក់ចុះមកតាមក្រោយធ្វើឱ្យទឹកមុខជុងវ៉ុនប្រែភ្លាមៗ។
" នាងមិនមែនជាមនុស្សស្រីដែលមកកាលពីថ្ងៃមុនឡើយ ហើយស្រីម្នាក់នេះជាអ្នកណា ត្រូវជាអ្វីហ្នឹងគាត់? " រាងតូចគិតក្នុងចិត្ត។
" ឯង....យ៉ាង ជុងវ៉ុន!! "
" បា-បាទ?? " ជុងវ៉ុន ស្រាប់តែភ្ញាក់ព្រើតពេលឮសម្លេងនរណាម្នាក់ហៅឈ្មោះខ្លួននៅក្បែរត្រចៀក ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីរាងក្រាស់ទេ
" ឯងកើតស្អីបានជាយើងហៅមិនឮ? " ជេយ៍ សម្លឹងមុខរាងតូចទាំងចងចញ្ចើម
" គឺខ្ញុំ...ខ្ញុំមិនកើតអីទេ! "ជុងវ៉ុន រកនិយាយអីមិនត្រូវ ព្រោះពេលនេះគេកំពុងតែចាប់អារម្មណ៍មនុស្សស្រីដែលមកជារាងក្រាស់ (មិនមែនចាប់អារម្មណ៍បែបពេញចិត្តទេ គឺកំពុងឆ្ងល់ តើនាងត្រូវជាអ្វីហ្នឹងរាងក្រាស់?)
" មិនកើតអីល្អហើយ ឯងជួយយកវ៉ាន់លីរបស់ លីតា ទៅបន្ទប់ផង បើស្ដាប់បានហើយក៏ឆាប់ទៅ " ជេយ៍ បញ្ជារាងតូចឱ្យទៅលើកវ៉ាន់លីលីតានៅក្នុងឡានហើយនាយក៏បណ្ដើរគ្នាជាមួយស្រីស្រស់ទៅខាងលើទុកឱ្យ ជុងវ៉ុន ឈរសម្លឹងដំណើរពួកគេរហូតដល់បាត់ស្រមោលទឹកភ្នែកដែលខំហាមត្រូវបានស្រក់មួយដំណក់កាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ថើប។
" អ្នកប្រុស....ចាំខ្ញុំជួយ " ឆាល ដែលឈរនៅក្បែរនោះឃើញរាងតូចលើកវ៉ាន់លីឡើងកាំជណ្ដើរទាំងលំបាកទើបចង់ចូលទៅជួយ តែក៏ត្រូវរាងតូចហាមបើសិនជាឆាលហ៊ានតែជួយខ្លួននោះវាមិនផ្ដល់ផលល្អដល់ពួកគេទាំងពីរឡើយ។
/ ក្រាក /
" អញ្ជើញបាទ....អូនពេញចិត្តទេ? " ចូលមកដល់ខាងក្នុងជេយ៍ក៏បើកភ្លើងនឹងសួរនាង តើពេញចិត្តនឹងបន្ទប់មួយនេះឬអត់? ព្រោះនាយបានឱ្យ យូមី រៀបចំជាពិសេសសម្រាប់នាង (តាមពិតបន្ទប់នេះក៏មានចំនែកជុងវ៉ុនជួយដែរ)
" ចា៎ពេញចិត្ត អរគុណបងណាស់ " លីតា ស្រីស្អាតញញឹមស្រស់ពេលឃើញបន្ទប់ដ៏ស្រស់ស្អាតដែលនាយបានរៀបចំឱ្យខ្លួន។ នាងមិននឹកស្មានថានាយយកចិត្តទុកដាក់នឹងនាងដល់ម្លឹងសោះ ព្រោះពួកគេទើបតែស្គាល់គ្នាប៉ុណ្ណោះ។
" កុំគួរសមអី បងថាពួកយើងរកអីធ្វើសប្បាយៗល្អជាង សឺត!! " ជេយ៍ បិទទ្វាហើយដើរចូលទៅអោបចង្កេះនឹងថើបនាងមួយខ្សឺតស្របពេលជុងវ៉ុនបើកទ្វាចូលមកក៏ឃើញសកម្មភាពអម្បាញ់មិញល្មម ទឹកភ្នែកស្ទើរតែស្រក់មកទៅហើយតែរាងតូចមិនអាចបណ្ដោយឱ្យវាស្រក់នៅចំពោះមុខពួកគេឡើយទើបខំប្រឹងទប់
" សុំ-សុំទោសដែលចូលមករំខានអ្នកទាំងពីរ គឺខ្ញុំ.... " ជុងវ៉ុន ខំទប់ទឹកភ្នែកនិយាយធម្មតាទៅកាន់រាងក្រាស់
" ទុកនៅត្រង់នេះហើយក៏ចេញទៅវិញទៅ គួរឱ្យរំខាន!! " ជេយ៍ ងាកមកសម្លក់មុខរាងតូចហើយក៏ដេញគេចេញទៅវិញធ្វើមើលតែគេជាដុំថ្មមិនចេះឈឺអញ្ចឹង។
" បាទ " ជុងវ៉ុន ទុកវ៉ាន់លីនៅក្បែរទ្វាហើយក៏ចេញតាមសម្ដីរបស់នាយ។ ពេលបិទទ្វាបន្ទប់រួច ជុងវ៉ុន ក៏ឈរផ្អែកទ្វាទឹកភ្នែកដែលខំប្រឹងទប់តាំងពីយូរក៏ចាប់ផ្ដើមហូរដូចជាទឹកទំនប់ សាច់មួយដុំនៅក្នុងទ្រូងខាងឆ្វេងចាប់ផ្ដើមឈឺពេលឃើញនាយនៅជាមួយស្រីផ្សេងហើយប្រងើយដាក់ខ្លួន ពិតមែនហើយ!ក៏ភ្លេចទៅ ភ្លេចថានាយមិនដែលខ្វល់នឹងគេស្រាប់ហើយ កន្លងមកនាយទុកខ្លួនត្រឹមជាអ្នកបម្រើលើគ្រែប៉ុណ្ណោះ!! គ្មានថ្ងៃនាយមកចាប់អារម្មណ៍មនុស្សល្ងង់ដូចជាខ្លួនឡើយ។
" អ្ហាស៎!! ជេយ៍យឺតៗឈឺណាស់ អា៎!! " សម្លឹងថ្ងូរចេញពីបបូរមាត់ក្រហមរបស់ស្រីស្អាតលីតាធ្វើឱ្យរាងតូចដែលឈរនៅមាត់ទ្វាឮគ្មានបាត់សូម្បីមួយពាក្យ
" អ្ហឹសស៎.....ស្រួលណាស់ " សម្លេងអ្នកកម្លោះរិតតែធ្វើឱ្យទឹកភ្នែករាងតូចកាន់តែហូរ
" ហ្អឹកៗ!! " ទឹកភ្នែកក៏ចាប់ផ្ដើមហូរ ជុងវ៉ុន លើកដៃខ្ទប់បបូរមាត់របស់ខ្លួនមិនឱ្យឭដល់អ្នកខាងក្នុង ពួកគេកំពុងតែធ្វើវា!! ដោយសារទ្រាំស្ដាប់បន្ដទៀតមិនបានរាងតូចក៏រត់ចេញពីទីនេះយ៉ាងលឿន។ យូមី ឮសម្លេងទ្វាបន្ទប់ដែលនៅទល់មុខបន្ទប់របស់ខ្លួនបានបើកនឹងបិទវិញយ៉ាងលឿនធ្វើឱ្យនាងដឹងភ្លាម តើដឹងហើយមានប្រយោជន៍អីទៅនាងបានត្រឹមតែសម្លឹងមើលទ្វាបន្ទប់រាងតូចប៉ុណ្ណោះចំណែកគេសុខទុក្ខយ៉ាងណានោះនាងក៏មិនដឹង នាងពិតជាចង់ចូលទៅមើលរាងតូចណាស់ តែនាងគួរតែទុកពេលឱ្យគេនៅម្នាក់ឯងសិនសង្ឃឹមថាថ្ងៃស្អែកគ្រប់យ៉ាងនឹងប្រសើរ បន្ទាប់ពីគិតរួចនាងក៏ចូលបន្ទប់វិញរួចក៏ចូលសម្រាកព្រោះស្អែកនាងត្រូវក្រោកពីព្រឹកដើម្បីធ្វើអាហារសម្រាប់ចៅហ្វាយនឹងស្រីស្នេហ៍របស់គាត់។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)
Short Storyផាក ជុងស៊ុង (ផាក ជេយ៍) គឺជាកូនម៉ាហ្វៀដែលមានអំណាចធំជាងគេនៅ USA ។ ប៉ុន្ដែគួរអោយស្ដាយដែលលោកប៉ារបស់គេត្រូវមិត្តសម្លាញ់បាញ់សម្លាប់ ដោយជេយ៍ទើបតែអាយុ10ឆ្នាំប៉ុណ្ណោះ ពីមុនជេយ៍ជាក្មេងប្រុសម្នាក់ ឆាប់យំនិងទន់ខ្សោយ ប៉ុន្ដែក្រោយការស្លាប់របស់លោកប៉ា ធ្វើអោយគេផ្លា...
